* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

គណៈប្រតិភូសាជីវកម្មហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍអន្តរជាតិអាម៉េរិក កោតសរសើរចំពោះចក្ខុវិស័យ និងភាពម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែទម្រង់ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ

22-06-2026 14:41

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូសាជីវកម្មហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍអន្តរជាតិ (DFC) របស់សហរដ្ឋអាម៉េរិក ដឹកនាំដោយលោកស្រី Caroline Vik ប្រធានផ្នែកគោលនយោបាយនៃ DFC ក្នុងឱកាសដែលគណៈប្រតិភូកំពុងបំពេញបេសកកម្មផ្លូវការនៅកម្ពុជា។

ជំនួបពិភាក្សាការងារនេះក៏មានការចូលរួមពីសំណាក់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អនុប្រធានទី៣ ក.អ.ក. និងលោក Benjamin Chiang ភារធារីនៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ផងដែរ។

ក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល និងការយោគយល់គ្នាទៅវិញទៅមក លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះលោកស្រី Caroline Vik និងសហការីទាំងអស់នៃគណៈប្រតិភូ ដែលមកបំពេញបេសកកម្មផ្លូវការនៅកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះស្ថាប័ន DFC ដែលបានសម្រេចចិត្តជាយុទ្ធសាស្ត្រ ក្នុងការអនុម័តកញ្ចប់ហិរញ្ញប្បទានគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ នាពេលកន្លងមក។

នៅក្នុងកិច្ចពិភាក្សានាព្រឹកនេះ ថ្នាក់ដឹកនាំកម្ពុជានិងគណៈប្រតិភូ DFC បានផ្លាស់ប្តូរយោបល់យ៉ាងផុសផុសលើរបៀបវារៈយុទ្ធសាស្ត្រសំខាន់ៗ ដែលរំពឹងថា នឹងក្លាយជាកិច្ចសហប្រតិបត្តិការដ៏រឹងមាំនាពេលអនាគត រួមមាន៖ (១) ការពិនិត្យលទ្ធភាពសហការលើការសិក្សាស្រាវជ្រាវហេដ្ឋារចនាសម្ព័ន្ធថាមពល និងអន្តរកាលបៃតង, និង (២) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគន្លឹះដូចជា បណ្តាញផ្លូវល្បឿនលឿន, ការពង្រីងវិសាលភាពកំពង់ផែ, និងផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលទាំងអស់នេះគឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិដ៏សំខាន់។

ជាការឆ្លើយតបលោកស្រីប្រធាន បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះចក្ខុវិស័យដ៏ច្បាស់លាស់ និងភាពម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែទម្រង់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគន្លឹះដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ។ លោកស្រីបានបញ្ជាក់ថា វិស័យដែលកម្ពុជាបានលើកឡើងទាំងអស់ខាងលើ គឺពិតជាមានភាពស្របគ្នា ទៅនឹងបេសកកម្មស្នូលរបស់ DFC ក្នុងការគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងការការពារខ្សែច្រវាក់ផ្គត់ផ្គង់សកល។ លោកស្រីក៏បានបង្ហាញឆន្ទៈក្នុងការនាំយកនូវរបៀបវារៈដែលបានពិភាក្សា ទៅពិនិត្យលទ្ធភាពក្នុងការសិក្សាសមិទ្ធិលទ្ធភាព មុននឹងឈានដល់ដំណាក់កាលនៃកិច្ចសហប្រតិបត្តិការណាមួយនាពេលអនាគតផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីពីជំហររបស់ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក.អ.ក. ផ្ទាល់ ក្នុងការត្រៀមលក្ខណៈជាស្រេច ដើម្បីផ្តល់កិច្ចសម្របសម្រួលចំពោះការប្រមូលព័ត៌មានពាក់ព័ន្ធ សម្រាប់ជាមូលដ្ឋានក្នុងការសិក្សាសមិទ្ធិលទ្ធភាពរបស់ DFC ។ ភាគីទាំងពីរក៏បានបង្ហាញនូវការប្តេជ្ញាចិត្ត ក្នុងការប្រែក្លាយលទ្ធផលនៃកិច្ចពិភាក្សាដ៏ផុលផុសនេះ ទៅជាផែនការសកម្មភាពជាក់ស្តែង សំដៅរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងចីរភាពសម្រាប់ប្រទេសទាំងពីរ៕