* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

កិច្ចចរចាកម្រិតខ្ពស់ជុំទី១រវាងអាមេរិកនិងអ៉ីរ៉ង់ បិទបញ្ចប់នៅប្រទេសស្វ៉ីស (Video inside)

22-06-2026 09:29

(ឌូបៃ)៖ កាតានិងប៉ាគីស្ថាន ដែលជាអ្នកសម្រុះសម្រួលបានឱ្យដឹងថា កិច្ចពិភាក្សាជុំដំបូងរវាងក្រុមមន្រ្តីជាន់ខ្ពស់អាមេរិកនិងអ៉ីរ៉ង់នៅប្រទេសស្វ៉ីស បានបិទបញ្ចប់នាថ្ងៃចន្ទនេះ បន្ទាប់ពីវាបានចាប់ផ្តើមបរិយាកាសតានតឹង ដោយសារតែសេចក្តីប្រកាសរបស់ទីក្រុងតេហេរ៉ង់ អំពីការបិទ​ច្រកសមុទ្រ Hormuz សាជាថ្មី ហើយនិងការព្រមានរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស្តីពីការវាយប្រហារអ៉ីរ៉ង់ឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦។

សេចក្តីថ្លែងការណ៍រួមពីកាតានិងប៉ាគីស្ថាន បាននិយាយថា អាមេរិកនិងអ៉ីរ៉ង់បានយល់ស្របលើផែនការឆ្ពោះទៅសម្រេចឱ្យបាន កិច្ចព្រមព្រៀងចុងក្រោយក្នុងរយៈពេល៦០ថ្ងៃ។ ស្របពេលដែលកិច្ចពិភាក្សាកម្រិតខ្ពស់បានបិទបញ្ចប់ ការពិភាក្សាកម្រិតបច្ចេកទេស នឹងបន្តពេញមួយសប្តាហ៍នេះ នៅរីសត Burgenstock នៃប្រទេសស្វ៉ីស។

តាមសេចក្តីថ្លែងការណ៍ខាងលើ ក៏មានការព្រមព្រៀងគ្នាផងដែរ ​ចំពោះការបង្កើតយន្តការដើម្បីបិទបញ្ចប់ការប្រយុទ្ធគ្នានៅក្នុងប្រទេសលីបង់ និងការបើកខ្សែបណ្តាញទំនាក់ទំនងមួយ ដើម្បីជួយធានាសុវត្ថិភាព​ដល់ការធ្វើនាវាចរណ៍របស់កប៉ាល់ពាណិជ្ជកម្ម កាត់តាមច្រកសមុទ្រ Hormuz។

អនុប្រធានាធិបតីអាមេរិក លោក JD Vance បានបើកកិច្ចពិភាក្សាជាមួយក្រុមមន្រ្តីអ៉ីរ៉ង់ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រោមលក្ខខណ្ឌនៃអនុស្សរណៈយោគយល់ ដែលភាគីទាំងពីរបានឈានដល់កាលពីសប្តាហ៍មុន ដើម្បីបន្តបទឈប់បាញ់ផុយស្រួយ តាំងតែពីខែមេសាមក សម្រាប់រយៈពេលយ៉ាងហោច ៦០ថ្ងៃទៅមុខទៀត។ កិច្ចពិភាក្សានោះ បានបន្តឆ្លងចូលដល់​វេលាទាបភ្លឺថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) មុនបិទបញ្ចប់។

ក្នុងការបង្ហោះសារលើបណ្តាញសង្គម រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi បាននិយាយថា កិច្ចពិភាក្សាជាមួយអាមេរិក សម្រេចបានវឌ្ឍនភាពធំ ក្រោមកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលរបស់កាតា និងប៉ាគីស្ថាន។ លោក Araqchi បានអះអាងថា ប្រទេសរបស់លោក ធានាបាននូវការលើកលែងចំពោះការនាំចេញប្រេងនិងគីមីឥន្ធនៈ ការដោះលែងទ្រព្យសម្បត្តិមួយចំនួនដែលត្រូវបានបង្កក ហើយនិងការចាប់ផ្តើមផែនការជួសជុលស្ថាបនានិងអភិវឌ្ឍន៍ឡើងវិញ សម្រាប់អ៉ីរ៉ង់។

គួរបញ្ជាក់ថា មុនពេលកិច្ចពិភាក្សាប្រុងនឹងចាប់ផ្តើមជាផ្លូវការ កាលពីថ្ងៃអាទិត្យ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា លោក ត្រាំ បានគំរាមជាថ្មីម្តងទៀតថា នឹងបន្តការវាយប្រហារឡើងវិញលើអ៉ីរ៉ង់ ប្រសិនបើបរាជ័យសម្រេចបានកិច្ចព្រមព្រៀងចុងក្រោយ។ ចំណែក អ៉ីរ៉ង់បានប្រកាសថា ខ្លួននឹងបិទច្រកសមុទ្រ Hormuz វិញ ដោយសារតែអាមេរិកមិនអាចគោរពតាមពាក្យសន្យា ពាក់ព័ន្ធការបញ្ឈប់ការប្រយុទ្ធគ្នា ​នៅលីបង់៕