* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមវេជ្ជបណ្ឌិតជំនាញ ចុះពិនិត្យជំងឺចម្លែករបស់យុវតីម្នាក់នៅឃុំជ្រៃបាក់ ស្រុករលាប្អៀរ (Video Inside)

21-06-2026 16:38

(កំពង់ឆ្នាំង)៖ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២ ០២៦នេះ បានដឹកនាំក្រុមវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ចុះពិនិត្យស្ថានភាពជំងឺរបស់យុវតីម្នាក់ ដែលមានជំងឺទាក់ទងនឹងការបន្ទោបង់ រួមទាំងពិនិត្យស្ថានភាពជំងឺជនមានពិការភាពចំនួន ៣នាក់ទៀត ដែលត្រូវជាឪពុកបង្កើត នឹងត្រូវជាឪពុកមាបង្កើតរបស់យុវតីខាងលើនេះ ដែលបច្ចុប្បន្នរស់នៅក្នុងបន្ទុកគ្រួសារតែមួយ ស្ថិតនៅក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាកប្អៀរ ខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីក្រុមវិជ្ជបណ្ឌិតបានធ្វើការសាកសួរ និងពិនិត្យជាក់ស្ដែងទៅលើស្ថានភាពជំងឺរបស់យុវតីខាងលើនេះ ទៅតាមបច្ចេកទេសរបស់ក្រុមវេជ្ជបណ្ឌិតរួចមក ក្រុមការងារវេជ្ជបណ្ឌិតជំនាញបានបញ្ជាក់ថា ជំងឺនេះចាំបាច់ត្រូវតែបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យទីក្រុងភ្នំពេញ ដើម្បីធ្វើការពិនិត្យនិងពិភាក្សាបន្ថែមជាមួយក្រុមលោកវេជ្ជបណ្ឌិតសំខាន់ៗ ក្នុងការសម្រេចថាតើត្រូវព្យាបាលទៅតាមវិធីសាស្ត្របែបណាដែលអាចជួយនាងបាន។

ករណីនេះដែរលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានបញ្ជាក់ឲ្យដឹងថា ក្រោយពីលោកទទួលបានរបាយការណ៍លម្អិតពាក់ព័ន្ធនឹងស្ថានភាពជំងឺរបស់យុវតីខាងលើនេះ ពីក្រុមវេជ្ជបណ្ឌិតជំនាញរួច លោកនឹងធ្វើរបាយការណ៍បញ្ជូនទៅក្រសួងសុខាភិបាល ដើម្បីសុំគោលការណ៍ពីថ្នាក់លើ និងយកយុវតីរូបនេះ និងឪពុករបស់នាងដែលមានជំងឺ(ថ្លង់)ធ្ងន់ធ្ងរទៅធ្វើការពិនិត្យព្យាបាលនៅមន្ទីរពេទ្យភ្នំពេញផងដែរ។ ឯកាព្យាបាលបែបវិធីសាស្ត្រណានោះអាស្រ័យទៅលើលោកវេជ្ជបណ្ឌិតជំនាញសំខាន់ៗនៅទីក្រុងភ្នំពេញលោកជាអ្នកសម្រេច។

លោកវេជ្ជបណ្ឌិតបញ្ជាក់ទៀតថា លោកមានជំនឿយ៉ាងមុ តមាំទៅលើបច្ចេកទេសនៃការព្យាបាលរបស់ក្រុមវេជ្ជបណ្ឌិ តឯកទេស ដោយព្យាបាលទៅតាមវិធីសាស្រ្តទំនើបៗ និងបច្ចេកវិទ្យាថ្មីៗ ប្រកបទៅដោយគុណភាព និងសុវត្ថិភាពនៃការព្យាបាល, ការអភិវឌ្ឍបច្ចេកទេសព្យាបាលថ្មីៗទាំង នេះគឺស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបា ល និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានចក្ខុវិស័យវែងឆ្ងាយក្នុងការផ្ដល់អាទិភាពដល់ការបង្កើតមូលធនមនុស្សនិងកា រយកចិត្តទុកដាក់ខ្ពស់លើសុខភាពប្រជាជន។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់បន្ថែមផងដែរថា ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីលោកសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល អ្នកជំងឺ ២នាក់ ទាំងយុវតី និងឪពុករបស់គាត់ ដែលមានជំងឺ(ថ្លង់) ត្រូវបានអនុញ្ញាតដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យឯទីក្រុងភ្នំពេញ តាមរថយន្តរថយន្តរបស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២២ ខែមិថុ នា ឆ្នាំ២០២៦ស្អែកនេះផងដែរ។

គួរបញ្ជាក់ថា គ្រួសារមួយមានសមាជិកគ្រួសារសរុបចំនួ ន៦នាក់ ក្នុងនោះមានជនមានពិការភាពចំនួន ៣នាក់ និងមានយុវតីម្នាក់មានជំងឺចម្លែកដែលនាងត្រូវប្រើខោទឹកនោមជាប្រចាំតាំងពីតូចរហូតមកដល់បច្ចុប្បន្ន សព្វថ្ងៃនាងមានអាយុ ១៧ឆ្នាំទៅហើយ និងរៀននៅថ្នាក់ទី៨ផងដែរ។ អាថ៌កំបាំងមួយនេះកន្លងមកនាងមិនដែលបញ្ចេញឲ្យមិត្តភក្កិបានដឹងក្រៅពីក្រុមគ្រួសាររបស់នាងនោះឡើយ។

តែដោ យសារតែនាងចង់រស់នៅមានជីវិតប្រកបដោយសុខភាពល្អបរិបូរណ៍ដូចគេដូចឯង ទើបនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នាងក៏បានសម្រេចចិត្តរៀបរាប់អំពីរឿងអាថ៌កំបាំ ងអំពីស្ថានភាពជំងឺរបស់នាងប្រាប់បណ្ដាញព័ត៌មាន fresh news ដើម្បីឲ្យជួយផ្សព្វផ្សាយដំណឹងនេះក្រែងមានសប្បុរសជនជួយយករូបនាងទៅព្យាបាល។

គ្រួសារខាងលើនេះមានទីលំនៅក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លេខទូរសព្ទយុវតីខាងលើនេះ ០៩៧ ២៣៦ ៩៤ ១៤/លេខលោកមេភូមិ ០៩៧ ៨៣ ២៤ ៧៣៦៕