ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញទៅចូលរួមវេទិកាសន្និសីទក្រុមប្រឹក្សាអន្តរជាតិនគរបាលរដ្ឋ/រាជធានី (ICPC) នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង

22-06-2026 22:46

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក Park Jeong-bo ស្នងការ នៃទីភ្នាក់ងារនគរបាលទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅយប់ថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំគណ:ប្រតិភូ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អញ្ជើញទៅចូលរួមវេទិកាសន្និសីទក្រុមប្រឹក្សាអន្តរជាតិនគរបាលរដ្ឋ/រាជធានី (ICPC) នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

វេទិកាសន្និសីទក្រុមប្រឹក្សាអន្តរជាតិនគរបាលរដ្ឋ/រាជធានី (ICPC) នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ធ្វើឡើងចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦៕