* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

យុទ្ធនាការស្តារប្រព័ន្ធលូ ស្តារអណ្តូង របស់រដ្ឋបាលរាជធានីភ្នំពេញ បានបន្តចូលដល់ខណ្ឌចំការមនហើយ!

22-06-2026 11:05

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងចុះស្តារប្រព័ន្ធលូ ជាអាទិភាពនៅក្នុងភូមិសាស្ត្រខណ្ឌចំការមន បន្តទៀតក្រោយពីធ្វើសកម្មភាពស្តារប្រព័ន្ធលូ និងសំអាតទរទឹកភ្លៀងចំនួន ១០ខ្សែ នៅភូមិសាស្ត្រខណ្ឌដូនពេញ កាលពីសប្តាហ៍មុន និងក្រោយបានស្តារប្រព័ន្ធលូ ស្តារប្រឡាយ ជាច្រើនខ្សែ និងកសាងស្ថានីយមូមទឹកជាបន្តបន្ទាប់ទៀត នៅជាយរាជធានីភ្នំពេញរួចរាល់។

ការងារទាំងនេះធ្វើឡើងក្រោមការយកចិត្តទុកដាក់ និងណែនាំ ព្រមទាំងឧបត្ថម្ភគាំទ្រពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀង ដេីម្បីបញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងរដូវវស្សានេះ។

នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រុមការងារដែលដឹកនាំផ្ទាល់ដោយលោក ឯក ឃុនដឿន អភិបាលរង តំណាង លោក ឃួង ស្រេង អភិបាលរាជនីភ្នំពេញ បានចុះស្តារប្រព័ន្ធលូជាអាទិភាព នៅក្នុងភូមិសាស្ត្រខណ្ឌចំការមន ចំនួន ១០ខ្សែបន្តទៀត។

លោក ឯក ឃុនដឿន បានឱ្យដឹងថា ការស្តារប្រព័ន្ធលូតាមបណ្តាយផ្លូវទាំង១០ខ្សែនេះរួមមាន​ទី១៖ មហាវិថីសម្តេចសុធារស (ផ្លូវព្រះសីហនុ ដល់ផ្លូវព្រះនរោត្តម), ទី២៖ មហាវិថីព្រះនរោត្តម(វិមានឯករាជ្យ មកដល់ស្ពានអាកាសក្បាលថ្នល់), ទី៣៖ មហាវិថីម៉ៅសេទុង(ស្ថានទូតចិន ដល់ផ្លូវ នរោត្តម), ទី៤៖ មហាវិថីព្រះមុន្នីវង្ស(ផ្លូវម៉ៅសេទុង ដល់ស្ពានមរតតេជោថ្មី), ទី៥៖ មហាវិថីយុទ្ធពលខេមរភូមិ (ស្ពានមករតតេជោរហូតដល់រហូតដល់ស្តុបទំនប់ទឹក), ទី៦៖ ផ្លូវរដ្ឋសភា(រង្វង់មូលសម្តេចសង្ឃដល់ផ្លូវចៃការ), ទី៧៖ ផ្លូវចៃការ (ផ្លូវសបិត រហូតដល់ស្តុបស្ថានទូតរុស្សី), ទី៨៖ ផ្លូវលេខ៤៣០ (ផ្លូវ៤៣២ រហូតដល់រង្វង់មូលផ្សារដើមថ្កូវ), ទី៩៖ ផ្លូវលេខ៤៦៦ (ពីផ្លូវនរោត្តម ដល់ផ្លូវប្រឡាយ១០៥) ​និងទី១០៖ ផ្លូវលេខ៤៨៤ (ពីផ្លូវព្រះមុន្នីវង្ស ដល់ផ្លូវប្រឡាយ១០៥)។

លោក ឯក ឃុនដឿន បានបញ្ជាក់ថា ក្រុមការងារនេះប្រើប្រាស់រថយន្តចំនួន ១២គ្រឿង ដោយបែងចែងជា ៥ក្រុមធ្វើសកម្មភាពព្រមៗគ្នាតែម្តង។ សំរាប់ការងារនេះដែរ កាលពីសប្តាហ៍មុនបានបញ្ជាប់ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ហើយពេលនេះបានបន្តមកខណ្ឌចំការមន នឹងបន្តទៅខណ្ឌ ៣ទៀត នោះគឺខណ្ឌបឹងកេងកង ខណ្ឌ៧មករា និងបញ្ចប់នៅខណ្ឌទួលគោក។

ក្នុងឱកាសនោះ លោក ឯក ឃុនដឿន ក៏បានណែនាំឱ្យថា្នក់ខណ្ឌ ពិសេសធោយលោកចៅសង្កាត់ទន្លេបាសាក់ ដែលមានផ្លូវជាច្រើនខ្សែ រួមមាន៖ ផ្លូវរដ្ឋសភា, ផ្លូវសបិត, ផ្លូវសុធារស់, ផ្លូវចៃកា និងផ្លូវ៣B ដែលត្រូវចុះពិនិត្យមើលទីតាំងដែលប្រឈមនិងការលិចលង់ខ្លាំង ដើម្បីឱ្យក្រុមការងារបានស្តារឱ្យបានរួចរាល់ និងធានាបានថា មិនមានការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សានេះ។

លោក ឯក ឃុនដឿន បានបន្ថែមថា តាមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺបានឱ្យអាជ្ញាធរខណ្ឌទាំង៥នៅកណ្តាលរាជធានី សហការជាមួយមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើសកម្មភាពបូមស្តារអណ្តូង លូ និងសំអាតដីភក់តាមប្រព័ន្ធលូ ត្រៀមបញ្ចៀសការជន់លិចលង់មុនរដូវភ្លៀងធ្លាក់មកដល់។

ជាមួយគ្នានោះ ក្នុងនាមអភិបាលរាជធានីភ្នំពេញ លោក ឯក ឃុនដឿន ក៏បានអំពាវនាវឱ្យប្រជាពលររដ្ឋ ត្រូវវេចខ្ចប់ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីរក្សាបានអនាម័យ និងបរិស្ថានស្អាត ព្រមទាំងអាចបញ្ចៀសការលិចលង់ និងជួយលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញផងដែរ៕