* សម្តេចតេជោ ហ៊ុន សែន ប្រាប់លោក មីន អោងឡាំងថា កម្ពុជាផ្តល់សារៈសំខាន់ខ្ពស់ ចំពោះទំនាក់ទំនងយូរអង្វែងជាមួយមីយ៉ាន់ម៉ា
* អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ៖ ការខូចប្រាសាទព្រះវិហារដោយសារការបាញ់ផ្លោងសព្វាវុធធុនធ្ងន់ របស់យោធាថៃ គឺជាវិនាសកម្មចំពោះបេតិកភណ្ឌពិភពលោក
* ឯកអគ្គរដ្ឋទូតរុស្ស៉ី ចាត់ទុកវត្តមាននាវាហ្វឹកហ្វឺនរុស្ស៉ី PEREKOP នៅកម្ពុជា បង្ហាញកាន់តែច្បាស់ពីចំណងមិត្តភាពកម្ពុជា-រុស្ស៉ី ពិសេសវិស័យកងទ័ព
* CDC ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងក្រុមហ៊ុនឯនជនចំនួន២ លើ «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» មានតម្លៃជិត ១ពាន់លានដុល្លារ
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូន លោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៦
* ប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋពីរថ្ងៃ
* នាវាហ្វឹកហ្វឺនយោធារុស្ស៊ី Perekop ចូលចតនៅកម្ពុជា ដេីម្បីបំពេញទស្សនកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការ
* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក កែវ រ៉េមី ផ្តាំផ្ញើមន្ត្រីខេត្តពោធិ៍សាត់៖ «ការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ គឺជាការលើកកម្ពស់សិទ្ធិមនុស្សដ៏ពិតប្រាកដ»

23-06-2026 13:00

(ពោធិ៍សាត់)៖ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្តពោធិ៍សាត់, គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំ «សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងលោក លោកស្រី តំណាងមន្ទីរ-អង្គភាពនានាជុំវិញខេត្ត និងសិក្ខាកាមយ៉ាងច្រើនកុះករ។

មានមតិស្វាគមន៍នាឱកាសនោះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងពីសមិទ្ធផលរីកចម្រើនលើគ្រប់វិស័យរបស់ខេត្ត ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកអភិបាលខេត្តបានគូសបញ្ជាក់ពីជោគជ័យសំខាន់ៗ រួមមាន៖ ការរៀបចំសោភ័ណភាពទីក្រុងឱ្យមានភាពស្រស់ស្អាត, ការសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងពោធិ៍សាត់២ ដែលជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់វិស័យកសិកម្ម និងការធានាសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ តាមរយៈការអនុវត្តយ៉ាងសកម្ម នូវគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»

ថ្លែងក្នុងអង្គសិក្ខាសាលានោះដែរ លោក កែវ រ៉េមី បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះការដឹកនាំដ៏ប៉ិនប្រសប់របស់ លោក ខូយ រីដា ដែលបានខិតខំប្រែមុខមាត់ខេត្តពោធិ៍សាត់ ឱ្យក្លាយជា «ខេត្តគំរូ» ក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន។ លោកទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «ខេត្តពោធិ៍សាត់ដែលគ្មានសំរាមតាមដងផ្លូវ គឺជាសក្ខីភាពនៃភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ និងការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋ ដែលនេះហើយគឺជាការលើកកម្ពស់សិទ្ធិរស់នៅក្នុងបរិស្ថានស្អាត និងមានសុខភាពល្អ»

ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនពីគោលបំណងសំខាន់ៗ នៃសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិនេះ គឺដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការការពារសិទ្ធិមនុស្ស និងបំពេញកាតព្វកិច្ចជាសមាជិកអង្គការសហប្រជាជាតិ ព្រមទាំងមានគោលដៅបញ្ជ្រាបការយល់ដឹងដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជំរុញការចូលរួមអនុវត្តអនុសាសន៍ពាក់ព័ន្ធនឹងសិទ្ធិពលរដ្ឋ និងនយោបាយឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានោះដែរ លោក កែវ រ៉េមី បានជម្រាបជូនថា កម្ពុជាបានផ្តល់សច្ចាប័នលើកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ (ICCPR) តាំងពីឆ្នាំ១៩៩២។ រាជរដ្ឋាភិបាលបានដាក់របាយការណ៍ចំនួន ៣លើករួចមកហើយ (ចុងក្រោយនៅឆ្នាំ២០១៩) ហើយគ្រោងដាក់របាយការណ៍បន្ទាប់នៅឆ្នាំ២០២៩។ បច្ចុប្បន្នគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) កំពុងបន្តពង្រីកយុទ្ធនាការផ្សព្វផ្សាយរបាយការណ៍នេះទៅកាន់រដ្ឋបាលថ្នាក់ក្រោមជាតិជាបន្តបន្ទាប់ ដោយក្នុងឆ្នាំ២០២៦នេះ គឺផ្តោតលើខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង។ លោកបានអះអាងពីភាពបើកចំហនៃនយោបាយនៅកម្ពុជា (មានគណបក្ស១៨ចូលរួមបោះឆ្នោតឆ្នាំ២០២៣) ព្រមទាំងការកើនឡើងយ៉ាងខ្លាំងនូវចំនួនសហជីព សមាគម អង្គការសង្គមស៊ីវិល និងស្ថាប័នព័ត៌មានដែលបានចុះបញ្ជីស្របច្បាប់។

ជុំវិញបញ្ហាព្រំដែនជាមួយប្រទេសថៃ គ.ស.ម.ក. បានចាត់វិធានការអន្តរជាតិយ៉ាងសកម្ម ដោយដាក់ពាក្យបណ្តឹង ៦០ច្បាប់ និងដឹកនាំគណៈប្រតិភូទៅតវ៉ាការពារការពិតនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស UN (ទីក្រុងហ្សឺណែវ) កាលពីខែមីនា ឆ្នាំ២០២៦ កន្លងទៅ ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាសាមគ្គីភាព និងជឿទុកចិត្តលើការដោះស្រាយរបស់រាជរដ្ឋាភិបាល។

លោកបានបញ្ជាក់ពីគោលជំហររដ្ឋាភិបាល៖ សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស ជាក់ស្តែងកម្ពុជាគ្មានទោសប្រហារជីវិត)។ រាល់ការវាយតម្លៃបញ្ហាសិទ្ធិមនុស្ស ត្រូវតែគោរពអធិបតេយ្យភាព មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង មិនភ្ជាប់របៀបវារៈនយោបាយ និងត្រូវឈរលើបរិបទប្រវត្តិសាស្ត្រ សង្គម និងវប្បធម៌ពិតប្រាកដរបស់កម្ពុជា។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានផ្តល់នូវប្រសាសន៍ផ្តាំផ្ញើ និងណែនាំយ៉ាងមុតមាំ ដល់មន្ត្រីរាជការទូទាំងខេត្ត៖
ទី១-ត្រូវបម្រើប្រជាពលរដ្ឋដោយចិត្តស្មោះត្រង់ បំពេញការងារដោយតម្លាភាព និងមិនត្រូវមានការរើសអើងឡើយ ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូប ទទួលបានសិទ្ធិស្មើគ្នាក្នុងការទទួលសេវាសាធារណៈពីស្ថាប័នរដ្ឋ។
ទី២-មន្ត្រីមូលដ្ឋានត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្សព្វផ្សាយ និងអនុវត្តច្បាប់សិទ្ធិមនុស្ស ដោយឈរលើគោលការណ៍ច្បាប់ជាតិ និងបរិបទជាក់ស្តែងនៃសង្គមខ្មែរ ដើម្បីជៀសវាងការបកស្រាយភ័ន្តច្រឡំពីសំណាក់ក្រុមអគតិមួយចំនួន។
ទី៣-ត្រូវចងចាំជានិច្ចថា «សិទ្ធិមនុស្សមិនអាចមានវត្តមានឡើយ បើគ្មានសន្តិភាព»។ ដូច្នេះមន្ត្រីគ្រប់រូបត្រូវក្លាយជាកម្លាំងចលករដ៏រឹងមាំក្នុងការការពារសន្តិភាព ស្ថិរភាពនយោបាយ និងអធិបតេយ្យភាពជាតិឱ្យបានគង់វង្ស។
ទី៤-ត្រូវចេះសហការគ្នាជាធ្លុងមួយ ចុះជាប់ជាមួយមូលដ្ឋាន ដើម្បីស្វែងយល់ ស្តាប់មតិ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ក្នុងការដោះស្រាយរាល់សំណូមពរ ក៏ដូចជាបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕