* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ទទួលដំណើរនិវត្តន៍របស់សាសនិកឥស្លាមកម្ពុជាចំនួន១៣៤នាក់ បន្ទាប់ពីបំពេញកាតព្វកិច្ចបុណ្យធម្មយាត្រាហាជ្ជី នៅអារ៉ាប៊ីសាអូឌីត

21-06-2026 21:44

(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅឯអាកាសយានដ្ឋានអន្តរជាតិតេជោ លោកបណ្ឌិត​ អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជេីញទទួលដំណេីរ​ និងអបអរសាទរ​សាសនិកឥស្លាមកម្ពុជា ចំនួន១៣៤នាក់​ ដែលបានបំពេញកាតព្វកិច្ចធម្មយាត្រាហាជ្ជី នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីតប្រកបដោយជោគជ័យ​ ហេីយបានធ្វើដំណើរវិលត្រឡប់មកដល់កម្ពុជាវិញប្រកបដោយសុវត្ថិភាព។

សម្រាប់ឆ្នាំ២០២៦នេះ សាសនិឥស្លាមកម្ពុជាចំនួន ១២១០ នាក់ បានទៅបំពេញកាតព្វកិច្ចបុណ្យធម្មយាត្រាហាជ្ជី ហើយបានចាប់ផ្តើមវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ប៉ុន្តែគួរឱ្យសោកស្ដាយនៅឆ្នាំនេះក្នុងចំណោម១២១០នាក់ ទៅប្រតិបត្តិហាជ្ជី មានបងប្អូនចំនួន២នាក់ បានទទួលមរណភាព នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងនោះស្រីម្នាក់ ប្រុសម្នាក់។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងថា ដោយសារតែកម្ពុជាមានសុខសន្តិភាព ទើបប្រជាពលរដ្ឋមានសេដ្ឋកិច្ចល្អប្រសើរជាងមុន ដែលអាចមានលទ្ធភាពទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជីដែលជាកាតព្វកិច្ចទី៥ក្នុងសាសនាឥស្លាម ដោយក្នុងម្នាក់ៗចំណាយថវិកាចំនួន៦,២០០ដុល្លារសហរដ្ឋអាមេរិក ហើយមានចំនួនអ្នកចុះឈ្មោះសម្រាប់ឆ្នាំក្រោយៗទៀត មានការកើនឡើងជាលំដាប់។

លោកទេសរដ្ឋមន្ត្រីបានបន្តថា ដោយមើលឃើញពីកំណើនអ្នកចង់ទៅធ្វើបុណ្យធម្មយាត្រាហាជ្ជមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងនៅឆ្នាំ២០២៦នេះ មានចំនួនរហូតដល់១៧០០នាក់ ហើយលោកបញ្ជាក់ថា គាត់គ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួបរដ្ឋមន្ត្រីក្រសួងហាជ្ជី និងអ៊ុំរ៉ោះអារ៉ាប៊ីសាអូឌីត ដើម្បីស្នើសុំចំនួនកូតាបន្ថែមជូនសាសនិកឥស្លាមកម្ពុជា បានទៅធ្វើបុណ្យហាជ្ជនៅឆ្នាំក្រោយៗ ឲ្យបានច្រើនបន្ថែមទៀតចន្លោះពី ១៥០០ ទៅ២០០០នាក់។

លោកទេសរដ្ឋមន្ត្រីឲ្យដឹងដែរថា នៅឆ្នាំ២០២៦នេះ ក្នុងចំណោម១២១០នាក់ខាងលើ មានសាសនិកឥស្លាមចំនួន១០នាក់ បានទទួលព្រះរាជឧបត្ថម្ភពី ព្រះចៅ សាល់ម៉ាន ព្រះមហាក្សត្រ អារ៉ាប៊ីសាអូឌីត ហើយពួកគាត់បានវិលត្រឡប់មកដល់កម្ពុជាវិញហើយកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នេះ។ សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២០ ខែមិថុនានេះ សាសនិកឥស្លាមកម្ពុជា ៣១៤នាក់ហើយ ដែលបានធ្វើដំណើរវិលត្រឡប់មកដល់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព៕