* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish នឹងមកដល់មូលដ្ឋានសមុទ្ររាម នៅថ្ងៃស្អែក
* ជូនដំណឹង! ទាហានកម្ពុជា ត្រៀមបាញ់គ្រាប់ពិតត្រួតពិនិត្យគុណភាពអាវុធ ក្នុងភូមិសាស្ត្រភ្នំខ្យង ស្រុកស្វាយលើ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១២-១៥ កញ្ញា, សូមបងប្អូនកុំចូលទៅតំបន់ខាងលើ ចៀសវាងគ្រោះថ្នាក់ណាមួយ!
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើ ជូនពលរដ្ឋតាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦ នៅមុខទីស្តីការក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី១០-១៣ ខែកក្កដា

23-06-2026 08:08

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានសម្រេចជូនក្រសួងបរិស្ថាន ធ្វើការចែកជូនកូនឈើចម្រុះ ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋដាំនៅឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១០-១៣ ខែកក្កដា ឆ្នាំ២០២៦ នៅមុខទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ សម្រាប់យកទៅដាំនៅតាមគេហដ្ឋាន ទីសាធារណៈនានា តាមវត្តអារាម សាលារៀន និងដាំស្តារព្រៃសហគមន៍ឱ្យបានច្រើន។

ការចែកកូនឈើរបស់ក្រសួងបរិស្ថាន រៀបចំឡើងតាមរយៈយុទ្ធនាការ «ពន្លកបៃតង» ដែលឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និង «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ជាពិសេសគឺសសរស្តម្ភទី២ ស្តីពី «ភាពបៃតង» ក្នុងការបង្កើនគម្របបៃតងនៅកម្ពុជាឱ្យកើនឡើងច្រើន និងឆ្ពោះទៅប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ការណែនាំ និងតម្រង់ទិសយ៉ាងច្បាស់លាស់ដល់ក្រសួងបរិស្ថាន ឱ្យរៀបចំយុទ្ធនាការ «ពន្លកបៃតង» ក្នុងការបណ្តុះ និងបន្តចែកកូនឈើ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជារៀងរាល់ឆ្នាំ។

ផ្អែកលើការគាំទ្រខ្លាំងកាលពីឆ្នាំមុនៗ ក្រសួងបរិស្ថាន បានបង្កើនថ្នាលបណ្តុះកូនឈើ នៅតាមមន្ទីរបរិស្ថានរាជធានី ខេត្តទូទាំងប្រទេស និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន៥ នៅខេត្តកំពង់ស្ពឺ កោះកុង សៀមរាប ត្បូងឃ្មុំ និងមណ្ឌលគិរី មានសមត្ថភាពបណ្តុះកូនឈើបានរាប់លានដើមរួចជាស្រេច។

នៅឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន មានគម្រោងចែកកូនឈើចំនួន ៥លានដើម ក្នុងនោះមានកូនត្នោតចំនួន១,៥លានដើម ជូនប្រជាពលរដ្ឋដាំនៅក្នុងរដូវស្សា ដែលមានភ្លៀងធ្លាក់អំណោយផល ដើម្បីធានាថាកូនឈើដែលដាំហើយ មានអត្រារស់រានមានជីវិតខ្ពស់។

សូមបញ្ជាក់ថា ការដាំដើមឈើនៅតាមមូលដ្ឋានជួយឱ្យមូលដ្ឋានស្អាត មានភពបៃតង ស្រូបយកឧស្ម័នផ្ទះកញ្ចក់ បន្សុទ្ធខ្យល់ រួមចំណែកយ៉ាងសកម្ម ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុសកល និងការការពារជីវចម្រុះសម្រាប់មនុស្សជំនាន់ក្រោយ។ ដើមឈើទាំងនេះនឹងក្លាយជាព្រៃឈើធម្មជាតិ ដែលជួយដល់ការថែររក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ី និងជួយលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការអភិវឌ្ឍគោលដៅលំហែបៃតង។

ក្រសួងបរិស្ថានសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការមកទទួលយកកូនឈើគ្រប់ប្រភេទ ដោយឥតគិតថ្លៃ តាមកាលបរិច្ឆេតខាងលើកុំបីខាន ហើយជាបន្តបន្ទាប់ប្រជាពលរដ្ឋ អាចមកទទួលយកកូនឈើនៅតាមមន្ទីរបរិស្ថាននៅទូទាំងប្រទេស ដើម្បីយកទៅដាំដុះឱ្យបានទាន់ពេលវេលានៅក្នុងរដូវវស្សាឆ្នាំ២០២៦ នេះ៕