* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អភិបាលខេត្តស្វាយរៀង អញ្ជើញសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តបល្ល័ង្កជា ក្នុងស្រុករមាសហែក

21-06-2026 15:43

(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្ត ស្វាយរៀង នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជេីញម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តបល្ល័ង្កជា ស្ថិតនៅភូមិបល្ល័ង្កជា ឃុំចន្ត្រី ស្រុករមាសហែក ស្វាយរៀង ខេត្តស្វាយរៀង។

ពិធីនេះក៏មានការនិមន្ត និងចូលរួមពីសំណាក់លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពនានាក្នុងខេត្ត លោកស្រីនាយករដ្ឋបាលសាលាខេត្ត គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក រមាសហែក លោក លោកស្រីជាសប្បុរសជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លោកយាយ លោកតា និងប្រជាពលរដ្ឋសរុបប្រមាណ ជាង៦០០ នាក់។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងនូវក្តីរំភេីបរីករាយដោយបានឃេីញនូវសមិទ្ធផលជាច្រេីនបានកេីតឡេីងនូវវត្តបល្ល័ង្កជានេះ ក្នុងនោះក៏សូមថ្លែងអំណរព្រះគុណចំពោះព្រះតេជគុណ ព្រះចៅអធិការ គណៈកម្មាធិការអាចារ្យវត្ត ក៏ដូចជាពុទ្ធបរិស័ទ និងសប្បុរសជនទាំងអស់ ដែលបាន បរិច្ចាគនូវធនធានផ្ទាល់ខ្លួនជាច្រេីន ផ្តល់ជូននូវសមិទ្ធផលនានានៅក្នុងវត្តដែលយេីងបានឃេីញ និងមកសម្ពោធនូវថ្ងែនេះ ។

វត្តបល្ល័ង្កជា មានអាយុកាលវ័យចំណាស់មួយ ក្នុងស្រុករមាសហែក ដោយបានកសាងឡើងតាំងពីឆ្នាំ១៨៧៣ គិតមកដល់ពេលបច្ចុប្បន្ននេះ មានអាយុដល់ទៅ ១៥៣ឆ្នាំ និងឆ្លងកាត់ការដឹកនាំរបស់ព្រះគ្រូចៅអធិការ ១៥ជំនាន់ ហេីយមកដល់បច្ចុប្បន្ននេះមានសមិទ្ធផលជាច្រើនបានកើតមានឡើងដោយសារតែការរួបរួមសាមគ្គី ក្នុងទឹកចិត្តជ្រះថ្លា ជំនឿ និងការគោរព ប្រណិប័តដ៏ជ្រាលជ្រៅក្នុងវិស័យព្រះពុទ្ធសាសនា ។

បន្ថែមលើសពីនេះ លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋនូវបញ្ហាសំខាន់ៗមួយចំនួនដូចខាងក្រោម៖

ទី១៖ សូមចូលរួមជួយផ្សព្វផ្សាយផលប៉ះពាល់ និងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ហើយលុបបំបាត់គ្រឿងញៀននៅមូលដ្ឋាន ដើម្បីអនាគតកូនចៅយើង យុវជន និងកុមាររបស់យើង ។

ទី២៖ សូមជួយអប់រំ ផ្សព្វផ្សាយ និងចូលរួមការគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ជាពិសេសនៅពេលទេសនាកម្មវិធីបុណ្យទានផ្សេងៗ សូមព្រះតេជគុណ មេត្តាជួយ ណែនាំឲ្យគោរពច្បាប់ចរាចរណ៍ ព្រមទាំងណែនាំកុំឲ្យប្រើប្រាស់គ្រឿងញៀន

ទី៣៖ សូមចូលរួមជួយថែរក្សាការពារនូវសមិទ្ធផលនានា ដែលមានស្រាប់ ជាពិសេសសមិទ្ធផលដែលមាននៅក្នុងទីវត្តអារាមយើងនេះឲ្យបានគង់វង្សយូរអង្វែង ។

ទី៤៖ សំណូមពរបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សា និងលើកកម្ពស់អូនាម័យបរិស្ថាន នៅក្នុងមូលដ្ឋានភូមិ ឃុំ ស្រុករបស់យើងឲ្យបានស្អាតល្អ ប្រកបដោយសោភ័ណភាព ។

ទី៥៖ សូមប្រជាពលរដ្ឋបង្កើនការយោគយល់អធ្យាស្រ័យគ្នាឲ្យបានខ្ពស់ មានសាមគ្គីភាព ចូលរួមកសាងអំពើល្អ និងកាត់បន្ថយទំនាស់ផ្សេងៗនៅក្នុងមូលដ្ឋាន ដើម្បីបង្កើន ភាពសុខុដុមក្នុងសហគមន៍របស់យើង ។

ទី៦៖ សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ជាពិសេស រន្ទះ និងខ្យល់កន្ត្រាក់ជាដើម ។ ដោយឡែកអាជ្ញាធរមូលដ្ឋានត្រូវចុះអន្តរាគមន៍ ឲ្យបានទាន់ពេលវេលាពេលមានករណីទាំងនោះកើតឡើង ។

ទី៧៖ បន្តតាមដានទប់ស្កាត់ និងបង្ក្រាបឱ្យទាន់ពេលវេលាលេីករណីស្គេមអនឡាញ ឱ្យអស់ពីមូលដ្ឋានដែលមានការសង្ស័យ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានចូលរួមនូវបច្ច័យក៏សាងវត្ត និងចែកអំណោយមួយចំនួនទៀតដល់យាយជី តាជី ប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលបានអញ្ជេីញចូលរួមក្នុងកម្មវិធីនេះផងដែរ៕