* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

យុវតីម្នាក់រស់នៅឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានជំងឺចម្លែកប្រចាំកាយទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរ និងប្រធានមន្ទីរសុខាភិបាល ដោយបញ្ជូនមកព្យាបាលនៅភ្នំពេញ (Video inside)

22-06-2026 14:55

(កំពង់ឆ្នាំង)៖ យុវតីម្នាក់រស់នៅឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានជំងឺចម្លែកប្រចាំការ រួមជាមួយឪពុកដែលពិការត្រចៀកទាំងសងខាង (ថ្លង់) ស្ដាប់មិនឮជាច្រើនឆ្នាំមកហើយ ទទួលបានការយកចិត្តទុក្ខ ដាក់ពីអាជ្ញាធរ និងមន្ដ្រីសុខាភិបាល ដោយបញ្ជូនមកពិនិត្យព្យាបាលនៅរាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង និងបុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង, លោកស្រីអភិបាលរងស្រុករលាប្អៀរ, លោក តាំង ប៊ុនទត មេឃុំជ្រៃបាក់ និងក្រុមការងារភូមិ-ឃុំ រួមទាំងក្រុមគ្រួសារយុវតីម្នាក់ដែលមានជំងឺចម្លែក និងពលរដ្ឋជាច្រើនរូបបានជូនដំណើរយុវតី ថេង មរកត និងឪពុក ដើម្បីធ្វើដំណើរមករាជធានីភ្នំពេញ។

គ្រួសារមួយមានសមាជិកគ្រួសារសរុបចំនួន៦នាក់ ក្នុងនោះមានជនមានពិការភាពចំនួន៣នាក់ និងមានយុវតីម្នាក់មានជំងឺចម្លែកដែលនាងត្រូវប្រើខោទឹកនោមជាប្រចាំតាំងពីតូច រហូតមកដល់បច្ចុប្បន្ន សព្វថ្ងៃនាងមានអាយុ១៧ឆ្នាំទៅហើយ និងរៀននៅថ្នាក់ទី៨ផងដែរ។ អាថ៌កំបាំងមួយនេះកន្លងមកនាងមិនដែលបញ្ចេញឲ្យមិត្តភក្កិបានដឹង ក្រៅពីក្រុមគ្រួសាររបស់នាងនោះឡើយ។

ប៉ុន្ដែដោយសារតែនាងចង់រស់នៅមានជីវិតប្រកបដោយសុខភាពល្អ បរិបូរណ៍ដូចគេដូចឯង ទើបនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នាងក៏បានសម្រេចចិត្តរៀបរាប់អំពីរឿងអាថ៌កំបាំង អំពីស្ថានភាពជំងឺរបស់នាង ប្រាប់បណ្ដាញព័ត៌មាន Fresh News ដើម្បីឲ្យជួយផ្សព្វផ្សាយដំណឹងនេះក្រែងមានសប្បុរសជនជួយយករូបនាងទៅព្យាបាល។

វត្តមានរបស់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង និងអាជ្ញាធរស្រុក អាជ្ញាធរភូមិ-ឃុំ រួមទាំងក្រុមគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានពួកគាត់ បានមកជូនដំណើរអ្នកជំងឺប្រកបដោយទឹកចិត្តរីករាយ ដោយបានឃើញមានការយកចិត្តទុកដាក់ សណ្ដោសប្រណី និងគិតគូរអំពីសុខមាលភាពរបស់ពលរដ្ឋពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មកដល់ពលរដ្ឋដែលមានជីវភាពក្រីក្រ និងមានជំងឺរ៉ាំរ៉ៃដោយមិនមានប្រាក់ព្យាបាល។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាពសង្គមរបស់ប្រជាពលរដ្ឋ ជាអាទិភាពចម្បង រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីលើកកម្ពស់ជីវភាព និងសុវត្ថិភាពរស់នៅរបស់ពលរដ្ឋឲ្យរស់នៅប្រកបដោយភាពសុខដុមរមនា អាស្រ័យហេតុនេះបើបងប្អូនឬអាជ្ញាធរ ជួបប្រទះបញ្ហាដូចខាងលើនេះនៅក្នុងមូលដ្ឋានសូមប្រញាប់ទាក់ទងទៅមន្ទីរពេទ្យបង្អែកខេត្ត ឬក៏មន្ទីរសុខាភិបាលខេត្ត ដើម្បីខាងក្រុមការងារមន្ទីរសុខាភិបាលចុះជួយសង្គ្រោះបានទាន់ពេលវេលា។

លោក តាំង ប៊ុនទត មេឃុំជ្រៃបាក់ បានសម្ដែងនូវការដឹងគុណយ៉ាងក្រៃលែង ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេសលោកបានគោរពថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់ជាច្រើន ក្នុងគោលបំណងជួយដល់ប្រជាពលរដ្ឋរស់នៅ ប្រកបដោយភាពសប្បាយរីកក្រោមម្លប់សន្តិភាព។

លោកមេឃុំ បានថ្លែងអំណរគុណលោកសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលលោកតែងតែយកចិត្តទុកដាក់ជាពិសេសលើសុខភាពរបស់ប្រជាពលរដ្ឋ និងវីរៈកងទ័ព ដែលជាអាទិភាពខ្ពស់បំផុតនៅគ្រប់ កាលៈទេសៈទាំងអស់ និងបានអរគុណប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដែលបានដឹកនាំក្រុមវេជ្ជបណ្ឌិត នៃមន្ទីរពេទ្យបង្អែកខេត្ត ចុះមកពិនិត្យជនមានពិការភាព និងយុវតីខាងលើនេះ ដែលនាងមានជំងឺប្រចាំកាយដល់មូលដ្ឋានផ្ទាល់ផងដែរ។

លោកមេឃុំជ្រៃបាក់ ក៏បានអរគុណអង្គភាពព័ត៌មាន Fresh News ដែលតែងតែបានចុះយកព័ត៌មានពាក់ព័ន្ធអំពីជីវភាពរស់នៅ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដាច់ស្រយាល ដែលអាជ្ញាធរមាន ការចន្លោះប្រហោង ដើម្បីធ្វើការផ្សព្វផ្សាយជាដំណឹងឲ្យបានដល់អាជ្ញាធរក៏ដូចជាថ្នាក់ដឹកនាំ និងចាត់វិធានការជួយដល់ពួកគាត់បានទាន់ពេលវេលា។ ខណៈនោះដែរ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង, រដ្ឋបាលស្រុករលាប្អៀរ, រដ្ឋបាលឃុំជ្រៃបាក់ និងលោកមេភូមិបាញ់ឆ្គោល ក៏បានជួយឧបត្ថម្ភថវិកាមួយចំនួនដល់យុវតីខាងលើ និងឪពុករបស់នាងសម្រាប់ការចាយវាយ ក្នុងការស្នាក់នៅព្យាបាល។

គ្រួសារខាងលើនេះមានទីលំនៅក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ លេខទូរសព្ទយុវតីខាងលើនេះ ០៩៧ ២៣៦ ៩៤ ១៤/លេខលោកមេភូមិ ០៩៧ ៨៣ ២៤ ៧៣៦៕