* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លទ្ធផលស្រាវជ្រាវឆ្នាំ២០២៦ ធនាគារពិភពលោក និងដៃគូបង្ហាញថា ប្រពន្ធ័សុខាភិបាលកម្ពុជា បានឈានដល់ថ្នាលដ៏រឹងមាំមួយ ដែលផ្តល់លទ្ធភាពឱ្យទទួលបានការថែទាំព្យាបាលសុខភាព ដោយផ្តោតចម្បងលើអ្នកជំងឺ

23-06-2026 07:29

(ភ្នំពេញ)៖ លទ្ធផលស្រាវជ្រាវចេញផ្សាយឆ្នាំ២០២៦ របស់ធនាគារពិភពលោក (The World Bank) ជាមួយដៃគូអភិវឌ្ឍន៍ Australian Aid European Union & Global Financing Facility រកឃើញថា «ជារួម ប្រពន្ធ័សុខាភិបាលកម្ពុជា បានឈានដល់ថ្នាលដ៏រុឹងមាំមួយ ដែលផ្តល់លទ្ធភាពឱ្យទទួលបានការថែទាំព្យាបាលសុខភាព ដោយផ្តោតចម្បងលើអ្នកជំងឺ។

នេះបើតាមការបញ្ជាក់របស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ ប្រចាំខែមិថុនា ដើម្បីពិនិត្យវឌ្ឍនភាព លទ្ធផលការងារពាក់កណ្តាលឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងអង្គភាពថ្នាក់កណ្តាល មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត នារសៀលថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ នូវលទ្ធផលដែលសម្រេចបាននាពេលកន្លងមក ដែលជាការខិតខំរបស់ថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងអបអរសាទរដល់មណ្ឌលសុខភាពគោលដៅគម្រូ សម្រាប់ឆ្នាំ២០២៥។ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបន្ថែមថា លទ្ធផលដែលបុគ្គលិកសុខាភិបាលទាំងអស់ បានខិតខំប្រឹងប្រែងក្នុងការពង្រឹងគុណភាពសេវា និងបង្កើនការយកចិត្តទុកដាក់ក្នុងការងារ ដោយមានការសាទរពីបងប្អូនប្រជាពលរដ្ឋ ជាពិសេសនៅតាមមណ្ឌលសុខភាព ដែលការមកទទួលសេវា មានការកើនឡើងជាលំដាប់ ដែលនេះជាភស្តុតាងមួយបញ្ជាក់ថា ប្រជាពលរដ្ឋមានការជឿទុកចិត្តមកលើប្រព័ន្ធសុខាភិបាលសាធារណៈ។

ទន្ទឹមនឹងនេះលោកសាស្រ្តាចារ្យ បានលើកទឹកចិត្តដល់មណ្ឌលសុខភាពគោលដៅគំរូ ឱ្យមានការចែករំលែកដល់សហភារតៈរបស់យើង នូវបទពិសោធន៍ ដែលបានអនុវត្តល្អប្រសើរ ចំពោះគុណភាព នៃការបម្រើសេវា និងការបង្កើនទំនុកចិត្ត ពីប្រជាពលរដ្ឋ ជាពិសេសក្នុងសហគមន៍។

ក្នុងឱកាសនោះដែរលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានលើកឡើងពីវឌ្ឍនភាពការងារវាយតម្លៃក្នុងវិស័យសុខាភិបាល តាមរយៈការអង្កេតស្រាវជ្រាវ ដោយក្រុមការងារវាយតម្លៃ នៃធនាគារពិភពលោក ដែលបង្ហាញពីវឌ្ឍនភាពល្អ គួរឱ្យកត់សម្គាល់ និងភាពវិជ្ជមាន នៃប្រព័ន្ធសុខាភិបាល លើសូចនាករសំខាន់ៗ ដូចជា៖ សកម្មភាពនៃការបម្រើសេវា និងភាពរឹងមាំនៃគុណភាព, ការពេញចិត្តពីការបម្រើសេវា, មណ្ឌលសុខភាព សម្រេចគោលដៅខ្ពស់ក្នុងការបម្រេីសេវាសុខភាពបឋម និងសេវាមន្ទីរពេទ្យបង្អែក មានការកើនឡើង។

«ទន្ទឹមនឹងភាពល្អប្រសើរ យើងក៏ត្រូវមានការពិនិត្យ និងកែលម្អបន្ថែមនូវចំណុចមួយចំនួន ដែលមិនទាន់សម្រេចបានគោលដៅ ដោយត្រូវយកការសិក្សា វាយតម្លៃនេះមកពិនិត្យ ពិចារណាបន្ថែម ដូចជា ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់ឱសថ ការគ្រប់គ្រងនិងការបែងចែកធនធានមនុស្សឱ្យចំគោលដៅ និងសមស្រប ដើម្បីបង្កើនគុណភាពសេវាសាធារណៈកាន់តែប្រសើរជាងនេះ។ ការគូសរម្លឹករបស់លោកសាស្ត្រាចារ្យ។

មុននឹងបញ្ចប់លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានគូសរំលេច ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ គ្រប់ពេលវេលា លើជំងឺឆ្លងនានា ជាពិសេសជំងឺអេបូឡា (Ebola) ដែលកំពុងមានការរីករាតត្បាតក្នុងបណ្តាប្រទេសមួយចំនួន។ បន្ថែមពីនេះ ក៏ត្រូវបង្កើនការប្រុងប្រយ័ត្នលើជំងឺគ្រុនចាញ់ កុំឱ្យមានការនាំចូលពីក្រៅប្រទេស ដែលកម្ពុជាកំពុងមានវឌ្ឍនភាពល្អប្រសើរ ឈានដល់ការលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា៕