* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រជាពលរដ្ឋ និងកុមារា-កុមារី នៅភូមិអុង ខេត្តព្រះសីហនុ ទទួលបានការបង្រៀនពីសុខភាព-អនាម័យ និងភាពស្អាតក្នុងសហគមន៍ ពីមូលនិធិកំពង់ដេវ៉ា

22-06-2026 17:48

(ព្រះសីហនុ)៖ ដោយស្របតាមបេសកកម្មស្នូល ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍សហគមន៍ ប្រកបដោយចីរភាព មូលនិធិកំពង់ដេវ៉ា ដែលជាផ្នែកទំនួលខុសត្រូវសង្គម (CSR) របស់កំពង់ដេវ៉ា រីហ្សត នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ បានចាប់ផ្តើមយុទ្ធនាការសុខភាព អនាម័យ និងភាពស្អាត ក្នុងសហគមន៍ នៅភូមិអុង ខេត្តព្រះសីហនុ។

គម្រោងសំខាន់នេះ មានគោលបំណងស្របតាមគោលដៅស្នូល របស់កំពង់ដេវ៉ា រីហ្សត គឺលើកកម្ពស់សហគមន៍ជិតខាង តាមរយៈសកម្មភាពជាក់ស្តែង ពោរពេញដោយមេត្តាករុណា និងចីរភាព។ យុទ្ធនាការនេះ ត្រូវបានរចនាឡើង ដើម្បីផ្តល់ចំណេះដឹង និងយន្តការដល់ប្រជាពលរដ្ឋភូមិអុង ដើម្បីរក្សាបរិស្ថាន សុវត្ថិភាព និងសុខភាពល្អ។

ដោយផ្តោតលើទម្លាប់ប្រចាំថ្ងៃដូចជា៖ ការលាងដៃត្រឹមត្រូវ ការដុសធ្មេញ ការគ្រប់គ្រង់កាកសំណល់ ឲ្យមានសុវត្ថិភាព ការរក្សាបរិស្ថានឲ្យស្អាត និងការប្រើប្រាស់ទឹកស្អាត គម្រោងនេះ មានគោលបំណងបង្កើតជាអ្នកការពារ អាចបង្ការដែលប្រឆាំងជំងឺផ្សេងៗបាន។

លោក ឱ ភន មេភូមិអុង បានបង្ហាញការកោតសរសើរ និងការដឹងគុណចំពោះការគាំទ្រ និងកិច្ចសហការ និងបានលើកឡើងថា ការបង្រៀនកូនៗ អំពីការលាងដៃ និងដុសធ្មេញត្រឹមត្រូវ គឺជាការវិនិយោគដ៏មានតម្លៃ សម្រាប់អនាគត និងសេចក្តីរីកចម្រើនរបស់ភូមិ។

លោកស្រី Angioline Villanueva ប្រធានផ្នែកធនធានមនុស្ស (CHRO) នៃកំពង់ដេវ៉ា រីហ្សត បានថ្លែងថា «ការចូលរួមក្នុងយុទ្ធនាការសុខភាព អនាម័យ និងភាពស្អាត ក្នុងសហគមន៍ជាលើកដំបូងនេះ យើងជឿថា ជាជំហានសំខាន់ ក្នុងការបង្កើតសហគមន៍ មានសុខភាពល្អ ភាពស្អាត និងមានសុវត្ថិភាពអនាម័យ សម្រាប់មនុស្សគ្រប់គ្នា»

លោកស្រីបន្ដថា សុខភាព អនាម័យ និងភាពស្អាតនេះ គឺសំខាន់ណាស់ ក្នុងជីវិតប្រចាំថ្ងៃ។ ពេលបរិស្ថានរស់នៅស្អាត និងទម្លាប់ល្អ យើងអាចការពារគ្រួសារ កូនៗ និងអ្នកជិតខាង ពីជំងឺបាន។ សហគមន៍មានសុខភាពល្អ គឺជាសហគមន៍មានកម្លាំង ព្រោះពេលមនុស្សមានសុខភាពល្អ ពួកគេអាចធ្វើការ ការសិក្សា និងរស់នៅបានប្រសើរជាងមុន។

សកម្មភាពនេះ មិនមែនគ្រាន់តែភាពស្អាតតែមួយមុខនោះទេ។ វាក៏ជាការលើកទឹកចិត្តឲ្យគ្រប់គ្នាអនុវត្តអនាម័យល្អនៅផ្ទះ នៅសាលា និងកន្លែងសាធារណៈផងដែរ។ នេះជាការបញ្ជាក់បន្ថែម របស់លោកស្រី Angioline Villanueva។

លោកស្រីបានលើកឡើងថា សកម្មភាពសាមញ្ញដូចជា ការលាងដៃត្រឹមត្រូវ ការដុសធ្មេញ ការគ្រប់គ្រងកាកសំណល់ ឲ្យមានត្រឹមត្រូវមានសុវត្ថិភាព ការរក្សាបរិស្ថានឲ្យស្អាត និងការប្រើទឹកស្អាត អាចជួយបង្ការជំងឺបានយ៉ាងមានប្រសិទ្ធភាព។

សូមជម្រាបថា មូលនិធិកំពង់ដេវ៉ា គឺផ្នែកការងារទំនួលខុសត្រូវសង្គម របស់មជ្ឈមណ្ឌលកំសាន្តសំបូរបែបកំពង់ដេវ៉ា។ មូលនិធិនេះ អនុវត្តតាមក្របខណ្ឌ Panca Krida (សសរស្តម្ភទាំងប្រាំ) ដែលជាសសរស្តម្ភយុទ្ធសាស្ត្រចម្បងចំនួនប្រាំសម្រាប់ការអនុវត្តសកម្មភាព។

គោលបំណងរបស់មូលនិធី គឺភ្ជាប់ភាពជោគជ័យក្នុងអាជីវកម្ម ជាមួយការងារទំនួលខុសត្រូវសង្គម ដើម្បីធានាថា រាល់ការសម្រេចចិត្តទាំងអស់ គាំទ្រដល់គោលដៅរួមតែមួយ គឺការបង្កើតសុភមង្គលសម្រាប់ភ្ញៀវ បុគ្គលិក ម្ចាស់អាជីវកម្ម និងសហគមន៍មូលដ្ឋាន៕