* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្នុងស្មារតីជាតិខ្មែរតែមួយ! ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ នាំអំណោយ និងកម្លាំងចិត្តជូនវីរកងទ័ពជួរមុខដែលកំពុងឈរជើងការពារទឹកដីតាមបន្ទាត់ព្រំដែន នៅស្រុកជាំក្សាន្ត

22-06-2026 11:05

(ព្រះវិហារ)៖ ក្នុងស្មារតីជាតិខ្មែរតែមួយ និងគាំទ្រយ៉ាងមុតមាំចំពោះវីរកងទ័ពជួរមុខ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកស្បៀងអាហារ សម្ភារមួយចំនួន ដែលជាអំណោយរបស់លោកស្រី សន ម៉ារ៉ាដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងមានការចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួនពីលោកស្រីផង យកទៅប្រគល់ជូនវីរកងទ័ពជួរមុខចំនួន ២គោលដៅ ដែលកំពុងឈរជើងការពារអធិបតេយ្យភាព និងបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះដែរ លោកស្រី ហែម សុគុណពិសី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្តីនឹករលឹក និងការយកចិត្តទុកដាក់ខ្ពស់ពីលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោកស្រី ទុយ សិរីរតន នេត្រភក្ត្រា និងលោកស្រី សន ម៉ារ៉ាដា ព្រមទាំងថ្នាក់ដឹកនាំក្រសួងព័ត៌មានទាំងអស់ ផ្ញើជូនដល់វីរកងទ័ពដែលកំពុងបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី និងសន្តិភាពជូនជាតិមាតុភូមិ។

លោកស្រីប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាព ស្មារតីលះបង់ និងការតស៊ូអត់ធ្មត់របស់បងប្អូនវីរកងទ័ព ដែលបានពុះពារគ្រប់ឧបសគ្គ ឈរជើងយ៉ាងរឹងមាំនៅសមរភូមិមុខ ដើម្បីការពារសុខសន្តិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។

នាឱកាសនោផះដែរ លោកស្រី ហែម សុគុណពិសី ក៏បានប្រសិទ្ធពរជ័យ សូមឱ្យវីរកងទ័ព វីវនគរបាលទាំងអស់ឱ្យមានសុខភាពល្អ កម្លាំងមាំមួន និងទទួលបានជោគជ័យគ្រប់ភារកិច្ចក្នុងការបម្រើជាតិមាតុភូមិ។

អំណោយដែលបាននាំយកទៅប្រគល់ជូននាពេលនោះរួមមាន៖ ទឹកបរិសុទ្ធចំនួន​ ៦០កេស ព្រមទាំងគ្រឿងឧបភោគបរិភោគផ្សេងៗ ដូចជា បន្លែស្រស់ចំនួន៥មុខ ត្រីស្រស់ ត្រីងៀត និងសាច់ជ្រូកមួយចំនួន។ជាមួយគ្នានេះ លោកស្រីប្រធានមន្ទីរ និងក្រុមការងារ ក៏បានចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែម ដើម្បីរៀបចំអាហារសាមគ្គីរួមជាមួយបងប្អូនវីរកងទ័ព ក្នុងបរិយាកាសស្និទ្ធស្នាល កក់ក្តៅ និងពោរពេញដោយមនោសញ្ចេតនាជាមហាគ្រួសារខ្មែរតែមួយ។

វីរកងទ័ពជួរមុខមួយរូប ក្នុងចំណោមវីរកងទ័ពជាច្រើនដែលបានចូលរួមទទួលស្វាគមន៍ សកម្មភាពចុះសួរសុខទុក្ខ និងការចូលរួមទទួលទានអាហារសាមគ្គីនាឱកាសនេះពីលោកស្រី ហែម សុគុណពិសី បានថ្លែងដោយក្តីរំភើបរីករាយ ដោយចាត់ទុកសកម្មភាពនេះ បង្ហាញយ៉ាងច្បាស់ពីចំណងសាមគ្គីភាពដ៏រឹងមាំ និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅរវាង «សមរភូមិក្រោយ និងសមរភូមិមុខ» ដែលតែងតែនៅរួមសុខរួមទុក្ខ ផ្តល់កម្លាំងចិត្តឱ្យគ្នាទៅវិញទៅមក ក្នុងបុព្វហេតុការពារ និងកសាងជាតិមាតុភូមិកម្ពុជាឱ្យកាន់តែរឹងមាំ និងសម្បូរសប្បាយជានិច្ច៕