* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សំណើរបស់ប្រជាពលរដ្ឋស្រុកព្រះនេត្រព្រះចំនួន ១០២ករណី ត្រូវបានដោះស្រាយដោយជោគជ័យ

22-06-2026 13:38

(បន្ទាយមានជ័យ)៖ លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលវេទិកាសាធារណៈនៅកម្រិតស្រុក ក្រោយពីក្រុមការងារចុះមូលដ្ឋានឃុំទាំង៩ ក្នុងស្រុកព្រះនេត្រព្រះ បានអនុវត្តចប់សព្វគ្រប់។

លោកប្រធានក្រុមការងារ បានលើកឡើងថា ការធ្វើវេទិកាសាធារណ:នេះ គឺដើម្បីផ្សព្វផ្សាយអំពីសមិទ្ធផលការងារដែលរាជរដ្ឋាភិបាលសម្រេចបាន ជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន ហើយទន្ទឹមគ្នានេះ ក៏ទទួលស្តាប់មតិយោបល់ និងសំណូមពរមូលដ្ឋាន ដើម្បីដោះស្រាយឱ្យអស់ពីលទ្ធភាពផងដែរ ស្របតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល។

ជាលទ្ធផល ក្រុមការងារបានដោះស្រាយដោយជោគជ័យនូវសំណើចំនួន ១០២ករណីរបស់ប្រជាពលរដ្ឋ និងកំពុងដោះស្រាយបន្តចំនួន ២ករណី ហើយមានតែ២ករណីប៉ុណ្ណោះ ដែលត្រូវស្នើសុំការគាំទ្រពីថ្នាក់ជាតិដើម្បីពិនិត្យលទ្ធភាពជួយដោះស្រាយ។

សំណើទាំង ១០៦ករណី ភាគច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការជួសជុលផ្លូវ ការដាក់លូរំដោះទឹក ការស្តារ ឬជីកប្រឡាយទឹកជាដើម ដែលត្រូវដោះស្រាយតាមរយ:ការលើកផែនការអភិវឌ្ឍឃុំនាពេលខាងមុខ និងមួយចំនួនទៀត តាមរយ:ការជួយឧបត្ថម្ភរបស់ក្រុមការងារ ដើម្បីជួយសម្រាលការលំបាករបស់បងប្អូនមូលដ្ឋាន។

លោក គង់ ច័ន្ទវាសនា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារ ព្រមទាំងអាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់នៃស្រុកព្រះនេត្រព្រះ ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច និងផ្តល់សេវាសាធារណៈល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋ។

លោក មានប្រសាសន៍បន្ថែមថា លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ តែងយកចិត្តទុកដាក់ជំរុញឱ្យក្រុមការងារចុះមូលដ្ឋានក្រុង-ស្រុក ឃុំ-សង្កាត់នៅទូទាំងខេត្ត រៀបចំវេទិកាសាធារណ:ឱ្យបានទៀងទាត់ និងផ្តោតលើការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ដើម្បីជួយឱ្យខេត្តបន្ទាយមានជ័យក្លាយជាខេត្តដែលផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋល្អជាងគេ៕