* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អាជ្ញាធរស្រុកចិត្របុរី បាននាំយកស័ង្កសី និងសម្ភារៈមួយចំនួន ជួយសាងសង់ផ្ទះពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់រលំផ្ទះ នៅឃុំថ្មអណ្ដើក

22-06-2026 21:51

(ក្រចេះ)៖ ការចូលរួមរបស់អាជ្ញាធរមូលដ្ឋានគឺមិនបោះ បង់ចោលគ្នានោះទេ មានសុខរួមសុខ មានទុក្ខរួមទុក្ខ។ នេះជាការលើកឡើងរបស់លោក សន ស៊ីដែន អភិបាលរងស្រុកចិត្របុរី នៅក្នុងសកម្មភាពចុះសួរសុខទុក្ខនិងនាំយកសម្ភារៈ ជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋ មួយគ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីពេលថ្មីៗកន្លងទាំងនេះ។

ផ្ទះរបស់ប្រជាពលរដ្ឋមួយគ្រួសាររស់នៅភូមិសំពុង ឃុំថ្មរអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ បានរងផលប៉ះពាល់រលំផ្ទះ ដោយសារខ្យល់កន្ត្រាក់បោកបក់ កាលពីសប្តាហ៍កន្លងទៅបណ្ដាលឱ្យរងការខូចខាតទាំងស្រុង។

តាមប្រភពពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ក្រុមគ្រួសារខាងលើ មានជីវភាពលំបាក ប្ដីទៅស៊ីឈ្នួលធ្វើការឲ្យគេនៅក្រុមហ៊ុន ចំការចេក រីឯប្រពន្ធនៅផ្ទះមើលថែទាំកូនម្នាក់
ក្រោយពេលជួបការរងគ្រោះដោយខ្យល់កន្ត្រាក់ គ្រួសារមួយនេះមិនទាន់មានលទ្ធភាពនៅក្នុងការសាងសង់ផ្ទះឡើងវិញដើម្បីជាទីជម្រកសម្រាប់ក្រុមគ្រួសារគាត់នៅឡើយ តែដោយសារការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន រួមនឹងសប្បុរសជន បានចូលរួមឧបត្ថម្ភគាំទ្រ ទាំងសម្ភារៈថវិកានិងកម្លាំងកាយចិត្តដើម្បីជួយជ្រុំជ្រែងនិងសាងសង់ផ្ទះឡើងវិញ។

ជាក់ស្ដែងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោកអភិបាលរងស្រុកចិត្របុរី តំណាងលោក យិន វណ្ណៈអភិបាលស្រុក បានដឹកនាំក្រុមការងារ អាជ្ញាធរភូមិឃុំ នាំយកស័ង្កសីចំនួន៤០សន្លឹក រួមសំភារៈមួយចំនួនទៀតដែលបានមកពីសប្បុរសជន ជូនដល់ក្រុមគ្រួសាររងគ្រោះខាងលើ ដើម្បីសាងសង់ផ្ទះ ដោយមានការជ្រុំជ្រែងទាំងកម្លាំងកាយចិត្តពីប្រជាពលរដ្ឋក្នុងភូមិ ជាច្រើនអ្នក ផ្សេងទៀតជួយសាងសង់។

លោក អម ចាន់ពក និងអ្នកស្រី ចុង លី បានថ្លែងអំណរ គុណយ៉ាងជ្រៅជ្រៅចំពោះអាជ្ញាធរភូមិឃុំ និងស្រុកចិត្របុរី ដែលបានជួយឧបត្ថម្ភសំភារៈទាំងនេះសម្រាប់ការសាងសង់ផ្ទះសម្រាប់ស្នាក់នៅឡើងវិញ លោកថា ការចូលរួមពីសំណាក់ព្រះសង្ឃ អាជ្ញាធរភូមិឃុំ/ស្រុកចិត្របុរី ពិតជាបានរួម ចំណែកយ៉ាងធំធេងក្នុងការសម្រាលទុក្ខលំបាក និងជួយឱ្យក្រុមគ្រួសារមួយនេះមានជម្រកស្នាក់នៅសមរម្យ និងមានសុវត្ថិភាពឡើងវិញបានយ៉ាងឆាប់រហ័ស៕