* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងផែនការចំណាយថវិការបស់អង្គភាពក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម ឆ្នាំ២០២៧

23-06-2026 13:34

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ នៅសាលប្រជុំនៃទីស្ដីការក្រសួង លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើគម្រោងផែនការចំណាយថវិកាឆ្នាំ២០២៧ របស់អង្គភាពក្រោមឱវាទនៃក្រសួងធនធានទឹក និងឧតុនិយម ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការតំណាងអង្គភាពថវិកាក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាបជាច្រើនរូប។

សូមជម្រាបថា កិច្ចប្រជុំពិភាក្សានាឱកាសនេះគឺក្នុងគោលបំណងធានាបាននូវការឯកភាពផ្ទៃក្នុង ភាពគ្រប់ជ្រុងជ្រោយ និងប្រសិទ្ធភាពនៃការរៀបចំផែនការចំណាយថវិកាឆ្នាំ២០២៧ ស្របតាមពិដានចំណាយគោល និងសារាចរលេខ ០៦ សរ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ ព្រមទាំងពិនិត្យ និងដោះស្រាយបញ្ហាប្រឈមមួយចំនួននាពេលកន្លងមក ដើម្បីឱ្យការអនុវត្តថវិកាបន្តកាន់តែមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។

ជាពិសេសការផ្ដល់អាទិភាពដល់ការវិនិយោគលើសន្តិសុខទឹក ការគ្រប់គ្រងធនធានទឹក និងប្រព័ន្ធឧតុនិយមទំនើប ដើម្បីបង្កើននូវសន្តិសុខទឹក ភាពធន់នឹងការប្រែប្រួលអាកាសធាតុ កាត់បន្ថយហានិភ័យពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ពង្រឹងការព្យាករអាកាសធាតុ និងគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕