* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អំណោយជូន យុវជន ង៉ន វិសាល ដែលខូចតម្រង់នោមធ្ងន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ

21-06-2026 19:24

(ភ្នំពេញ)៖ បន្ទាប់ពីបានទទួលដំណឹងភ្លាមៗ អំពីស្ថានភាពយុវជន ង៉ន វិសាល អាយុ ១៩ឆ្នាំ ជាសិស្សថ្នាក់ទី ១១A នៃវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អង្គតាសោម ត្រូវបានម្តាយបញ្ជូនទៅសង្គ្រោះបន្ទាន់ កាលពីថ្ងៃទី១៨ ខែមិថុនាកន្លងទៅ ដោយសារជំងឺខូចតម្រង់នោមធ្ងន់ធ្ងរ, នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងផ្តល់អំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួន ជូនអ្នកស្រី ង៉ែត ណាវី ជាម្តាយបង្កើតយុវជន ង៉ន វិសាល នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ បច្ចុប្បន្ន យុវជន ង៉ន វិសាល កំពុងសង្គ្រោះបន្ទាន់បន្ទប់លាងឈាម (ACU) មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ។

នៅក្នុងឱកាសដ៏ក្តុកក្តួលនោះ លោកស្រីអគ្គលេខាធិការរងទី១ បាននាំយកនូវប្រសាសន៍សួរសុខទុក្ខ ប្រកបដោយសេចក្តីអាណិតអាសូរជាពន់ពេក របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជម្រាបជូនអ្នកស្រី ង៉ែត ណាវី ដែលជាម្តាយបង្កើត។ ជាមួយគ្នានោះលោកស្រីក៏បានពាំនាំនូវសារអប់រំសុខភាព និងការណែនាំដ៏មានសារៈសំខាន់ ក្នុងការថែទាំអ្នកជំងឺថា «សូមអ្នកស្រីជឿជាក់ និងស្តាប់តាមការណែនាំរបស់លោកគ្រូអ្នកគ្រូពេទ្យឱ្យបានខ្ជាប់ខ្ជួន។ ជាពិសេស ក្នុងការរៀបចំម្ហូបអាហារ ត្រូវប្រើប្រាស់ចានស្រាក់ដែក និងត្រូវជៀសវាងដាច់ខាតការដាក់អាហារក្តៅៗនៅក្នុងថង់ផ្លាស្ទិក ក៏ដូចជាអាហារដែលមានសារធាតុគីមី។ លើសពីនេះ អ្នកស្រីផ្ទាល់ ក៏ត្រូវថែរក្សាសុខភាពខ្លួនឯងឱ្យបានល្អ ដើម្បីមានកម្លាំងមាំមួនក្នុងការមើលថែកូនប្រុស»

ការយកចិត្តទុកដាក់ និងអំណោយមនុស្សធម៌ ដែលរួមមានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួននេះ បានធ្វើឱ្យអ្នកស្រី ង៉ែត ណាវី ជាម្តាយ រំភើបចិត្តរហូតស្រក់ទឹកភ្នែក។ ទាំងក្តីរំភើប ទាំងម្រាមដៃដប់សំពះ អ្នកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់ដង្ហើមជីវិត និងថវិកាដ៏មានតម្លៃ សម្រាប់ព្យាបាលកូនប្រុសរបស់គាត់។ ម្តាយអ្នកជំងឺរូបនេះ ក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយតាមថែរក្សា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឱ្យមានសុខភាពល្អបរិបូរណ៍ និងបន្តជាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជាជនកម្ពុជាជានិច្ចនិរន្តរ៍៕