* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន ប្រកាសពីការបេីកពិព័រណ៍មិនអចិន្ត្រៃយ៍ក្រោមចំណងជើង «អង្កេតលើវាក្យសព្ទ៖ ពេលភាសាខ្មែរជួបភាសាបារាំង»

23-06-2026 12:52

(ភ្នំពេញ)៖ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន (ហៅកាត់ថា សារមន្ទីរ ស.ស.រ) នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសជូនសាធារណជនពីការបើកសម្ពោធជាផ្លូវការនូវពិព័រណ៍មិនអចិន្ត្រៃយ៍ មានចំណងជើងថា «អង្កេតលើវាក្យសព្ទ៖ ពេលភាសាខ្មែរជួបភាសាបារាំង»។

ពិព័រណ៍មិនអចិន្ត្រៃយ៍នេះ បានដាក់សម្ពោធឱ្យទស្សនាជាផ្លូវការ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី ព្រមទាំងវត្តមាននៃព្រះរាជវង្សានុវង្ស មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល អង្គទូត និងតំណាងមកពីវិស័យវប្បធម៌ អប់រំ និងវិស័យឯកជននានា។

ដោយមានការចូលរួមចំណែកក្នុងការសិក្សាស្រាវជ្រាវពី លោកសាស្រ្តាចារ្យ ហ្សង់ មីសែល ហ្វីលីពី អ្នកជំនាញផ្នែកភាសាវិទ្យា និងជាអ្នកពិនិត្យខ្លឹមសារពិព័រណ៍ផ្នែកវិទ្យាសាស្រ្តពិព័រណ៍ «អង្កេតលើវាក្យសព្ទ» នេះ ផ្តល់ជូននូវការសិក្សាឈ្វេងយល់ដ៏ស៊ីជម្រៅ អំពីទំនាក់ទំនងរវាងភាសាខ្មែរ និងភាសាបារាំង។ ពិព័រណ៍នេះបានបង្ហាញពីរបៀបនៃការប្រើប្រាស់និងការបញ្ចូលមកក្នុងភាសាខ្មែរ នូវវាក្យសព្ទជាច្រើនដែលមានដើមកំណើតពីភាសាបារាំង ក៏ដូចជាឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរវប្បធម៌អស់រយៈពេលជាងមួយសតវត្សរ៍ រវាងប្រទេសកម្ពុជា និងប្រទេសបារាំង។

តាមរយៈពិព័រណ៍ប្រកបទៅដោយអន្តរកម្ម ដែលផ្តោតទៅលើប្រវត្តិសាស្ត្រ និងភាសាវិទ្យា អ្នកទស្សនាអាចឈ្វេងយល់ពីរបៀបនៃការប្រើប្រាស់ ការទទួលយក បំប្លែង ការកែសម្រួល និងការបង្កើតឡើងវិញនូវពាក្យទាំងនេះ។ ពិព័រណ៍នេះ ក៏បានបង្ហាញពីការវិវត្តនៃការប្រើប្រាស់ និងតួនាទីរបស់ភាសាបារាំងនៅប្រទេសកម្ពុជាចាប់តាំងពីសម័យអាណាព្យាបាល រហូតដល់ពេលបច្ចុប្បន្ន។

ពិព័រណ៍នេះត្រូវបានរៀបចំឡើងជាភាសាខ្មែរ និងភាសាបារាំង ដែលរួមបញ្ជូលនូវផ្ទាំងរៀបរាប់ខ្លឹមសារ បណ្ណសារជាសម្លេង ភាពយន្ត វត្ថុតាំងនិងការរចនាពិព័រណ៍មួយ ដែលទទួលបានការបំផុសគំនិតពីសង្គមកម្ពុជា នាសម័យសង្គមរាស្ត្រនិយម។ បទពិសោធន៍បែបអន្តរកម្មនេះ ផ្តល់ឱកាសឱ្យអ្នកទស្សនាសាកល្បងចំណេះដឹងរបស់ខ្លួន និងឈ្វេងយល់ពីយន្តការនៃការប្រើប្រាស់ពាក្យ។ លើសពីនេះទៅទៀត អ្នកទស្សនាអាចចូលរួមច្រៀងកម្សាន្តខារ៉ាអូខេ បានទាំងជាភាសាខ្មែរ និងភាសាបារាំងបានទៀតផង។

ថ្លែងនៅក្នុងពិធីនេះ លោក ប្លែស គីលីយ៉ង់ សហប្រធាននៃសារមន្ទីរ ស.ស.រ. បានមានប្រសាសន៍ថា ពិព័រណ៍នេះកាន់តែមានលក្ខណៈអន្តរកម្ម និងប្រើប្រាស់ប្រព័ន្ធសោតទស្សន៍ច្រើនជាងពិព័រណ៍ផ្សេងទៀត ដែលរៀបចំឡើងដោយសារមន្ទីរស.ស.រ. កន្លងមក។ បន្ថែមពីនេះអ្នកទស្សនាក៏អាចជាវកូនសៀវភៅមគ្គុទ្ទេសក៍សម្រាប់កុមារ ដែលផ្តល់ជូនជាភាសាខ្មែរ និងភាសាបារាំងផងដែរ។

ពិព័រណ៍នេះត្រូវបានរៀបចំឡើងក្នុងឆ្នាំដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំង (ហ្រ្វង់កូហ្វូន) លើកទី២០ ដែលបានបង្ហាញពីទំនាក់ទំនងដ៏រស់រវើករវាងភាសាកម្ពុជា និងភាសាបារាំង ហើយក៏បានចូលរួមចំណែកក្នុងការថែរក្សាបេតិកភណ្ឌផ្នែកភាសា។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបា ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា សារមន្ទីរ ស.ស.រ. បានចូលរួមចំណែកយ៉ាងពេញលេញក្នុងការអបអរសាទរហ្រ្វង់កូហ្វូនី នាឆ្នាំនេះ ក្នុងឱកាសដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំង នៅក្នុងខែវិច្ជិកាខាងមុខនេះ។

ពិព័រណ៍នេះ បានបើកឱ្យទស្សនាជាផ្លូវការហើយ ដោយដាក់តាំងបង្ហាញនៅក្នុងអតីតអគារធនាគារឥណ្ឌូចិន ដែលបច្ចុប្បន្នត្រូវបានបញ្ជូលជាផ្នែកមួយនៃសារមន្ទីរ ស.ស.រ.៕