* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ស្រុកអង្គរបូរី រងការវាយប្រហារដោយខ្យល់កន្ត្រាក់, ផ្ទះប្រជាពលរដ្ឋ៧៧ខ្នង រងការខូចខាត និងមានករណីគ្រួសារមួយជួបទុក្ខជាន់លើទុក្ខគួរឱ្យសង្វេគ

22-06-2026 21:44

(តាកែវ)៖ គ្រោះធម្មជាតិខ្យល់កន្ត្រាក់លាយឡំជាមួយភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារយ៉ាងធ្ងន់ធ្ងរនៅក្នុងភូមិសាស្ត្រស្រុកអង្គរបូរី ខេត្តតាកែវ បណ្តាលឱ្យផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន៧៧ខ្នង ស្មើនឹង៧៧គ្រួសារ រងការបាក់រលំ និងខូចខាត នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦នេះ។

យោងតាមរបាយការណ៍បឋមពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកអង្គរបូរី បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១៦៖៣០នាទីរសៀល បន្ទាប់ពីមានសម្ពាធភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃកន្លងមក។ គ្រោះធម្មជាតិមួយនេះបានបង្កផលប៉ះពាល់ដល់ឃុំចំនួន២ ក្នុងនោះរួមមាន៖
ឃុំព្រែកផ្ទោល រងផលប៉ះពាល់សរុប២៨ខ្នង (កម្រិតមធ្យម ១៣ខ្នង និងកម្រិតស្រាល ១៥ខ្នង) ស្ថិតក្នុងភូមិអង្គរបូរី ភូមិកំពង់ពោធិ៍ និងភូមិភ្នំបាទេព។

ឃុំអង្គរបូរី រងផលប៉ះពាល់សរុប៤៩ខ្នង ក្នុងនោះមានផ្ទះបាក់រលំទាំងស្រុងចំនួន៤ខ្នង (ស្ថិតនៅភូមិសាមគ្គី២ខ្នង, ភូមិព្រៃសំបួរ ១ខ្នង និងភូមិស្ទឹងកំបុត ១ខ្នង) ព្រមទាំងរងការខូចខាតកម្រិតមធ្យម ៦ខ្នង និងកម្រិតស្រាល៣៩ខ្នង។

រឿងរ៉ាវដ៏ខ្លោចចិត្តរបស់គ្រួសារមួយនៅភូមិសាមគ្គី ក្នុងចំណោមគ្រួសាររងគ្រោះទាំងអស់ អ្វីដែលធ្វើឱ្យមហាជន និងអ្នកភូមិផងរបងជាមួយសម្ដែងការក្តុកក្តួល និងអាណិតអាសូរខ្លាំងបំផុតនោះ គឺករណីគ្រួសាររបស់លោក ហឹម ហាក់ រស់នៅភូមិសាមគ្គី ឃុំអង្គរបូរី។ ផ្ទះរបស់លោកត្រូវបានខ្យល់កន្ត្រាក់វាយកម្ទេចឱ្យបាក់រលំទាំងស្រុង ខណៈដែលភរិយារបស់លោកទើបតែបានទទួលមរណភាពចោលថ្មីៗ។ អ្វីដែលកាន់តែសង្វេគទៅទៀតនោះ កូនប្រុសរបស់លោកកំពុងសម្រាកព្យាបាលជំងឺជំងឺធ្ងន់ធ្ងរនៅមន្ទីរពេទ្យនៅឡើយ ដោយមិនទាន់ដឹងដំណឹងពីការស្លាប់របស់មាតាខ្លួន និងការបាក់រលំផ្ទះសម្បែងនេះទេ។

ភ្លាមៗបន្ទាប់ពីកើតហេតុការណ៍នេះ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកអង្គរបូរី បានធ្វើលិខិតស្នើសុំជាបន្ទាន់ទៅកាន់ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ដើម្បីនាំយកជំនួយសង្គ្រោះបន្ទាន់ និងស្បៀងអាហារ ទៅចែកជូនដល់គ្រួសាររងគ្រោះទាំង ៧៧គ្រួសារ ជាពិសេសគឺការយកចិត្តទុកដាក់ខ្ពស់ទៅលើគ្រួសារដែលរងការបាក់រលំផ្ទះទាំងស្រុង និងគ្រួសារដែលកំពុងជួបទុក្ខលំបាកទ្វេដង ដើម្បីជួយសម្រាលទុក្ខលំបាក និងផ្តល់ជម្រកបណ្តោះអាសន្នដល់ពួកគេក្នុងការឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះ៕