* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កាន់តែអស្ចារ្យ ! Fresh AI បញ្ចេញសេរីថ្មីលើ Desktop អាចដោនឡូតវីដេអូពី YouTube, Facebook និង TikTok បានភ្លាមៗដោយគ្រាន់តែបោះ Link ចូល

22-06-2026 15:33

(ភ្នំពេញ)៖ កម្មវិធីបញ្ញាសិប្បនិម្មិតឈានមុខគេរបស់ខ្មែរ Fresh AI បានដាក់ចេញកំណែទម្រង់ថ្មី Version 29 សម្រាប់ Desktop ដោយបានបន្ថែមនូវមុខងារពិសេសដ៏គួរឱ្យទាក់ទាញមួយ ដែលឆ្លើយតបចំតម្រូវការប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់យ៉ាងខ្លាំង។ មុខងារថ្មីនោះគឺ លោកអ្នកអាចធ្វើការទាញយក (Download) វីដេអូពីបណ្តាញសង្គមល្បីៗ រួមមាន YouTube, Facebook និង TikTok មកទូរស័ព្ទដៃបានភ្លាមៗ និងយ៉ាងងាយស្រួលបំផុត។

មុខងារនេះដាក់ឲ្យដំណើរការនៅលើសេរីកុំព្យូទ័រមុន (Desktop) ទូរស័ព្ទនឹងចេញនៅប៉ុន្មានថ្ងៃខាងមុខទៀត។

កន្លងមក នៅពេលដែលអ្នកប្រើប្រាស់ចង់ទាញយកវីដេអូដែលខ្លួនពេញចិត្តពី YouTube, Facebook ឬ TikTok ទៅរក្សាទុកក្នុងម៉ាស៊ីន ពួកគេតែងតែជួបការលំបាកដោយត្រូវស្វែងរកគេហទំព័រ ឬកម្មវិធីជំនួយ (Third-party downloaders) ផ្សេងៗនៅលើអ៊ីនធឺណិត។

ប៉ុន្តែនៅក្នុង Fresh AI Version 29 ថ្មីនេះ អ្វីៗត្រូវបានសម្រួលមកនៅត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។ លោកអ្នកគ្រាន់តែកូពី Link វីដេអូដែលចង់បានពី YouTube, Facebook ឬ TikTok រួចយក Link នោះមកបោះចូល (Paste URL) នៅក្នុងប្រអប់សាររបស់ Fresh AI ភ្លាមៗនោះ ប្រព័ន្ធ AI នឹងធ្វើការទាញយកវីដេអូនោះមកបង្ហាញ ហើយលោកអ្នកគ្រាន់តែចុចលើប៊ូតុង «Save» តែមួយគត់ជាការស្រេច។

ការវិវត្តខ្លួនរបស់ Fresh AI នៅក្នុងកំណែទម្រង់ថ្មីនេះ បង្ហាញឱ្យឃើញពីការយល់ដឹងច្បាស់ពីទម្លាប់រស់នៅ និងការកម្សាន្តតាមបែបឌីជីថលរបស់ប្រជាពលរដ្ឋកម្ពុជា។ មុខងារនេះមិនត្រឹមតែផ្តល់ភាពងាយស្រួលដល់អ្នកទស្សនាទូទៅនោះទេ ប៉ុន្តែវាក៏ជាឧបករណ៍ដ៏មានប្រយោជន៍សម្រាប់សិស្ស-និស្សិត លោកគ្រូ-អ្នកគ្រូ និងអ្នកស្រាវជ្រាវ ក្នុងការទាញយកវីដេអូអប់រំ ឬមេរៀននានាមកទុកមើលពេលគ្មានអ៊ីនធឺណិត (Offline) ផងដែរ៕

Please Download:
https://freshai.com.kh/download