* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្ត្រី ហួត ហាក់៖ «Green Season» មិនមែនគ្រាន់តែប្តូរឈ្មោះទេ តែជាការផ្លាស់ប្តូរផ្នត់គំនិត និងយុទ្ធសាស្ត្រជាតិ

22-06-2026 12:02

(សៀមរាប)៖ លោក​ ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងភរិយា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ អញ្ជើញជាអធិបតីក្នុងកម្មវិធី «ជជែកលើវិថីទេសចរណ៍រដូវកាលបៃតងឆ្នាំ២០២៦» ក្រោមប្រធានបទ៖ សក្តានុពលទេសចរណ៍ តំបន់បេតិកភណ្ឌ និងវប្បធម៌ក្នុងរដូវកាលបៃតង ដែលកម្មវិធីជជែកលើវិថីទេសចរណ៍ គឺជាកម្មវិធីកម្សាន្តមួយដែលផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនក្នុងវិស័យ ទេសចរណ៍មានជាអាទិ៍ ការចែករំលែកនូវពុទ្ធិ និងបទពិសោធក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជា ការបំផុស ស្មារតីសេ្នហាជាតិស្រឡាញ់ មាតុភូមិ ចូលរួមអភិរក្សសម្បត្តិ បេតិកភណ្ឌរូបិយ អរូបិយ សម្បត្តិធម្មជាតិ ស្របតាមទស្សទាន «ទេសចរណ៍ ផ្សារភ្ជាប់នឹងទឹកដី», «ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី», ជាពិសេស លើកកម្ពស់កិត្តិនាមកម្ពុជា និងចូលរួមបង្ហាញទៅកាន់ពិភពលោកថា កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព, ផ្ដល់នូវភាពកក់ក្ដៅ, បដិសណ្ឋារកិច្ចល្អ និងជាទឹកដីដ៏សែនមនោរម្យ ស្វាគមន៍ការមកកម្សាន្តរបស់ទេសចរមកពីគ្រប់ទិសទីទូទាំងសកលលោក។

​កម្មវិធីដ៏សែនមនោរម្យនេះ មានការអញ្ជើញចូលរួមពីលោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងលោក ប្រាក់សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប, លោករដ្ឋលេខាធិការប្រចាំការ, អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី, ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឧកញ៉ា លោក លោកស្រីតំណាងក្រុមហ៊ុន R.V Clip Media, ដៃគូសហការឧបត្ថម្ភ, វាគ្មិនកិត្តិយស, លោក លោកស្រីមកពីវិស័យឯកជន, ភ្ញៀវកិត្តិយសជាតិ អន្តរជាតិយ៉ាងច្រើនកុះករ។

រដ្ឋមន្ត្រី ហួត ហាក់ បានគូសរំលេចថា ថ្មីៗនេះ កម្ពុជាបានបង្ហាញពីសមត្ថភាព និងកិត្យានុភាពរបស់ខ្លួនលើឆាកអន្តរជាតិ តាមរយៈការធ្វើជាម្ចាស់ផ្ទះរៀបចំ មហាសន្និបាតកាយឫទ្ធិនារីពិភពលោកលើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) នៅខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋមន្ត្រី ហួត ហាក់ បានគូសរំលេចបន្ថែមថា ក្រោមការដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានទាក់ទាញការចូលរួមពីប្រតិភូកាយឫទ្ធិនារីមកពីជាង ១០០ ប្រទេស និងតំណាងសមាគមសមាជិកចំនួន ១៥៣ ទូទាំងពិភពលោក។

ជាមួយគ្នានេះ រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងថា កម្មវិធីដ៏មានសារៈសំខាន់នេះ បានរៀបចំជាច្រើនដងរួចមកហើយ នៅទីតាំងផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ ដោយទទួលបានការគាំទ្រ និងចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់មហាជន និង ភ្ញៀវទេសចរអន្តរជាតិ។ បន្ថែមលើនេះ, អ្វីដែលជាតម្លៃបន្ថែមខ្ពស់ និង ពិសេសសម្រាប់កម្មវិធីជជែកលើវិថីទេសចរណ៍ នៅពេលនេះ គឺត្រូវបានសម្រិតសម្រាំងរៀបចំឡើងនៅក្នុងរដូវកាលបៃតង ឆ្នាំ២០២៦ ដោយចាប់ផ្តើមពីខេត្តសៀមរាប រួចបន្តដំណើរឆ្ពោះទៅខេត្តគោលដៅបន្តបន្ទាប់ ដែលជាខេត្ត Clusterនៅតំបន់ឆ្នេរ, តំបន់ភូមិភាគឥសាន្ត, បន្ទាប់មក នឹងបិទបញ្ចប់នៅ រាជធានីភ្នំពេញ ជាមួយនឹងប្រធានបទផ្សេងៗ ស្របទៅតាមសក្តានុពលនៃរាជធានី ខេត្តនីមួយៗ។

ក្នុងន័យនេះ លោករដ្ឋមន្ត្រី បានថ្លែងបន្តថា កម្មវិធីនេះ បានក្លាយជាកាតាលីករដ៏សំខាន់ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង ដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពគាំទ្រដាក់ចេញ ដើម្បីជំនួសឱ្យពាក្យ «រដូវកាលភ្ញៀវតិច» (ឬ Low Season) ចាប់ពីខែឧសភា ដល់ ខែតុលា, និងបានឯកភាព ផ្តល់សន្ទុះថ្មី ដល់ការបន្តអនុវត្តយុទ្ធនាការរដូវកាលបៃតងសម្រាប់ឆ្នាំ២០២៦នេះ ដែលទើបនឹងត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃទី២ ខែឧសភា កន្លងទៅនេះ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា ការបំប្លែងរដូវកាល «Green Season» មិនមែនគ្រាន់តែជាការផ្លាស់ប្តូរឈ្មោះនោះទេ ប៉ុន្តែគឺជាការផ្លាស់ប្តូរផ្នត់គំនិត និងជាយុទ្ធសាស្ត្រជាតិដ៏មុតស្រួច។ រដូវកាលនេះ គឺជាពេលវេលាដែលកម្ពុជាបង្ហាញនូវសម្រស់ដ៏ពិតប្រាកដនិងរស់រវើកបំផុតរបស់ខ្លួន។ ធម្មជាតិពោរពេញដោយភាពស្រស់បំព្រងពណ៌បៃតងខ្ចីគ្របដណ្តប់ពាសពេញប្រទេស ខ្យល់អាកាសបរិសុទ្ធ និងទេសភាពដ៏ត្រកាល បង្កើតបានជាបទពិសោធ ដ៏កម្រ និងមានតម្លៃសម្រាប់ភ្ញៀវទេសចរ៕