* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ជនសង្ស័យដែលបានយកឈ្មោះលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ទៅឆបោកប្រជាពលរដ្ឋ ពេលនេះចាប់ខ្លួនបានហើយ

21-06-2026 17:38

(ភ្នំពេញ)៖ ជនសង្ស័យដែលបានយកឈ្មោះលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ទៅឆបោកប្រជាពលរដ្ឋ ពេលនេះចាប់បានហើយ ដោយជននេះសារភាពថា ធ្លាប់ធ្វើសកម្មភាពដូចនេះប្រមាណ ៥០លើកមកហើយ និងបានជោគជ័យ ២៥លើក។

នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានប្រកាសយ៉ាងដូច្នេះថា «ចាប់បានហេីយ ! ក្រោយធ្វើការសាកសួរ បុគ្គលនេះធ្លាប់ធ្វើសកម្មភាពប្រមាណ ៥០លើកមកហើយ និងបានជោគជ័យ ២៥លើក ហើយប្រមាណ ០៥លើកលើ ០៨ករណី ទទួលបានជោគជ័យក្រោមរូបភាពប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំ ទៅគំរាមទារប្រាក់»

លោកឧត្តមសេនីយ៍ឯកបន្ថែមថា «ជាបន្តបន្ទាប់ជននេះក៏បានប្រើប្រាស់រូបថតនិងឈ្មោះខ្ញុំ ដើម្បីក្លែងបន្លំក្នុងការធ្វើសកម្មភាពឆបោករបស់ខ្លួន ប៉ុន្តែដោយសារមានការផ្ដល់ព័ត៌មាននានាពាក់ព័ន្ធនឹងបុគ្គលនេះ ទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន»

លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ក៏បានថ្លែងសូមអរគុណដល់បងប្អូនទាំងអស់ ហើយសូមបន្តចូលរួមទប់ស្កាត់បទល្មើសបែបនេះបន្ថែមទៀត។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា កាលពីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅ បានប្រកាសតាមរកបុគ្គលទុច្ចរិតម្នាក់ ដែលបានយករូបថត និងឈ្មោះរបស់លោកទៅឆបោកប្រជាពលរដ្ឋ ដោយលោកបានប្រកាសថា នឹងផ្តល់រង្វាន់ចំនូន៥លានរៀល ជូនអ្នកដែលបានដឹង និងស្គាល់ បុគ្គលដែលយករូបថត និងឈ្មោះរបស់លោកទៅធ្វើសកម្មភាពឆបោកនេះផងដែរ៕