World Cup 2026៖ ៤ប្រកួតរាត្រីនេះ, ព័រទុយហ្គាល់ និងអង់គ្លេស លេងបិទបញ្ចប់ជុំទី២ តាមពូល
23-06-2026 11:39
(បរទេស)៖ World Cup 2026 នឹងលេងបិទបញ្ចប់ជុំទី២ នៃវគ្គសន្សំពិន្ទុតាមពូលនីមួយៗ នៅពេលបច្ចខែលព័រទុយហ្គាល់ និងតោកំណាចអង់គ្លេស ត្រូវប្រកួតរាត្រីនេះក្នុងពូលលើកទី២ របស់ពួកគេសម្រាប់ពូល K និងពូល L។
ព័រទុយហ្គាល់ អតីតជើងឯកអឹរ៉ុប Euro 2016 ដោយមានប្រធានក្រុម Cristiano Ronaldo ចាប់ផ្តើមមុនគេនាម៉ោង ១២យប់នេះ (ម៉ោងនៅកម្ពុជា) ដើម្បីស្វែងរក ៣ពិន្ទុលើកដំបូងផងដែរ ក្រោយស្មើ ១-១ ទល់នឹងកុងហ្គោនៅថ្ងៃបើកឆាក នៅពេលអង់គ្លេស អតីតជើងឯក World Cup តែ ១លើកកាលឆ្នាំ១៩៦៦ នឹងឡើងវគ្គ ៣២ក្រុមតែម្តង ប្រសិនបើ អាចយកឈ្នះហ្គាណា មកពីតំបន់អាហ្រ្វិក។
គូទី៤៥៖ ព័រទុយហ្គាល់ ប៉ះ អ៊ូសបេគីស្ថាន ម៉ោង ១២យប់នេះ (ពូល K)
គូទី៤៦៖ អង់គ្លេស ប៉ះ ហ្គាណា ម៉ោង ៣ទៀបភ្លឺ (ពូល L)
គូទី៤៧៖ ក្រូអាត ប៉ះ ប៉ាណាម៉ា ម៉ោង ៦ព្រឹកស្អែក (ពូល L)
គូទី៤៨៖ កូឡុំប៊ី ប៉ះ កុងហ្គោ ម៉ោង ៩ព្រឹកស្អែក (ពូល K)៕




