ប្រជាពលរដ្ឋរស់នៅតំបន់អភិរក្សស្ទឹងជ្រៅ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ទទូចឲ្យមន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ចុះបង្ក្រាបសកម្មភាពហ៊ុមសម្រាស់ខុសច្បាប់នៅក្នុងតំបន់អភិរក្សពូជត្រី (Video inside)

22-06-2026 16:40

(សៀមរាប)៖ ប្រជាពលរដ្ឋរស់នៅតំបន់អភិរក្សស្ទឹងជ្រៅ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប បានទទូចឲ្យមន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ចុះបង្ក្រាបសកម្មភាពហ៊ុមសម្រាស់ខុសច្បាប់នៅក្នុងតំបន់អភិរក្ស ដែលបានកើតឡើងជាប្រចាំទៅហើយ។

សម្រា​ប់ពួកគាត់ដែលជាអ្នកស្រុកនៅទីនោះ មានតែនេសាទបែបលក្ខណៈគ្រួសារ និងមិនដែលហ៊ានប្រព្រឹត្តខុសច្បាប់ចំពោះការនេសាទនៅក្នុងតំបន់ហាមឃាត់ឡើយ។ ពួកគាត់ថា អ្នកដែលដាក់ហ៊ុមសម្រាស់នៅក្នុងឡូត៍ពូជត្រី មិនដែលត្រូវបានចាប់ខ្លួននោះទេ តែពេលពួកគាត់ទៅដាក់មងក្បែរនោះ បែរជាត្រូវចាប់ និងដកហូតទៅវិញ។

នេះការរៀបរាប់របស់បងប្អូនប្រជាពលរដ្ឋមូលដ្ឋាននៅតំបន់អភិរក្សស្ទឹងជ្រៅ ដល់អ្នកសារព័ត៌មាន ក្រោយចុះទៅដល់តំបន់នោះ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។