* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាល ព្រះបរមរាជវាំងបុរាណ !

22-06-2026 17:55

(សៀមរាប)៖ ប្រាសាទភិមានអាកាស គឺជាមរតកស្ថាបត្យកម្មដ៏វិសេសវិសាលមួយ ដែលស្ថិតនៅចំកណ្ដាលនៃបរិវេណព្រះបរមរាជវាំងបុរាណ ក្នុងរាជធានីអង្គរធំ ខេត្តសៀមរាប។ ក្នុងប្រវត្តិសាស្ត្រខ្មែរ ប្រាសាទនេះ មិនត្រឹមតែជាសំណង់សក្ការបូជាដ៏ស័ក្តិសិទ្ធិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទីតាំងដ៏មានសារសំខាន់បំផុត ដែលជាប់ពាក់ព័ន្ធនឹងជំនឿនៃកំណើត ពូជពង្សខ្មែរទៀតផង។

ប្រាសាទភិមានអាកាស បានចាប់ផ្ដើមកសាងឡើងនៅចុងសតវត្សទី១០ ក្នុងរជ្ជកាល ព្រះបាទរាជេន្ទ្រវម៌្មទី២ និងត្រូវបានបញ្ចប់ជាស្ថាពរនៅដើមសតវត្សទី១១ ក្នុងរជ្ជកាល ព្រះបាទសូរ្យវម៌្មទី១។ ប្រាសាទនេះសាងសង់ឡើងតាមរចនាបថឃ្លាំង ដែលមានរូបរាងជាសាជីថ្នាក់ៗ តំណាងឱ្យ «ភ្នំព្រះសុមេរុ» ដែលជាទីស្នាក់អាស្រ័យរបស់ ពួកទេវតា ក្នុងព្រហ្មញ្ញសាសនា។ ពាក្យថា «ភិមានអាកាស» មានប្រភពមកពីភាសាសំស្ក្រឹត៖ «វិមាន» ប្រែថា លំនៅឋានរបស់ទេវតា និង «អាកាស» ប្រែថា មេឃ ឬលំហ ដែលមានន័យថា «វិមានដែលអណ្តែតខ្ពស់ត្រដែតលើអាកាស» «វិមានសួគ៌»

ជាសំណង់មានលក្ខណៈស្ថាបត្យកម្មដ៏ឆ្នើមក្នុងទម្រង់ជា «ប្រាសាទភ្នំ» តំណាងឱ្យចក្រវាឡ។ ភិមានអាកាសមានរចនាសម្ព័ន្ធរាងសាជី៣ថ្នាក់ កសាងឡើងដោយប្រើថ្មបាយក្រៀម ជាគ្រឹះយ៉ាងរឹងមាំ និងមានថ្នាក់ខាងលើបង្អស់ធ្វើអំពីថ្មភក់។ នៅតាមជ្រុងនីមួយៗនៃថ្នាក់ទាំងបី មានតម្កល់រូបចម្លាក់ដំរីយ៉ាងប្រណីត។ ចំណែកឯជណ្តើរឡើងទាំង ៤ ទិស មានភាពចោតខ្លាំង និងលម្អដោយរូបចម្លាក់តោឈរយាមយ៉ាងអង់អាចនៅតាមថ្នាក់នីមួយៗ។

យោងតាមកំណត់ត្រារបស់លោក ជីវ តាក្វាន់ បេសកជនចិនដែលបានមកដល់អង្គរនៅចុងសតវត្សទី១៣ បានបញ្ជាក់ថា នៅផ្នែកខាងលើបង្អស់នៃប្រាសាទ ធ្លាប់មានតួវិមានមាសមួយដ៏ភ្លឺចែងចាំង។ ទោះបីជាបច្ចុប្បន្នផ្នែកខាងលើនេះបានរលុះបាក់បែកច្រើន ប៉ុន្តែស្លាកស្នាមនៃដំបូលកោង បានបង្ហាញឱ្យឃើញពីភាពផ្ចិតផ្ចង់ និងភាពរុងរឿងនៃសិល្បៈស្ថាបត្យកម្មនាសម័យនោះ។

លក្ខណៈពិសេសមួយដែលធ្វើឱ្យប្រាសាទភិមានអាកាសមានភាពល្បីល្បាញ គឺរឿងរ៉ាវទាក់ទងនឹងជំនឿការពារព្រះនគរ។ តាមកំណត់ត្រារបស់លោក ជីវ តាក្វាន់ ដដែលបានរៀបរាប់ថា នៅលើកំពូលតួមាសនៃប្រាសាទនេះ គឺជាកន្លែងតម្កល់សិវលិង្គមាស និងជាទីកន្លែងដែល «នាងនាគក្បាលប្រាំបួន» រស់នៅ។

តាមការនិទានតៗគ្នា ជារៀងរាល់យប់ នាងនាគតែងតែកាឡាខ្លួនជាស្រ្តីដ៏ស្រស់ស្អាតម្នាក់ ហើយព្រះមហាក្សត្រខ្មែរត្រូវតែយាងឡើងទៅកាន់ទីនោះ ដើម្បីរួមមេត្រីជាមួយនាង នាគជាមុនសិន ទើបអាចយាងទៅសម្រាកជាមួយមហេសី ឬស្នំដទៃទៀតបាន។ ជំនឿបុរាណនេះសង្កត់ធ្ងន់ថា បើថ្ងៃណាមួយនាងនាគមិនបង្ហាញខ្លួន ឬព្រះរាជាខកខាន មិនបានយាងទៅជួបព្រះនាង នោះជាប្រញឹតបង្ហាញថាព្រះនគរនឹងត្រូវជួបគ្រោះភ័យជាពុំខាន។

ក្រៅពីជាកន្លែងសក្ការបូជាតាមបែបព្រហ្មញ្ញសាសនា ភិមានអាកាសគឺជាប្រាសាទជាទីសក្ការៈផ្ទាល់របស់ព្រះមហាក្សត្រអង្គរ។ នៅជុំវិញប្រាសាទនេះ ក៏មានសំណង់បុរាណសំខាន់ៗផ្សេងទៀត ដូចជា ស្រះស្រីនិងស្រះប្រុស និងសំណង់ផ្សេងៗជាច្រើនទៀត។

បច្ចុប្បន្ន បរិវេណព្រះបរមរាជវាំងបុរាណ និងប្រាសាទភិមានអាកាស គឺជាចំណុចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងខ្លាំង។ ភ្ញៀវទេសចរអាចដើរឆ្លងកាត់ទីធ្លាដ៏ស្ងប់ស្ងាត់ជ្រងំ លាក់ខ្លួនក្រោមម្លប់ឈើធំៗ ឆ្ពោះទៅកាន់ព្រះលានជល់ដំរី និងព្រះលានស្ដេចគម្លង់ ដែលស្ថិតនៅក្បែរនោះ ដើម្បីស្វែងយល់បន្ថែមពីភាពអស្ចារ្យនៃរាជធានីអង្គរធំនាអតីតកាល៕