Yamal បំបែកកំណត់ Messi នៅ World Cup ក្លាយជាអ្នកស៊ុតក្មេងជាងគេ
22-06-2026 08:02
(បរទេស)៖ ខ្សែប្រយុទ្ធ Lamine Yamal បានបំបែកកំណត់ត្រារបស់ Lionel Messi ក្លាយជាអ្នករកបានគ្រាប់បាល់នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 នៅពេលអេស្ប៉ាញបំបាក់ក្រុមអាស៊ី អារ៉ាប៊ីសាអូឌីត ៤ទល់នឹង០ យប់មិញ។
Yamal មកពីក្លិប FC Barcelona មានវ័យតិចជាងប្រធានក្រុមអាហ្សង់ទីន Messi ១៤ថ្ងៃ និងទើបរកបានគ្រាប់ដំបូងនៅ World Cup ផងដែរ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Yamal ជាអ្នករកបានគ្រាប់បាល់ទី៤ សម្រាប់ក្រុមជើងឯកអឺរ៉ុប Euro 2024 ក្នុងការប្រកួតសន្សំពិន្ទលើកទី២ ប្រចាំពូល H នៅពេល Messi រកបានគ្រាប់ដំបូងឲ្យអាហ្សង់ទីនកាល World Cup 2006 មុនឈានចូលវ័យ ១៩ឆ្នាំ។
៣ពិន្ទុលើកដំបូងនៃក្រុមជើងឯក World Cup 2010 នេះដែរបានធ្វើឲ្យអេស្ប៉ាញឈរទីកំពូលតារាងនៃពូល H ដោយមាន ៤ពិន្ទុតាមពីក្រោយដោយអ៊ុយរូហ្គាយមាន ២ពិន្ទុស្មើក្រុមលេខ៣ កាប់វ៉េ និងអារ៉ាប៊ីសាអូឌីតឈរបាតតារាង ទើបមាន ១ពិន្ទុ៕








