* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី សព្វព្រះរាជហឫទ័យប្រោសព្រះរាជានុញ្ញាតឱ្យគណៈប្រតិភូប្រទេសបារាំង ក្រាបបង្គំគាល់សម្ដែងការគួរសម

22-06-2026 21:51

(ភ្នំពេញ)៖ សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្ដិ៍សុខភាពសម្ដេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជានុញ្ញាតឱ្យគណៈប្រតិភូមកពីសាធារណរដ្ឋបារាំង លោក Zinzindohoue Marsadon Franck លោក Khau Eric លោកស្រី Gestin Vilion Claudia និងលោកស្រី Barabe Christine ចូលក្រាបបង្គំគាល់ និងសម្ដែងការគួរសម ក្នុងឱកាសបំពេញទស្សនកិច្ចនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នារសៀលថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងពិធីទទួលបដិសណ្ឋារកិច្ចនេះ ក៏មានការយាង-និមន្ត និងអញ្ជើញចូលរួមពីសំណាក់សម្ដេចព្រះពុទ្ធរ័ត្នរាជវង្សា កែវ ឌីម៉ង់ ព្រះសាកលវិទ្យាធិការរង សម្ដេចព្រះត្រ័យរតនាវង្សាចារ្យ ទូច សាទរ ព្រឹទ្ធបុរសនៃពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា សាសនា និងនីតិសាស្ត្រ ព្រមទាំងលោក ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

នាឱកាសនោះ សម្ដេចព្រះមហាសង្ឃរាជ ទ្រង់សព្វព្រះរាជហឫទ័យស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានមានព្រះរាជបន្ទូលអំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាពិសេសការផ្តល់អាហារូបករណ៍ពេញលេញ ១០០% ដល់សមណនិស្សិត និងនិស្សិតមកពីគ្រប់មជ្ឈដ្ឋានដោយមិនមានការរើសអើង ការផ្តល់អន្តេវាសិកដ្ឋានសម្រាប់ស្នាក់នៅ ព្រមទាំងមានប៉ុស្ដិ៍សុខភាពសម្ដេចព្រះរាជគ្រូ បួរ គ្រី សម្រាប់ផ្តល់សេវាពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការទទួលបានការអប់រំប្រកបដោយសមធម៌ ការលើកកម្ពស់សុខមាលភាព និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាពនៅកម្ពុជា។

ជាមួយគ្នានេះ គណៈប្រតិភូបានសម្ដែងនូវការកោតសរសើរចំពោះការរីកចម្រើនរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្រោមព្រះរាជកិច្ចដឹកនាំប្រកបដោយទឹកព្រះទ័យដ៏ថ្លៃថ្លារបស់សម្ដេចជាអម្ចាស់ជាពិសេសការផ្តល់នូវការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងសង្គម។

ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅ។ ក្នុងឱកាសនោះ សម្តេចជាអម្ចាស់ ព្រះមន្ត្រីសង្ឃ ថ្នាក់ដឹកនាំ និងគណៈប្រតិភូក៏បានយាង និមន្ត និងអញ្ជើញទស្សនាហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងសមិទ្ធផលនានារបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា៕