* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច៖ ដើម្បីស្តារនីតិសម្បទា​ដល់ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀន ទាមទារឲ្យមានសេវាព្យាបាល​ប្រកបដោយសុវត្ថិភាព

22-06-2026 14:25

(ភ្នំពេញ)៖ លោក ជា ចំណាន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា ដើម្បីលើកកម្ពស់សុខុមាលភាព និងស្តារនីតិសម្បទាដល់ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀន ទាមទារឲ្យមានការទទួលបានសេវាព្យាបាលប្រកបដោយសុវត្ថិភាព និងវិជ្ជាជីវៈ។

លោករដ្ឋលេខាធិការ បានបញ្ជាក់ដូចនេះនាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការងារស្តារសម្បទាអ្នកញៀនគ្រឿងញៀន ដល់ប្រធានមជ្ឈមណ្ឌល មន្រ្តីនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានយល់ដឹងអំពីការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

ក្នុងនាមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា ចំណាន បានបន្តថា ភាពញៀនគ្រឿងញៀន គឺជាបញ្ហាស្មុគស្មាញដែលប៉ះពាល់មិនត្រឹមតែបុគ្គលប៉ុណ្ណោះទេ ថែមទាំងគ្រួសារ មិត្តភក្តិ និងសង្គមទាំងមូលផងដែរ, វាជាជំងឺដែលទាមទារការយល់ចិត្ត ការយល់ដឹង ហើយសំខាន់បំផុតគឺការព្យាបាលប្រកបដោយប្រសិទ្ធភាព ហើយលោកដឹងយ៉ាងច្បាស់អំពីការទទួលខុសត្រូវដែលយើងត្រូវធានាថា គោលនយោបាយ និងកម្មវិធីរបស់យើងឆ្លុះបញ្ចាំងពីការអនុវត្តល្អបំផុតក្នុងវិស័យព្យាបាល និងស្តារនីតិសម្បទា។ បញ្ហាគ្រឿងញៀនបច្ចុប្បន្នបានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ ដែលថ្នាក់ដឹកនាំនានាលើពិភពលោក តែងតែលើកយកមកពិភាក្សាក្នុងជំនួបនានា ពីព្រោះវាបានបង្កជាវិនាសកម្មយ៉ាងធ្ងន់ធ្ងរចំពោះសង្គមជាតិ និងជាឧបសគ្គដ៏ធំរារាំងដល់ការអភិវឌ្ឍជាតិ។

លោករដ្ឋលេខាធិការ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក ឆេង ណារិទ្ធ ប្រធាននាយកដ្ឋានគាំពារអ្នកញៀនគ្រឿងញៀន បានរៀបចំសិក្ខាសាលាជូនដល់ប្រធាមជ្ឈមណ្ឌល មណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន យកទៅអនុវត្ត និងក៏ជាលិខិតបទដ្ឋានគតិយុត្ត ដែលរៀបចំឡើងដើម្បីលើកកម្ពស់សុខុមាលភាព និងការស្តារនីតិសម្បទាដល់ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀន ឱ្យទទួលបានសេវាប្រកបដោយសុវត្ថិភាព និងវិជ្ជាជីវៈ។

លោក ជា ចំណាន ក៏បានបញ្ជាក់ទៀតថា សភាពការណ៍គ្រឿងញៀន ទាំងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ និងក្នុងតំបន់នៅតែបង្ហាញឱ្យឃើញថា តម្រូវការគ្រឿងញៀនសំយោគនៅតែមានកំណើនខ្ពស់ ពិសេសទីផ្សារគ្រឿងញៀនប្រភេទមេតំហ្វេតាមីនក្រាមម្សៅ មានការកើនឡើងខ្លាំង ក្នុងពេលដែលដំណាំអាភៀន ក៏ដូចជាគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន មានការថយចុះគួរឱ្យកត់សម្គាល់។

សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចបតី ហ៊ុន ម៉ាណែត បានចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហាអាទិភាពមួយក្នុងចំណោមបញ្ហាអាទិភាពមួយចំនួនទៀត ដែលត្រូវដោះស្រាយចំពោះមុខ ហើយបានបង្ហាញពីឆន្ទៈដ៏មុតស្រួចបំផុតក្នុងការកាត់បន្ថយ និងឈានទៅលុបបំបាត់ឱ្យអស់ពីកម្ពុជា ដើម្បីឆ្លើយតបទៅនឹងក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានបញ្ចូលការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិស្ថានគ្របដណ្តប់របស់ស្នួលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈរបស់ប្រជាជន។

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចរូបនេះ បានបន្ថែមថាការបន្តដាក់ចេញនូវផែនការយុទ្ធនាការលើកទី១១ ក៏ដូចជាបង្កើតគណៈបញ្ជាការយុទ្ធនាការសម្រាប់ អាណត្តិថ្មីនេះ គឺជាការបង្ហាញឆន្ទៈមោះមុត និងទស្សនវិស័យច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងការកែប្រែកម្ពុជាទៅជាប្រទេសមួយ ដែលគ្រឿងញៀនលែងជាឧបសគ្គ និងបញ្ហារបស់សង្គមជាតិ។ ជាពិសេសការជំរុញលើកទឹកដល់វិស័យឯកជន ក្នុងការបង្កើតមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅតាមបណ្តារាជធានី ខេត្ត បានរួមចំណែកក្នុងការដោះស្រាយបញ្ហាចង្អៀតណែនអ្នកញៀនគ្រឿងញៀន ដែលកំពុងសម្រាកព្យាបាលនៅតាមមណ្ឌលបណ្តោះអាសន្ននានា, អ្នកជំងឺទាំងអស់នោះនឹងត្រូវពិនិត្យ វាយតម្លៃ ស្របតាមលក្ខខណ្ឌនៃការបញ្ជូន ដើម្បីស្នាក់នៅព្យាបាល និងស្តារនីតិសម្បទា បណ្ដុះបណ្ដាលវិជ្ជាជីវៈបំណិនជីវិតរយៈពេលខ្លី និងមធ្យមនៅក្នុងមជ្ឈមណ្ឌល មុននឹងសមាហរណកម្មទៅក្រុមគ្រួសារ និងសហគមន៍វិញ៕⁩