* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះ មណ្ឌលសុខភាពនៅទូទាំងប្រទេស បានបើកផ្តល់សេវា២៤ម៉ោង ១០០ភាគរយហើយ។ ដើម្បីផ្តល់សេវានៅមណ្ឌលសុខភាព២៤ម៉ោងនេះ រាជរដ្ឋាភិបាល បានជ្រើសរើសពេទ្យជាឆ្មប និងគិលានុបដ្ឋាកយិកា ៥២២នាក់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តផ្តល់សេវាកម្មផ្អែកលើគោលការណ៍ «អ្នកជំងឺជាចម្បង» ដោយត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ពីពេទ្យធម្មតា ទៅជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក គឺមានភាពស្មុគស្មាញ និងមានការគិតគូរល្អិតល្អន់ ដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកជំងឺ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា ការសម្ពោធសមិទ្ធផលថ្ងៃនេះ គឺជាការចូលរួមអបអរសាទរការខិតខំរួមគ្នា ក្នុងការបង្កើតសមិទ្ធផលពីរាជរដ្ឋាភិបាលអាណត្តិមុន ដល់អាណត្តិថ្មី ជាពិសេសការរួមគ្នារបស់ប្រជាជនកម្ពុជា។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង

22-06-2026 16:12

(ភ្នំពេញ)៖ លោកស្រី ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការទទួលបន្ទុកការងារយេនឌ័រ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ» ដែលរៀបចំដោយក្រុមការងារយេនឌ័រនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ តំណាងក្រសួងកិច្ចការនារី មន្ត្រីរាជការ និងជនបង្គោលយេនឌ័រមកពីអង្គភាពថ្នាក់ជាតិ ព្រមទាំងថ្នាក់ក្រោមជាតិជាច្រើនរូប និងតាមរយៈប្រព័ន្ធនិម្មិត Zoom នៅទីស្តីការក្រសួង។

លោកស្រី ស៊ើង សរសុចិត្តា បានលើកឡើងថា វគ្គបណ្តុះបណ្តាលចាប់ពីថ្ងៃទី២២-២៤ ខែមិថុនានេះ មានគោលបំណងបន្តពង្រឹងចំណេះដឹង និងជំនាញរបស់ជនបង្គោលយេនឌ័រ ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស សិទ្ធិស្ត្រី សិទ្ធិកុមារ សិទ្ធិជនមានពិការភាព ការកាត់បន្ថយការរើសអើងគ្រប់ទម្រង់ ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ព្រមទាំងការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ។ លោកជំទាវបានគូសបញ្ជាក់ថា ការពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ គឺជាកិច្ចការចាំបាច់សម្រាប់ជំរុញការបញ្ជ្រាបយេនឌ័រនៅគ្រប់កម្រិត និងធានាឱ្យមានការអនុវត្តគោលនយោបាយពាក់ព័ន្ធប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ សិក្ខាកាមក៏ទទួលបានចំណេះដឹងបន្ថែមលើអនុសាសន៍គន្លឹះ ១២ចំណុចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងអនុសាសន៍ ៦ចំណុចរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងជំនាញភាពជាអ្នកដឹកនាំ ការនិយាយប្រកបដោយឥទ្ធិពល ការចរចា ការសម្របសម្រួល ការបង្ការ និងទប់ស្កាត់អាពាហ៍ពិពាហ៍វ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់ យេនឌ័រ និងបម្រែបម្រួលអាកាសធាតុក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងច្បាប់ និងគោលនយោបាយជាតិពាក់ព័ន្ធ។ សម្រាប់ឆ្នាំ២០២៦ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងចូលរួមអនុវត្តយ៉ាងសកម្មនូវអនុសាសន៍ ១២ចំណុចរបស់សម្តេចធិបតី និងអនុសាសន៍ ៦ចំណុច របស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ដោយតម្រូវឱ្យគ្រប់អង្គភាពក្រោមឱវាទចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាព។

ដើម្បីបន្តជំរុញការងារយេនឌ័រនៅក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកជំទាវ រដ្ឋលេខាធិការ បានផ្តល់អនុសាសន៍សំខាន់ៗដល់ក្រុមការងារយេនឌ័រ និងអង្គភាពពាក់ព័ន្ធ រួមមាន ការបន្តអនុវត្តយុទ្ធសាស្ត្របញ្ចកោណ និងគោលនយោបាយជាតិពាក់ព័ន្ធ ការពង្រឹងយន្តការបញ្ជ្រាបយេនឌ័រ ការលើកកម្ពស់ការផ្សព្វផ្សាយ និងអប់រំអំពីសមភាពយេនឌ័រ ការលុបបំបាត់ការរើសអើងប្រឆាំងនឹងស្ត្រី ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងក្មេងស្រី និងការបង្កើនការចូលរួមទប់ស្កាត់អំពើហិង្សាលើស្ត្រី និងកុមារគ្រប់ទម្រង់។

ជាមួយគ្នានេះ លោកស្រី បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រ សំដៅកសាងសង្គមកម្ពុជាប្រកបដោយសីលធម៌ សមធម៌ បរិយាបន្ន និងចីរភាព ឆ្ពោះទៅសម្រេចមហិច្ឆតាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងឱកាសនេះដែរ លោកស្រី ស៊ើង សរសុចិត្តា ក៏បានថ្លែងអំណរគុណ ចំពោះក្រសួងកិច្ចការនារី ដែលបានបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសង្គមស៊ីវិល ក្នុងការជំរុញការលើកកម្ពស់ស្ថានភាព និងតួនាទីស្ត្រីនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកស្រី បានប្រកាសបើកជាផ្លូវការវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រក្រោមឱវាទក្រសួង» និងជូនពរសិក្ខាកាមទាំងអស់ឱ្យទទួលបានជោគជ័យក្នុងការសិក្សា និងការបំពេញភារកិច្ចការងារ៕