* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្ទីរសុខាភិបាលខេត្តព្រះវិហារ បើកវគ្គបណ្តុះបណ្តាល ស្តីពីការព្យាបាល និងថែទាំជំងឺគ្រុនឈាម ដើម្បីពង្រឹងគុណភាពសេវាសុខាភិបាល

23-06-2026 13:48

(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាលស្តីពីការព្យាបាល និងថែទាំជំងឺគ្រុនឈាម ក្នុងគោលបំណងពង្រឹងសមត្ថភាពបច្ចេកទេស និងបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺគ្រុនឈាមប្រកបដោយគុណភាព និងសុវត្ថិភាព។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំធ្វើឡើងតាមប្រព័ន្ធ Zoom ដោយមានការធ្វើបទបង្ហាញពីក្រុមវេជ្ជបណ្ឌិតជំនាញមកពីមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ព្រមទាំងមានការចូលរួមពីមន្ត្រីសុខាភិបាល និងម្ចាស់សេវាសុខាភិបាលឯកជននៅទូទាំងខេត្តព្រះវិហារ សរុបចំនួន ២៤៦នាក់។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាឱកាសនេះ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងផ្តល់អនុសាសន៍ និងការណែនាំដល់ម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល និងអនុវត្តការព្យាបាលដោយគោរពតាមស្តង់ដារបច្ចេកទេសឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ ត្រូវបង្កើនកិច្ចសហការជាមួយមន្ទីរសុខាភិបាលខេត្ត ដោយបញ្ជូនអ្នកជំងឺដែលសង្ស័យមានជំងឺគ្រុនឈាមទៅកាន់មន្ទីរពេទ្យបង្អែកឱ្យបានទាន់ពេលវេលា។

លោកប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ក៏បានថ្លែងបញ្ជាក់ផងដែរថា ចំពោះគ្រឹះស្ថានសុខាភិបាលឯកជនដែលមានលទ្ធភាពព្យាបាលអ្នកជំងឺគ្រុនឈាមនៅតាមគ្លីនិករបស់ខ្លួន ត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដូចជា មានគ្រូពេទ្យជំនាញ បុគ្គលិកមានសមត្ថភាពបច្ចេកទេស និងមានមន្ទីរពិសោធន៍សម្រាប់តាមដានស្ថានភាពអ្នកជំងឺជាដើម។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានអំពាវនាវដល់ម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីសង្ស័យជំងឺគ្រុនឈាម និងត្រូវបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យឱ្យបានឆាប់រហ័ស ដើម្បីជៀសវាងហានិភ័យដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ទន្ទឹមនឹងនេះ ត្រូវផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈ និងមិនត្រូវបង្កការភ័យខ្លាច ឬធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភហួសហេតុនោះឡើយ។

លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងអំពាវនាវឱ្យមន្ត្រីសុខាភិបាល និងម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់ បន្តរួមសហការគ្នាឱ្យកាន់តែជិតស្និទ្ធ ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល និងរួមចំណែកការពារសុខភាពប្រជាពលរដ្ឋ ជាពិសេសកុមារ ក្នុងខេត្តព្រះវិហារ ឱ្យទទួលបានសេវាព្យាបាលប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់៕