* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

⁨គម្រោង ICT របស់ KOICA បានដាក់បង្ហាញកម្មវិធីសិក្សា ICT ថ្មី នៅក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៩

22-06-2026 17:33

(ភ្នំពេញ)៖ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ត្រូវបានប្រារព្ធឡើងដោយជោគជ័យក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន និងការចូលរួមយ៉ាងសកម្មពីសំណាក់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ គ្រឹះស្ថានបណ្តុះបណ្តាល និងភាគីពាក់ព័ន្ធ។

«គម្រោងការកសាងសមត្ថភាព និងការបង្កើតបរិយាកាសក្នុងវិស័យ ICT នៃ TVET នៅកម្ពុជា» ដែលគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការ KOICA បានចូលរួមក្នុងទិវានេះ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥-១៦ ខែមិថុនា ហើយបានផ្សព្វផ្សាយពីកម្មវិធីសិក្សាព័ត៌មានវិទ្យា (ICT) ដែលទើបនឹងបង្កើតថ្មី តាមរយៈស្តង់ពិព័រណ៍របស់គម្រោង។

ក្នុងកំឡុងរយៈពេលពីរថ្ងៃនេះ ស្តង់របស់គម្រោងបានទាក់ទាញអ្នកចូលទស្សនាប្រមាណ ៩០០នាក់ រួមមានសិស្សវិទ្យាល័យ សិស្ស-និស្សិត TVET លោកគ្រូអ្នកគ្រូ និងអ្នកទស្សនាដែលមានចំណាប់អារម្មណ៍លើការអប់រំផ្នែកព័ត៌មានវិទ្យា និងគន្លងអាជីពនាពេលអនាគត។ អ្នកចូលទស្សនាបានចូលរួមក្នុងសកម្មភាពផ្សេងៗក្រោមប្រធានបទ ICT និងបានស្វែងយល់បន្ថែមអំពីកម្មវិធីសិក្សាថ្មីចំនួន៤ ដែលទើបនឹងបង្កើតឡើងរបស់គម្រោង ព្រមទាំងឱកាសបណ្តុះបណ្តាលនាពេលខាងមុខ។

តាមរយៈការចូលរួមនេះ គម្រោងមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីកម្មវិធីសិក្សា ICT ដូចខាងក្រោម៖

* សេវាកម្មគាំទ្រកុំព្យូទ័រ (Computer Support Servicing) - កម្រិតសញ្ញាបត្របច្ចេកទេសជាន់ខ្ពស់
* វិស្វកម្មសុសវែរកុំព្យូរទ័រ (Computer Software Engineering) - កម្រិតសញ្ញាបត្របច្ចេកទេសជាន់ខ្ពស់
* បច្ចេកវិទ្យាឌីជីថលអនុវត្តន៍ (Applied Digital Technologies) - កម្រិតសញ្ញាបត្របច្ចេកទេសជាន់ខ្ពស់
* ប្រព័ន្ធឌីជីថលឆ្លាតវៃ និងសន្តិសុខសាយប័រ (Intelligent Digital Systems and Cybersecurity) - កម្រិតបរិញ្ញាបត្រ

កម្មវិធីសិក្សាទាំងនេះត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងនៃជំនាញឌីជីថលនៅកម្ពុជា និងដើម្បីបំពាក់បំប៉នសិស្ស-និស្សិតនូវសមត្ថភាពអនុវត្តជាក់ស្តែង និងស្របតាមតម្រូវការទីផ្សារការងារ។ ទិវាជាតិ TVET បានដើរតួនាទីជាវេទិកាដ៏សំខាន់មួយសម្រាប់ផ្សារភ្ជាប់គម្រោងជាមួយនឹងស្រទាប់យុវជនដោយផ្ទាល់ និងបង្ហាញពីតម្លៃនៃការអប់រំបច្ចេកទេសផ្អែកលើព័ត៌មានវិទ្យា (ICT)។

កម្មវិធីសិក្សាថ្មីៗទាំងនេះ ត្រូវបានរំពឹងថានឹងចាប់ផ្តើមអនុវត្តសាកល្បងនៅចុងឆ្នាំ២០២៦ នៅតាមគ្រឹះស្ថាន TVET ជាដៃគូ ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ អាចទទួលបានព័ត៌មានលម្អិតអំពីការចុះឈ្មោះចូលរៀនពីគ្រឹះស្ថាន TVET នៅពេលដែលកម្មវិធីសិក្សាទាំងនេះត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ។

តាមរយៈការធ្វើឱ្យការអប់រំផ្នែកព័ត៌មានវិទ្យា (ICT) កាន់តែមានភាពច្បាស់លាស់ ទាក់ទាញ និងងាយស្រួលទទួលបាន គម្រោង ICT របស់ KOICAមានគោលបំណងបំផុសគំនិតយុវជនកម្ពុជាឱ្យកាន់តែច្រើនក្នុងការចាប់យកឱកាសក្នុងវិស័យឌីជីថល។

ទីភ្នាក់ងារសហប្រតិបត្តិការ KOICA, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT), មជ្ឈមណ្ឌលផលិតភាពកូរ៉េ (KPC) និងសាកលវិទ្យាល័យ Sangmyung (SMU) នៅតែបន្តប្តេជ្ញាចិត្តគាំទ្រដល់ការអនុវត្តកម្មវិធីសិក្សាថ្មីៗទាំងនេះឱ្យទទួលបានជោគជ័យ និងរួមចំណែកដល់ការអភិវឌ្ឍវិស័យអប់រំផ្នែកព័ត៌មានវិទ្យា (ICT) នៅកម្ពុជានាពេលអនាគត៕