* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំបេីកវេទិការសាធារណៈ នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ

21-06-2026 19:01

(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលអភិបាលខេត្តបន្ទាយមានជ័យ នឹងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសិរីសោភ័ណ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២៦នេះ បានអញ្ជេីញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

វេទិការខាងលេីក៏មានការចូលរួមពីសំណាក់អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុង ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ និងភូមិ បងប្អូនប្រជាពលរដ្ឋប្រមាណជិត ១៥០នាក់។

លោក សឿន ចាន់ស ចៅសង្កាត់ទឹកថ្លា នឹងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារសង្កាត់ បានឱ្យដឹងថា ក្រុមការងារចុះមូលដ្ឋានសង្កាត់ រួមជាមួយលោកមេភូមិ និងអង្គភាពភូមិទាំងអស់ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ខ្វះខាតស្បៀង ចាស់ ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ក្មេងកំព្រា និងបានផ្តល់ស្បៀងជូនពលរដ្ឋមានជីវភាពខ្វះខាតជាប្រចាំ។ លោកចៅសង្កាត់ ក៏បានបញ្ជាក់ពីការងារអភិវឌ្ឍន៍ នៅឆ្នាំ២០២៦នេះ រដ្ឋបាលសង្កាត់បានសាងសង់ផ្លូវបេតុងនៅភូមិគាបចំនួន ២ខ្សែ មានប្រវែងសរុប ៧៧៦ម៉ែត្រ។

ជាទិសដៅបន្ត សង្កាត់នឹងខិតខំបម្រេីរសេវាសាធារណៈជូនពលរដ្ឋនៅមូលដ្ឋានដូចជាចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ខិតខំក្នុងការបំពេញបែបបទធ្វើ ឯកសារអត្តសញ្ញាណកម្ម រួមមាន សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យានល្អប្រសេីរ។ ជាពិសេសអនុវត្តនូវគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន។

មានប្រសាសន៍នៅក្នុងវេទិការលោក អ៊ុំ រាត្រី បានបញ្ជាក់ថា វេទិការនេះប្រារព្ធធ្វេីឡេីងដេីម្បីពិនិត្យកិច្ចការអភិវឌ្ឍន៍នៅមូលដ្ឋាន អនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ប្រមុខរាជដ្ឋាភិបាល និតីកាលទី៧ ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចជាលើកឡើងនៅបញ្ហាប្រឈម និងសំណូមពរនៅក្នុងមូលដ្ឋាន ដេីម្បីធ្វេីការដោះស្រាយចំពោះមុខ ហេីយចំពោះបញ្ហាដែលនៅសេសសល មិនអាចដោះស្រាយនៅចំពោះមុខបាន និងលេីកយកទៅធ្វេីការដោះស្រាយបន្ត។

នៅក្នុងវេទិការក៏បានបើកឱកាសឱ្យប្រជាពលរដ្ឋ ក្នុងការលើកឡើងជាមតិយោបល់ លើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរនានានៅក្នុងមូលដ្ឋាន។ ក្នុងបញ្ហាប្រឈម និងសំណូមពរ ដែលបងប្អូនពលរដ្ឋបានលេីកឡេីងមានចំនួន ១៥ករណី ដោះស្រាយចំពោះមុខបាន ១៣ករណី នៅសល់២ករណី និងត្រូវពិភាក្សាដោះស្រាយបន្ត៕