* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក- អ៊ីរ៉ង់ នរណាជាអ្នកចាញ់ដ៏ធំបំផុត?

21-06-2026 14:40

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា ក្នុងចំណោម១៤ ចំណុចនៃកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់, បើនិយាយអ្នកចាញ់ដ៏ធំបំផុតគឺលោក ណេតាន់យ៉ាហ៊ូ- Netanyahu ដោយហេតុថាគាត់បានចាញ់ទាំងសង្គ្រាម ទាំងសន្តិភាព ខណៈលោក ដូណាល់ ត្រាំ-Donal Trump បានចាញ់សង្គ្រាម តែលោកបានឈ្នះសន្តិភាព។

បានសេចក្ដីថា សម្រាប់លោក Netanyahu រស់មានសេរីភាព គឺដោយសារតែគាត់អាចធ្វើសង្គ្រាមពីមួយទៅមួយមិនឈប់ឈរ។ ព្រោះបើសន្ដិភាព បានរស់ទ្បើងវិញ គឺលោក Netanyah ក៏ឈប់មានអ្វីៗដែរ គឺស្មើនឹងការបាត់បង់កិត្យានុភាព និងសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់គាត់។

ទន្ទឹមនឹងនេះ បើងាកមកមើលទីក្រុងតេអេរ៉ង់វិញ ហាក់កំពុងក្លាយជាអ្នកឈ្នះពិតប្រាកដ ហើយអ្នកឈ្នះបន្ដទៀតនោះ គឺប្រទេសចិន ដែលជាភ្ញៀវមិនបានស្វាគមន៍ ព្រមទាំងបណ្ដាប្រទេសនៅអាស៊ី, អាហ្វ្រិក, អាមេរិកឡាទីន, អូសេអានី និងមជ្ឈិមបូព៌ា ហៅថា ភាគខាងត្បូងសកល-Global South។ រីឯ លោកខាងលិចវិញ បានលេចចេញនូវភាពអាម៉ាស់មុខ ដោយសារសង្គ្រាមពីដំបូងចង់ផ្លាស់ប្តូររបបដើម្បីជួយសង្គ្រោះស្ត្រីអ៊ីរ៉ង់ ប៉ុន្តែក្នុងកិច្ចព្រមព្រៀងពួកគេបានចារឹកយ៉ាងច្បាស់ថា គ្មានការជ្រៀតជ្រែកណាមួយត្រូវបានអនុញ្ញាតឡើយ។

លោក រ័ត្ន សណ្តាប់ យល់ថា ជាគន្លឹះក្នុងការបកស្រាយនៃកិច្ចព្រមព្រៀងជានយោបាយដំណាក់កាលបើកច្រកសមុទ្រ Hormuz ឡើងវិញ គឺជាភាពជោគជ័យនិងធូរស្រាល ដើម្បីធានានូវបទឈប់បាញ់ហាក់គ្មានអ្វីប្លែកនោះទេ។ ព្រោះច្រកសមុទ្រ Hormuzនេះ ធ្លាប់បើកចំហពីមុន ប៉ុន្តែឥឡូវនេះអ៊ីរ៉ង់បានរកឃើញថា វាអាចបិទនៅពេលណាដែលពួកគេចង់បិទ ហើយប្រែក្លាយជាជញ្ជីងដើម្បីថ្លឹង ធ្វើជាឧបករណ៍នៃសម្ពាធសេដ្ឋកិច្ច និងនយោបាយ។

មួយវិញទៀត កិច្ចព្រមព្រៀងនេះទៀតសោត ក៏នឹងពង្រឹងជំហររបស់អ៊ីរ៉ង់ផងដែរ ដោយការដោះលែងទ្រព្យសម្បត្តិដែលបង្កក, ការលើកទណ្ឌកម្ម, ធនធានសម្រាប់ការកសាងជាតិឡើងវិញ និងលើសពីនេះទៅទៀត ការរស់រានមានជីវិតរបស់របបនេះ ដែលត្រូវបានសួរដោយនិទានកថារបស់លោកខាងលិចដែលបង្កើតឡើងជុំវិញគំនិតនៃការផ្លាស់ប្តូររបប។ សង្គ្រាមនេះ ជាការអន្តរាគមន៍មួយដើម្បីជួយសង្គ្រោះស្ត្រីអ៊ីរ៉ង់ និងក្មេងប្រុសអ៊ីរ៉ង់ ប៉ុន្តែកិច្ចព្រមព្រៀងនេះនឹងចែងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននឹងចៀសវាងការជ្រៀតជ្រែកណាមួយ រួមទាំងសកម្មភាពបង្កអស្ថិរភាព ដែលតែងតែជាជំនាញពិសេសរបស់ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក និងអ៊ីស្រាអែល។

ហេតុនេះ សូម្បីតែការលះបង់អាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ មានចែងក្នុងក្របខ័ណ្ឌនេះ មិនមែនជាភស្តុតាងដោយស្វ័យប្រវត្តិនៃជ័យជម្នះរបស់លោកខាងលិចនោះទេ។ ប៉ុន្តែជាពាក្យសម្ដីដែលសន្មត់របស់ទីក្រុងតេអេរ៉ង់ថា នឹងលះបង់ថាមពលនុយក្លេអ៊ែរយោធាជាថ្នូរដូរមកវិញ ទីក្រុងតេអេរ៉ង់នឹងទទួលបានលទ្ធផលជាក់ស្តែង ដោយទទួលបានទ្រព្យសម្បត្តិមហាសាលដែលត្រូវបានបង្កកមកវិញ ហើយទណ្ឌកម្មនឹងត្រូវបានដកចេញយ៉ាងប្រពៃ៕