សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ត្រូវបានរដ្ឋសភាអនុម័ត និងគ្រោងដាក់បញ្ចូលក្នុងរបៀបវារៈកិច្ចប្រជុំព្រឹទ្ធសភា
22-06-2026 11:56
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូក្រសួង និងក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី ចូលរួមការពារសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ក្នុងសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
ជាលទ្ធផលសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ត្រូវបានរដ្ឋសភាអនុម័ត ហើយគ្រោងនឹងដាក់បញ្ចូលក្នុងរបៀបវារៈកិច្ចប្រជុំព្រឹទ្ធសភា នាពេលឆាប់ៗខាងមុខ៕



















