* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

តំណាងបណ្ឌិត កៅ ថាច ស្នើយុវជនឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ប្រកាន់ខ្ជាប់គោលការណ៍របស់គណបក្ស និងពង្រឹងឯកភាពផ្ទៃក្នុង

22-06-2026 07:40

(កណ្តាល)៖ លោក ប៉ិច សានី អនុប្រធានក្រុមការងារចលនាយុវជន របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល និងជាតំណាងបណ្ឌិត កៅ ថាច ប្រធានក្រុមការងារចលនាយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានស្នើយុវជនឃុំពុកឫស្សី ឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍របស់គណបក្ស ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារនៅមូលដ្ឋាន និងបន្តថែរក្សាសមិទ្ធផលរបស់គណបក្ស និងរាជរដ្ឋាភិបាល។

ការស្នើឡើងរបស់លោក ប៉ិច សានី នេះ ធ្វើឡើងក្នុងពេលបន្តអញ្ជើញជាអធិបតីក្នុងពិធីបោះឆ្នោតជ្រើសរើសរចនាសម្ព័ន្ធថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ។

ពិធីនេះផងដែរមានការអញ្ជើញចូលរួមផ្តល់ចំណាប់អារម្មណ៍ពីលោក ឱម ម៉ាក់ធារិទ្ធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពុកឫស្សី និងជាប្រធានក្រុមការងារចលនាយុវជនគណបក្សប្រជាជនកម្ពុជា ឃុំពុកឫស្សី ព្រមទាំងមានប្រសាសន៍សំណេះសំណាល បើក និងបិទកម្មវិធី ដោយលោក មាស សុខសេនសាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ទទួលបន្ទុកការងារគណបក្សចុះមូលដ្ឋានឃុំពុកឫស្សី។

ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីក្រុមការងារយុវជនគណបក្សស្រុក និងឃុំ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក គណៈកម្មាធិការគណបក្សឃុំ ប្រធានសាខាគណបក្សភូមិ និងសមាជិកយុវជនគណបក្ស ដែលជាអង្គបោះឆ្នោត សរុបជាង ៣២០នាក់។

ថ្លែងក្នុងឱកាសនោះលោក ប៉ិច សានី បានសម្តែងនូវសេចក្តីរីករាយ ដែលបានចូលរួមជាអធិបតីក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំពុកឫស្សី។ ក្នុងនាមតំណាងបណ្ឌិត កៅ ថាច លោកបានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការបោះឆ្នោត និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរៀបចំកម្មវិធីនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបានជោគជ័យ។

លោកបានគូសបញ្ជាក់ថា ការបោះឆ្នោតនាពេលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីការអនុវត្តគោលការណ៍ប្រជាធិបតេយ្យផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជា។ លទ្ធិប្រជាធិបតេយ្យរបស់គណបក្ស មិនមែនគ្រាន់តែជាការលើកឡើងក្នុងពេលឃោសនាបោះឆ្នោតនោះទេ ប៉ុន្តែជាការអនុវត្តជាក់ស្តែង ដែលផ្តល់ឱកាសឱ្យសមាជិកគណបក្សមានសិទ្ធិជ្រើសរើសថ្នាក់ដឹកនាំដែលមានសមត្ថភាព គុណភាព និងឆន្ទៈពិតប្រាកដ ក្នុងការបម្រើគណបក្ស និងប្រជាពលរដ្ឋ។

លោកបានផ្តាំផ្ញើដល់យុវជនដែលត្រូវបានជ្រើសរើសជាថ្នាក់ដឹកនាំថា ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍របស់គណបក្ស គោរពស្មារតីសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ រាល់ការសម្រេចចិត្តត្រូវផ្អែកលើមតិភាគច្រើន និងការពិភាក្សារួម ហើយសមាជិកម្នាក់ៗត្រូវទទួលខុសត្រូវចំពោះភារកិច្ចដែលគណបក្សប្រគល់ជូន។

ជាមួយគ្នានេះ លោកបានអំពាវនាវឱ្យយុវជនទាំងអស់បន្តពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ។ ទោះជាលទ្ធផលនៃការបោះឆ្នោតថ្ងៃនេះទៅជាយ៉ាងណាក៏ដោយ យុវជនទាំងអស់ត្រូវចាត់ទុកខ្លួនឯងជាមហាគ្រួសារតែមួយរបស់គណបក្សប្រជាជនកម្ពុជា មានគោលដៅរួមតែមួយ គឺបម្រើប្រជាពលរដ្ឋ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការពារសមិទ្ធផលនានាដែលសម្រេចបានក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះលោក ឱម ម៉ាក់ធារិទ្ធ បានថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងសកម្មរបស់យុវជនក្នុងដំណើរការបោះឆ្នោត ដោយចាត់ទុកថា នេះជាសញ្ញាបង្ហាញពីការយកចិត្តទុកដាក់ និងការត្រៀមខ្លួនរបស់យុវជនក្នុងការទទួលខុសត្រូវលើការងារគណបក្សនាពេលអនាគត។

លោកបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាតែងតែយកចិត្តទុកដាក់ក្នុងការរៀបចំ និងបណ្តុះបណ្តាលអ្នកបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីធានាបាននូវនិរន្តរភាព និងភាពរឹងមាំរបស់គណបក្ស ស្របតាមគោលការណ៍ប្រជាធិបតេយ្យផ្ទៃក្នុងដែលបានកំណត់។

ក្នុងមតិសំណេះសំណាល លោក មាស សុខសេនសាន បានក្រើនរំលឹកដល់យុវជនទាំងអស់ឱ្យបន្តរក្សាសាមគ្គីភាព ចេះជួយគ្នាទៅវិញទៅមក និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន ដើម្បីធ្វើឱ្យសហគមន៍កាន់តែមានសុវត្ថិភាព សុខដុមរមនា និងការអភិវឌ្ឍប្រកបដោយចីរភាព។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាពេលនេះ មានបេក្ខជនឈរឈ្មោះចំនួន ១១រូប រួមមាន លោកស្រី កឹម សុវណ្ណរី, លោក ថេន សុវិថាល់, លោកស្រី ថៃ ដាវីន, លោក ទូច រស្មី, លោកស្រី ប៊ុន ចាន់នី, លោក ផន វិសាល, លោកស្រី លឹម លីលី, លោក ស៊ូ មង្គលបូរី, លោកស្រី ស្រេង កញ្ញា, លោក សំណាង ប្រភព និងលោក អឿន សេងហុង។ ក្នុងចំណោមបេក្ខជនទាំង ១១រូបនេះ អង្គបោះឆ្នោតបានជ្រើសរើសបេក្ខជនចំនួន ៥រូប ដើម្បីបំពេញតួនាទីជាថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំឃុំពុកឫស្សី៕