* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ជំនួបមិត្តភាពលើវាលស្មៅលើកទី២ រវាងក្រុមអ្នកសារព័ត៌មានកម្ពុជា និងសមាគមធនាគារនៅកម្ពុជា គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ គឺឈ្នះមិត្តភាព និងសុខភាពទាំងអស់គ្នា ! (Video inside)

21-06-2026 15:03

(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមអ្នកសារព័ត៌មានកម្ពុជា (Cambodia Media football) និងសមាគមធនាគារនៅកម្ពុជា (ABC) លើកទី២ ត្រូវបានរៀបចំឡើងកាលពីល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅតារាងបាល់ទាត់ NBC Sports ប្រកបដោយជោគជ័យ ជាលទ្ធផលក្រុមទាំងពីរ គ្មានអ្នកឈ្នះ និងគ្មានអ្នកចាញ់ គឺឈ្នះមិត្តភាព និងសុខភាពទាំងអស់គ្នា។

លើវាលស្មៅសប្បនិម្មិត ៣តង់រយៈពេលសរុបចំនួន ៩០នាទី កីឡាករទាំងពីរក្រុម បានប្រកួតដោយការយោគយល់ អាធ្យាស្រ័យគ្នាទៅវិញទៅមក មិនមានការប៉ះទង្គិចគ្នា ធ្វើឱ្យកីឡាករណាម្នាក់រងរបួសនោះឡើយ។ ក្រោយប្រកួតដ៏ស្វិតស្វាញ ក្រុមទាំងពីរទទួលបានលទ្ធផលស្មើគ្នា ៦ទល់៦។

លោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News និងជាប្រធានក្រុមបាល់ទាត់អ្នក​សារព័ត៌មានកម្ពុជា បានបង្ហាញនូវក្តីរីករាយ ដែលបានចូលរួមប្រកួតមិត្តភាព ជាមួយសមាគមធនាគារនៅកម្ពុជា ជាលើកទី២ ដែលជួយឱ្យចំណងមិត្តភាពរវាងអ្នកសារព័ត៌មានកម្ពុជា និងថ្នាក់ដឹកនាំរបស់គ្រឹះស្ថានធនាគារ កាន់តែស្និតស្នាល។

លោកបន្ថែមថា គោលបំណងនៃការប្រកួតបាល់ទាត់នេះ ដើម្បីតែមិត្តភាព និងសុខភាពប៉ុណ្ណោះ ហើយការប្រកួតនេះ គ្មានអ្នកឈ្នះ ក៏គ្មានអ្នកចាញ់ដែរ គឺឈ្នះទាំងអស់គ្នា ឈ្នះមិត្តភាព និងឈ្នះសុខភាព។ លោកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនអ្នកសារព័ត៌មាន ដែលមានសុខភាពមិនសូវល្អ សូមនាំគ្នាលេងកីឡាឱ្យបានគ្រប់ៗគ្នា។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា និងនាយកប្រតិបត្តិ និងនាយកប្រចាំប្រទេសនៃធនាគារ មេយប៊ែង ខេមបូឌា បានដឹកនាំសមាជិករបស់សមាគម ដែលជាប្រធាននាយកប្រតិ​បត្តិ និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារនានានៅកម្ពុជា ចូលរួមក្នុងការប្រកួតបាល់ទាត់មិត្តភាពជាមួយក្រុមអ្នកសារព័ត៌មានកម្ពុជា។ លោក សោភ័ណ និងសមាជិកក្រុមទាំងសុទ្ធតែ បង្ហាញការសប្បាយរីករាយ ចំពោះការប្រកួតប្រកបដោយការយោគយល់គ្នាទៅវិញទៅមក។

លោកបន្ថែមថា ការប្រកួតបាល់ទាត់មិត្តភាពនេះ បានជួយឱ្យថ្នាក់ដឹកនាំរបស់បណ្តាគ្រឹះស្ថានធនាគារពាណិជ្ជកម្មនៅកម្ពុជា ស្គាល់ និងរាប់អានគ្នាជាលក្ខណៈបុគ្គល ជាមួយបងប្អូនអ្នកសារព័ត៌មានកាន់តែច្រើនជាងមុន ហើយពិសេសនោះ គឺជួយឱ្យយើងអាចស្គាល់ពីសុខភាពរបស់ខ្លួន និងចេះថែរក្សាសុខភាព។

លោកថា «យើងឈ្នះទាំងគ្នា គឺការប្រកួតថ្ងៃនេះបង្ហាញថា ការដែលយើងខិតខំថែរក្សាសុខភាពកន្លងមក អាចឱ្យយើងលេងបាល់ទាត់ បានយ៉ាងស្វាហាប់នៅពេលនេះ»។

ជាមួយគ្នានេះ ប្រធានក្រុមទាំងពីរសុទ្ធតែអះអាងដូចគ្នាថា ការប្រកួតលើកទី២នេះ មិនមែនជាការប្រកួតលើកចុងក្រោយនោះទេ នឹងមានការប្រកួតលើកក្រោយៗទៀត អាចរយៈពេល២ ឬ៣ខែជួបគ្នាម្តង។

សូមជម្រាបថា ក្រុមបាល់ទាត់អ្នក​សារព័ត៌មានកម្ពុជា មានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានជាច្រើនទៀតរួមមាន អង្គភាពព័ត៌មាន Fresh News, អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល, ទីភ្នាក់ងារព័ត៌មានជាតិ (AKP), សារព័ត៌មានភ្នំពេញប៉ុស្តិ៍, សារព័ត៌មាន AMS, ទូរទស្សន៍ CNC, សារព័ត៌មាន KiriPost, សារព័ត៌មាន KhmerTime, សារព័ត៌មានកម្ពុជាថ្មី, សារព័ត៌មាន CCTimes, សារព័ត៌មាន Camboja, សារព័ត៌មានថ្មីៗ និងសារព័ត៌មានឧកញ៉ា News ។

ក្រុមបាល់ទាត់អ្នក​សារព័ត៌មានកម្ពុជាក៏ បាន​សម្តែង​ការអរគុណជាពិសេស ដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលបានចូលរួមឧបត្ថម្ភ ក្នុងការទ្រទ្រង់សកម្មភាពនៃការប្រកួតនានារបស់ខ្លួន៕