* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្ដ្រីជាន់ខ្ពស់អាកាសចរស៊ីវិល៖ ហិរញ្ញប្បទាន១០០លានដុល្លារ ដែលផ្ដល់ដោយ DFC ជាការវិនិយោគយុទ្ធសាស្ត្ររយៈពេលវែង ក្នុងការគាំទ្រការពង្រីក «អាកាសយានដ្ឋានអន្តរជាតិតេជោ»

22-06-2026 18:28

(ភ្នំពេញ)៖ លោក ស៊ីន ចានសិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល បានបញ្ជាក់ឲ្យដឹងថា កញ្ចប់ហិរញ្ញប្បទាន ចំនួន១០០លានដុល្លារអាមេរិក ដែលបានផ្តល់ដោយសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ (DFC) គាំទ្រការពង្រីក «អាកាសយានដ្ឋានអន្តរជាតិតេជោ» ជាការវិនិយោគយុទ្ធសាស្ត្ររយៈពេលវែង និងមានតម្លៃលើសពីកម្ចី សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធម្មតា។

ជាក់ស្ដែង នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (DFC) និងសាជីវកម្មវិនិយោគកម្ពុជានៅបរទេស (OCIC) បានចុះហត្ថលេខាលើលិខិតបញ្ជាក់បំណង ពីហិរញ្ញប្បទានជាយុទ្ធសាស្រ្ត ចំនួន១០០លានដុល្លារ សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាច្រកទ្វារអន្តរជាតិថ្មីរបស់កម្ពុជា និងជាការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតមួយរបស់ប្រទេសកម្ពុជា។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News, លោក ស៊ីន ចានសិរីវុត្ថា បានឲ្យដឹងថា លិខិតសម្តែងឆន្ទៈ (LOI) នេះ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ ក្នុងការសម្រេចបាន នូវហិរញ្ញប្បទាន ពីសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ (DFC) សម្រាប់គម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ ហើយក៏ជាការឆ្លុះបញ្ចាំងឱ្យឃើញពីការកើនឡើង នូវទំនុកចិត្តកម្រិតអន្តរជាតិ មកលើវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាផងដែរ។

លោក ស៊ីន ចានសិរីវុត្ថា បានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ កិច្ចការផ្លូវច្បាប់ហិរញ្ញវត្ថុ អនុលោមភាព និងលក្ខខណ្ឌបិទបញ្ចប់ការចរចាដ៏សំខាន់ៗបំផុត នៅតែជាដំណាក់កាល ចម្បងខាងមុខ ដែលត្រូវសម្រេចឱ្យបាន មុនពេលកញ្ចប់ហិរញ្ញប្បទាននេះ ចូលជាធរមានពេញលេញ និងអាចដកសាច់ប្រាក់យកមកប្រើប្រាស់បាន។

លោក ស៊ីន ចានសិរីវុត្ថា បានបញ្ជាក់ថា កញ្ចប់ហិរញ្ញប្បទានចំនួន១០០លានដុល្លារអាមេរិក ដែលបានផ្តល់ដោយ DFC នេះ គួរតែត្រូវបានចាត់ទុកថា មានតម្លៃលើសពីកម្ចី សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធម្មតា ដោយហេតុថា នេះជាការវិនិយោគយុទ្ធសាស្ត្ររយៈពេលវែង ដែលត្រូវបានបង្កើតឡើង ក្នុងគោលបំណងគាំទ្រ ដល់ការអភិវឌ្ឍ ជាបន្តបន្ទាប់ ការធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធទុន (Capital Optimization) ការពង្រឹងសមត្ថភាពប្រតិបត្តិការ និងនិរន្តរភាព រយៈពេលវែងរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ក្នុងនាមជាច្រកទ្វារអាកាសចរណ៍អន្តរជាតិ ឈានមុខគេរបស់កម្ពុជា។

បន្ថែមពីនោះទៀត លោក ស៊ីន ចានសិរីវុត្ថា បានលើកឡើងថា ហិរញ្ញប្បទាននេះ ត្រូវបានរំពឹងថា នឹងរួមចំណែកដល់គោលបំណងយុទ្ធសាស្ត្រ ដែលផ្សារភ្ជាប់គ្នាទៅវិញទៅមកចំនួន៦រួមមាន៖

១៖ ការពង្រឹងសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធ និងឧត្តមភាពប្រតិបត្តិការ (Infrastructure Capacity & Operational Excellence
២៖ ការបង្កើននិរន្តរភាពហិរញ្ញវត្ថុ និងការធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធទុន (Financial Sustainability & Capital Structure)
៣៖ ការជំរុញយុទ្ធសាស្ត្រប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់ (Regional Aviation Hub Strategy)
៤៖ ការធ្វើជាកាតាលីករជំរុញកំណើនសេដ្ឋកិច្ច និងការទាក់ទាញការវិនិយោគ (Economic Growth & Investment)
៥៖ ការបង្ហាញពីទំនុកចិត្តលំដាប់អន្តរជាតិដ៏រឹងមាំមកលើព្រះរាជាណាចក្រកម្ពុជា (International Confidence)
៦៖ ការកៀរគរទុនបន្ថែមពីប្រភពស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា (Mobilizing International Capital)។

សូមជម្រាបផងដែរថា ការផ្តល់ហិរញ្ញប្បទាននេះ តំណាងឱ្យការគាំទ្រយ៉ាងសំខាន់ ដល់អាកាសយានដ្ឋានអន្តរជាតិតេជោ និងការទទួលស្គាល់ដល់ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដែលជាសម្ព័ន្ធក្រុមហ៊ុនក្នុងស្រុក និងជាក្រុមហ៊ុនធំជាងគេមួយក្នុងចំណោមក្រុមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។​

សមិទ្ធផលដ៏សំខាន់នេះ បាន​កសាង​ឡើង​ពី​ការ​ចូលរួម​អស់ ​រយៈពេល​ជាច្រើន​ឆ្នាំ​របស់​ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប (Canadia Group) និងក្រុមហ៊ុន អូស៊ីអាយស៊ី OCIC ជាមួយ​ស្ថាប័ន​អាមេរិក រួម​ទាំង​ស្ថានទូត​អាមេរិក សភាពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា និង​ក្រុមហ៊ុន​អាមេរិក​ដូចជា General Electric, OTIS, Caterpillar, Ford និង Apple។ តាមរយៈ​គណៈប្រតិភូ​ធុរកិច្ច និង​ការសន្ទនា ក្រុមហ៊ុនមួយ​នេះ​កំពុង​ធ្វើការ​ ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធរបស់​កម្ពុជា។​

នាពេលថ្មីៗនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានទទួលស្គាល់ ក្នុងចំណោមអាកាសយានដ្ឋានដ៏ស្រស់ស្អាតបំផុតលើពិភពលោកឆ្នាំ ២០២៦ ក្នុងការជ្រើសរើសថ្នាក់ពិភពលោក (World Selection) របស់ Prix Versailles។ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានចុះបញ្ជីរួមជាមួយគម្រោងអន្តរជាតិដ៏លេចធ្លោពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ ចិន និងឥណ្ឌា ដោយបង្ហាញពីគុណភាពស្ថាបត្យកម្ម អត្តសញ្ញាណរចនាបថខ្មែរ និងការរួមបញ្ចូលវប្បធម៌ខ្មែរយ៉ាងសម្បូរបែប៕