* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ឯកអគ្គរាជទូតកម្ពុជាប្រចាំជប៉ុន៖ ព្រឹត្តិការណ៍ពិព័រណ៍បង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ដែលជាវេទិកាដ៏សំខាន់មួយសម្រាប់ពង្រឹងការ ផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន

22-06-2026 16:08

(ជប៉ុន)៖ លោក ជុំ សុន្ទរី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន និងជាប្រធានគណៈកម្មាធិការរៀបចំពិព័រណ៍កម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍ពិព័រណ៍បានបង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា សិល្បៈប្រពៃណី សក្តានុពល ទេសចរណ៍ ឱកាសវិនិយោគ និងប្រពៃណីនៃការធ្វើម្ហូប ដែលជាវេទិកាដ៏សំខាន់មួយសម្រាប់ពង្រឹងការ ផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងការយល់ដឹងគ្នាទៅវិញទៅមករវាងកម្ពុជា និងជប៉ុន។

ការលើកឡើងបែបនេះរបស់ លោក ជុំ សុន្ទរី បានធ្វើឡើងនៅក្នុងពិធី «ជួបជុំ» ដើម្បីប្រារព្ធការរៀបចំព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា លើកទី១០ ប្រកបដោយជោគជ័យ នៅស្ថានឯកអគ្គរាជទូតនាទីក្រុងតូក្យូ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៣ និងទី០៤ ខែឧសភា ឆ្នាំ២០២៦ នៅសួនឧទ្យានយ៉ូយ៉ូហ្គី នាទីក្រុងតូក្យូ។

ពិធីជួបជុំនេះ មានការចូលរួមពីសមាជិកនៃគណៈកម្មាធិការរៀបចំពិព័រណ៍ អ្នកឧបត្ថម្ភ អ្នកគាំទ្រ អ្នក ស្ម័គ្រចិត្ត តំណាងធុរកិច្ចជប៉ុន និងកម្ពុជា ថ្នាក់ដឹកនាំសហគមន៍ និងមិត្តភ័ក្តិកម្ពុជា ដែលបានរួមចំណែក ដ៏មានតម្លៃក្នុងការធានានូវភាពជោគជ័យនៃពិព័រណ៍កម្ពុជា។

ក្នុងឱកាសនោះដែរ លោកឯកអគ្គរាជទូត ជុំ សុន្ទរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧបត្ថម្ភ អ្នកស្ម័គ្រចិត្ត អង្គការជាដៃគូ និងបុគ្គលទាំងអស់ចំពោះការជួយគាំទ្រដ៏សប្បុរស ការយកចិត្ត ទុកដាក់ និងការខិតខំប្រឹងប្រែងក្នុងការរៀបចំ និងការអនុវត្តការងារសម្រាប់ព្រឹត្តិការណ៍ពិព័រណ៍។

លោកឯកអគ្គរាជទូត បានកត់សម្គាល់ថា ពិព័រណ៍កម្ពុជាលើកទី១០ ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ដោយបានទាក់ទាញអ្នកទស្សនាប្រមាណ ១២ម៉ឺននាក់ ក្នុងរយៈពេលពីរថ្ងៃ។ ព្រឹត្តិការណ៍ពិព័រណ៍នេះ បានបង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា សិល្បៈប្រពៃណី សក្តានុពល ទេសចរណ៍ ឱកាសវិនិយោគ និងប្រពៃណីនៃការធ្វើម្ហូប ដែលជាវេទិកាដ៏សំខាន់មួយសម្រាប់ពង្រឹងការ ផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងការយល់ដឹងគ្នាទៅវិញទៅមករវាងកម្ពុជា និងជប៉ុន។

លោកឯកអគ្គរាជទូតបានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍ពិព័រណ៍បានក្លាយជាព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់បំផុតមួយ ជួយលើកកម្ពស់ប្រទេសកម្ពុជានៅក្នុងប្រទេសជប៉ុន ហើយបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។ លោកឯកអគ្គរាជទូត បានលើកឡើងពីការចូលរួមយ៉ាងសកម្មរបស់ភាគីពាក់ព័ន្ធកម្ពុជា និងជប៉ុន ដែលកិច្ចខិតខំប្រឹងប្រែងរួមរបស់ពួកគេបានបង្ហាញពីភាពជាដៃគូដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងប្រជាជនកម្ពុជា និងជប៉ុន។

ក្នុងឱកាសជួបជុំគ្នានេះ លោកឯកអគ្គរាជទូត បានប្រគល់ប័ណ្ណថ្លែងអំណរគុណ ជូនសមាជិកនៃ គណៈកម្មាធិការរៀបចំពិព័រណ៍ និងអ្នកឧបត្ថម្ភសម្រាប់ការទទួលស្គាល់ការរួមចំណែកដ៏មានតម្លៃរបស់ ពួកគេក្នុងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ប្រកបដោយជោគជ័យ។ ប័ណ្ណថ្លែងអំណរគុណ ក៏ត្រូវបានផ្ញើ ជូនអ្នកស្ម័គ្រចិត្តកម្ពុជា និងជប៉ុនទាំងអស់ ចំនួន ១៥១នាក់ ក្នុងការទទួលស្គាល់ចំពោះការប្តេជ្ញាចិត្ត ការលះបង់ និងការជួយគាំទ្រដ៏មានតម្លៃនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ផងដែរ។ អ្នកចូលរួមទាំងអស់ក៏បានទស្សនាខ្សែវីដេអូខ្លីមួយដែលបង្ហាញពីអនុស្សាវរីយ៍ និងសមិទ្ធិផលនៃព្រឹត្តិការណ៍ពិព័រណ៍កម្ពុជាលើកទី១០ ផងដែរ។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការជាមួយដៃគូ និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍កម្ពុជានា អ្នកពាក់ព័ន្ធទាំងអស់ក្នុងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍កម្មជានា ពេលខាងមុខ និងក្នុងការលើកកម្ពស់ទំនាក់ទំនងវប្បធម៌ សេដ្ឋកិច្ច និងប្រជាជននិងប្រជាជនឱ្យកាន់តែ ជិតស្និទ្ធរវាងកម្ពុជា និងជប៉ុន។
ពិធីជួបជុំនេះ បានបញ្ចប់ក្រោមបរិយាកាសដ៏កក់ក្តៅ និងស្និទ្ធស្នាល ដែលឆ្លុះបញ្ចាំងពីស្មារតីនៃមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដែលបន្តបង្ហាញពីទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន៕