* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម៖ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ការផលិតស្បៀងអាហារមានសុវត្ថិភាព និងគុណភាពខ្ពស់ គឺជាកត្តាចាំបាច់

23-06-2026 08:48

(ស្វាយរៀង)៖ លោកស្រី ភន មុំ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀង បានលើកឡើងថា នៅក្នុងបរិបទនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា ការផលិតស្បៀងអាហារមានសុវត្ថិភាព និងគុណភាពខ្ពស់ គឺជាកត្តាចាំបាច់សម្រាប់ការលើកកម្ពស់សុខុមាលភាពប្រជា ពលរដ្ឋ និងការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយនិរន្តរភាព។

ការលើកឡើងបែបនេះរបស់ លោកស្រី ភន មុំ បានធ្វើឡើងនៅពិធីទិវាជំនួបអ្នកប្រើប្រាស់ ប្រធានបទ៖ «ពង្រឹងការយល់ដឹងរបស់អ្នកប្រើប្រាស់អំពីកសិផលសុវត្ថិភាព ដែលផលិតតាមការអនុវត្តកសិអេកូឡូស៊ី»។

កម្មវិធីនេះ បានសហការរៀបចំដោយ អង្គការឌីភីអេ អង្គការហ្គ្រេត សមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិត កសិកម្ម (CFAP Cambodia) និងសមាគមនិរន្តភាពដីជីវិត (SSLA) ដោយមានការគាំទ្រពីអង្គការ Uni4Coop នៅបរិវេណនៃសួនទន្លេវ៉ៃគោ ក្នុងទីរួមខេត្តស្វាយរៀង។

លោកស្រី ភន មុំ បានបញ្ជាក់ថា៖ «ទិវាជំនួបអ្នកប្រើប្រាស់ ក្រោមប្រធានបទ «ពង្រឹងការយល់ដឹងរបស់អ្នកប្រើប្រាស់អំពី កសិផលសុវត្ថិភាព ដែលផលិតតាមការអនុវត្តកសិអេកូឡូស៊ី» ក្នុងបរិបទនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា ការផលិតស្បៀងអាហារមានសុវត្ថិភាព និងគុណភាពខ្ពស់ គឺជាកត្តាចាំបាច់សម្រាប់ការលើកកម្ពស់សុខុមាលភាពប្រជា ពលរដ្ឋ និងការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយនិរន្តរភាព។ កសិអេកូឡូស៊ី ដែលពីមុនយើងច្រើនហៅគឺជាវិធីសា ស្ត្រដ៏មានសារៈសំខាន់ដែលជួយកាត់បន្ថយការប្រើប្រាស់សារធាតុគីមី បង្កើនជីជាតិដី ថែរក្សាបរិស្ថាន និងធានា សុវត្ថិភាពស្បៀងអាហារសម្រាប់អ្នកប្រើប្រាស់»

លោកស្រីបានបន្ដថា មន្ទីរកសិកម្ម ខេត្តស្វាយរៀង បាននិងកំពុងជំរុញការអនុវត្តកសិកម្មនិរន្តរភាព ការផលិត ដំណាំសុវត្ថិភាព ការអនុវត្តស្តង់ដារ GAP និងប្រព័ន្ធធានាគុណភាពដោយការចូលរួម (PGS) ដើម្បីធានាថា ផលិតផលកសិកម្មដែលផលិតនៅក្នុងខេត្តមានគុណភាពល្អ សុវត្ថិភាព និងអាចប្រកួតប្រជែងនៅលើទីផ្សារបាន។ តាមរយៈការរៀបចំពិព័រណ៍ផលិតផល ការភ្ជាប់ទីផ្សាររវាងកសិករ និងអ្នកទិញ ការផ្សព្វផ្សាយផលិតផលក្នុងស្រុក និងការគាំទ្រការកសាងម៉ាកសញ្ញាផលិតផល មន្ទីរពាណិជ្ជកម្មបានរួមចំណែក យ៉ាងសំខាន់ក្នុងការបង្កើនតម្លៃបន្ថែម និងប្រាក់ចំណូលរបស់កសិករ។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍជាតិ និងបានបន្តគាំទ្រកសិករ តាមរយៈការផ្តល់សេវាកម្មបច្ចេកទេស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ការពង្រឹងខ្សែច្រវាក់តម្លៃ និងការពង្រីក ទីផ្សារសម្រាប់ផលិតផលកសិកម្ម។ លោកស្រីក៏សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុង ការបន្តគាំទ្របងប្អូនកសិករ និងការអភិវឌ្ឍផលិតផលកសិកម្មប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព។

ជាថ្មីម្ដងទៀត លោកស្រី បានបន្ថែមថា ជាពិសេសយើងនឹងបន្តជំរុញការផ្សារភ្ជាប់ការអភិវឌ្ឍផលិតផលកសិកម្មជាមួយយុទ្ធនាការជាតិ «ភូមិ មួយ ផលិតផល» (One Village One Product-OVOP) ដើម្បីលើកកម្ពស់អត្តសញ្ញាណផលិតផលក្នុងមូលដ្ឋាន បង្កើនតម្លៃផលិតផល និងពង្រីកឱកាសទីផ្សារសម្រាប់សហគមន៍កសិកម្ម។ យើងជឿជាក់ថា តាមរយៈការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមានស្ថាប័នរដ្ឋ អង្គការដៃគូ វិស័យឯកជន កសិករ និង អ្នកប្រើប្រាស់ យើងនឹងអាចកសាងប្រព័ន្ធស្បៀងអាហារ ដែលមានសុវត្ថិភាព បរិស្ថានបៃតង និងសេដ្ឋកិច្ចជនបទ ដែលរឹងមាំសម្រាប់ប្រទេសកម្ពុជា៕