* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

និយ័តករបរធនបាលកិច្ច បើកវគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្ត ក្នុងវិស័យបរធនបាលកិច្ច លើកទី៩

22-06-2026 15:40

(ភ្នំពេញ)៖ លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយសហការី នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញប្រកាសបើក «វគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្ត ក្នុងវិស័យបរធនបាលកិច្ច លើកទី៩» ដែលរៀបចំដោយនិយ័តករបរធនបាលកិច្ច នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំរយៈពេលចំនួន បី ថ្ងៃពេញ ចាប់ពីថ្ងៃទី២២-២៤ ខែមិថុនា ឆ្នាំ២០២៦ និងមានអ្នកចូលរួមសរុបចំនួន ១៧៣រូប ដែលមានសមាសភាពចូលរួម ពីក្រុមហ៊ុននិងបុគ្គលពាក់ព័ន្ធដែលផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច, បុគ្គលដែលមានបំណងផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច និងសាធារណជន។

នាឱកាសថ្លែងបើកកម្មវិធីខាងលើ លោក សុខ ដារ៉ា បានធ្វើការចែករំលែកដល់សិក្ខាកាមទាំងអស់ថា «វគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិ ជាបុរេលក្ខខណ្ឌសម្រាប់បុគ្គល ដែលត្រូវចូលរួមជាមួយក្រុមហ៊ុន និងបុគ្គលពាក់ព័ន្ធ ដែលផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច និងបុគ្គលដែលមានបំណងផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច.

លោក សុខ ដារ៉ា បន្ដទៀតថា វគ្គបណ្តុះបណ្តាលនេះ ក៏ជាលក្ខខណ្ឌតម្រូវមួយ ក្នុងការស្នើសុំអាជ្ញាបណ្ណ/ការអនុញ្ញាត/ការទទួលស្គាល់ពី ន.ប.ធ. ផងដែរ។

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេលបីថ្ងៃពេញ និងផ្ដោតលើទិដ្ឋភាពពីរសំខាន់ៗ គឺផ្នែកក្របខណ្ឌច្បាប់និងបទប្បញ្ញត្តិ និងផ្នែកបច្ចេកទេស ហើយសិក្ខាកាមដែលជាសិក្ខាកាមថ្មី ត្រូវប្រឡងគុណវុឌ្ឍិនៅក្នុងថ្ងៃទីបួនបន្ទាប់ពីវគ្គបណ្ដុះបណ្ដាលបានបញ្ចប់។

ក្នុងករណីប្រឡងជាប់ សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្រ (Certificate) ដែលជាឯកសារផ្លូវការ ដែលបញ្ជាក់ពីការបំពេញលក្ខខណ្ឌនៃការចូលរួមវគ្គបណ្ដុះបណ្ដាល និងប្រឡងជាប់ដោយជោគជ័យ និងមានសុពលភាពរយៈពេលពីរឆ្នាំ។

ជាមួយគ្នានេះ និយ័តករបរធនបាលកិច្ច ក៏បានរៀបចំកម្មវិធីអប់រំវិជ្ជាជីវៈបន្ត ក្នុងវិស័យបរធនបាលកិច្ចក្នុងពេលជាមួយគ្នានេះផងដែរ សម្រាប់ក្រុមហ៊ុន និងបុគ្គលពាក់ព័ន្ធដែលផ្តល់សេវា ក្នុងវិស័យបរធនបាលកិច្ច ដែលធ្លាប់ចូលរួមវគ្គបណ្ដុះបណ្ដាល និងប្រឡងជាប់ដោយជោគជ័យពីមុនរួចហើយ ប៉ុន្តែផុតសុពលភាពពីរឆ្នាំ ដូចបានបញ្ជាក់ខាងលើ។

ពោលគឺសិក្ខាកាមទាំងនោះ ត្រូវមកចូលរួមកម្មវិធីអប់រំវិជ្ជាជីវៈបន្ត ដើម្បីបន្តសុពលភាព ប៉ុន្តែមិនតម្រូវឱ្យធ្វើការប្រឡងឡើងវិញនោះទេ។

បន្ថែមពីនេះ លោក សុខ ដារ៉ា ក៏បានធ្វើការចែករំលែកដល់សិក្ខាកាមទាំងអស់ អំពីស្ថានភាពទូទៅនៃទីផ្សារបរធនបាលកិច្ច កាលានុវត្តភាព និងទស្សនទាន នៃការអភិវឌ្ឍផលិតផល បរធនបាលកិច្ចថ្មីៗ និងទិសដៅបន្តក្នុងការអភិវឌ្ឍទីផ្សារបរធនបាលកិច្ច ផងដែរ ដើម្បីត្រៀមខ្លួនក្នុងការចាប់យកឱកាសថ្មីៗនៅក្នុងវិស័យបរធនបាលកិច្ច។

គួរបញ្ជាក់ជូនផងដែរថា កន្លងមក និយ័តករបរធនបាលកិច្ច ធ្លាប់បានរៀបចំវគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យបរធនបាលកិច្ច ចំនួន៨លើក រួចមកហើយ ដោយមានអ្នកចូលរួមសរុបចំនួនប្រមាណ ១,៤០០ រូប និងមានអ្នកប្រឡងជាប់សរុបចំនួនប្រមាណ១,៣២៣រូប៕