* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ខេត្តព្រៃវែង មានអ្នកចុះឈ្មោះសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់គណៈកម្មាធិការថ្នាក់ជាតិចំនួន ២៧ ៣៩៦នាក់

22-06-2026 18:31

(ព្រៃវែង)៖ លោក តូច សេដ្ឋា សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ពេជ្រ សុត្ថារ័ត្ន អភិបាលរងខេត្ត តំណាងលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២៦ បានដឹកនាំក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងជំរុញការអនុវត្តយុទ្ធសាស្រ្តជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលាខេត្តព្រៃវែង។

ក្នុងឱកាសនោះ លោក ពេជ្រ សុត្ថារ័ត្ន បានលើកឡើងថា យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល សំដៅផ្តល់ការគាំពារ និងលើកស្ទួយកម្រិតជីវភាពរស់នៅរបស់អ្នកប្រកបមុខរបរ និងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងពង្រឹងសមត្ថភាពឲ្យអាចចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីអាចទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល និងអាចចូលរួមក្នុងដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិដ៏មានសក្តានុពល ។

លោកអភិបាលរងខេត្តបានបន្តថា រដ្ឋបាលខេត្ត តាមរយៈគណៈកម្មការ ដើម្បីគាំទ្រជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធថ្នាក់ខេត្ត បានខិតខំយកចិត្តទុកដាក់ចំពោះការអនុវត្តតួនាទីរបស់ខ្លួន ស្របតាមអនុក្រឹត្យលេខ១១អនក្រ.កប ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ដើម្បីធ្វើយ៉ាងណាឲ្យអ្នកមានសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចអភិវឌ្ឍខ្លួនឈានចូលក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធបាន។

គិតមកដល់ពេលនេះ ខេត្តព្រៃវែង មានអ្នកចុះឈ្មោះសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់គណៈកម្មាធិការថ្នាក់ជាតិចំនួន ២៧.៣៩៦នាក់។ ដោយឡែក តាមទិន្នន័យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមបណ្តាក្រុង ស្រុកនៃខេត្តព្រៃវែង ចំនួន ៩១.៨៥២នាក់។

លោកអភិបាលរងខេត្ត បានបន្ថែមថា សេដ្ឋកិច្ចក្រៅប្រព័ន្ធដើរតួនាទីយ៉ាងសំខាន់ ទាំងក្នុងប្រទេសកំពុងអភិវឌ្ឍ និងប្រទេសអភិវឌ្ឍ។ ការប្រកបមុខរបរនិងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាប្រភពចំណូលដ៏សំខាន់របស់ប្រជាជន ដោយការចាប់ផ្តើមសកម្មភាពអាជីវកម្ម មុខរបរ និងការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវការថ្លៃដើមទាប។ ទោះជាយ៉ាងណាក្តី សេដ្ឋកិច្ចក្រៅប្រព័ន្ធមានទំហំធំ ស្មុគស្មាញ និងពាក់ព័ន្ធនឹងតួអង្គច្រើន ដែលការណ៍នេះ បង្កឱ្យមានការលំបាកសម្រាប់រាជរដ្ឋាភិបាល ក្នុងការកំណត់អត្តសញ្ញាណ ដើម្បីគ្រប់គ្រង និងគាំពារ សំដៅ លើកកម្ពស់កម្រិតជីវភាពព្រមទាំងការចូលរួមរបស់ប្រជាជនទៅក្នុងដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ដើម្បីឲ្យការអនុវត្តការងារស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងដើម្បីផ្តល់នូវជីវភាពជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព ក្នុងនាមរដ្ឋបាលខេត្តព្រៃវែង លោក អភិបាលរងខេត្ត សូម ណែនាំ ដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចមន្ទីរ អង្គភាព ជុំវិញខេត្ត សូមយកចិត្តទុកដាក់លើចំណុចមួយចំនួនដូចខាងក្រោម៖

*ទី១ រដ្ឋបាលក្រុង ស្រុក ត្រូវរៀបចំឲ្យមានក្រុមការងារ ដើម្បីគាំទ្រជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅថ្នាក់ក្រុង ស្រុក។
*ទី២អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយផែនការសកម្មភាព និងលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យបានទូលំទូលាយ។
*ទី៣.ត្រូវគ្រប់គ្រងនូវទិន្នន័យ និងជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងមូលដ្ឋាន ឲ្យបានច្បាស់លាស់។
*ទី៤.គោលដៅសំខាន់ត្រូវចូលរួមអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕