បណ្ឌិត ឈាង វណ្ណារិទ្ធ៖ ការស្វែងរកសន្តិភាពនៅអ៉ីរ៉ង់ នឹងមិនប៉ះពាល់ដល់សម្ព័ន្ធភាពរបស់រវាងអាមេរិក-អ៉ីស្រាអែល ទេ (Video inside)
22-06-2026 16:28
(ភ្នំពេញ)៖ ជុំវិញសង្រ្គាមនៅក្នុងប្រទេសអ៉ីរ៉ង់ ដែលបង្កឡើងដោយអាមេរិក និងអ៉ីស្រាអែល នៅពេលនេះ បានទទួលកិច្ចព្រមព្រៀងសន្តិភាពបឋម ដែលអាចនាំឲ្យមានសន្តិភាព៦០ថ្ងៃ និងអាចឲ្យច្រកសមុទ្រហ័រមូស ដំណើរការឡើងវិញ។ យ៉ាងណាក៏ដោយ នៅតែមានការព្រួយបារម្ភចំពោះការបង្កហេតុរបស់អ៉ីស្រាអែល ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក ថាអាចនឹងធ្វើឲ្យកិច្ចព្រមព្រៀងនេះ មិនអាចអនុវត្តបាន។
សម្រាប់ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានក្រុមទីប្រឹក្សារដ្ឋសភា ក៏មើលឃើញថាករណីនេះអាចកើតឡើងដែរ ប៉ុន្តែលោកសង្ឃឹមថា អាមេរិកនឹងអាចចរចាឲ្យអ៉ីស្រាអែល មានភាពស្ងប់ស្ងាត់ ដើម្បីបិទបញ្ចប់សង្រ្គាម ដែលមិនមានផលចំណេញមួយនេះ។ ជាងនេះទៅទៀត អាមេរិកក៏នឹងមិនធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងនៃសម្ព័ន្ធភាពអាមេរិក និងអ៉ីស្រាអែល នោះដែរ។ នេះបើតាមការបញ្ជាក់របស់ លោកបណ្ឌិត នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖










