* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹង ទៅកាន់យុវជនជំនាន់ថ្មី

23-06-2026 13:55

(សៀមរាប)៖ ផ្ទាំងសិលាចារឹក ដែលបុព្វបុរសខ្មែរបានបន្សល់ទុកនៅតាមប្រាសាទបុរាណនានា មិនត្រឹមតែជាឯកសារបុរាណសម្រាប់ឱ្យអ្នកជំនាន់ក្រោយបានសិក្សាពីអក្សរ និងភាសាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាភស្ដុតាងបែបវិទ្យាសាស្ត្រដ៏រឹងមាំចំពោះប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ដែលពុំមានជាតិសាសន៍ដទៃណាមកក្លែងបន្លំ ឬលួចចម្លងបានឡើយ។

សិលាចារឹក ក៏ជាកញ្ចក់មួយយ៉ាងសំខាន់ ក្នុងការឆ្លុះបញ្ចាំងពីវប្បធម៌ អារ្យធម៌ ប្រពៃណី និងទំនៀមទម្លាប់ ដែលជាមត៌កដូនតាខ្មែររាប់ពាន់ឆ្នាំ និងជាភស្តុតាងពិតនៃអត្តសញ្ញាណជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។

ដើម្បីកុំឱ្យតម្លៃនៃភស្តុតាងប្រវត្តិសាស្ត្រនេះ រលុបបាត់ទៅតាមពេលវេលា អាជ្ញាធរជាតិអប្សរាបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបើកទំព័រប្រវត្តិសាស្ត្រនេះ បង្ហាត់បង្រៀន និងផ្ទេរចំណេះដឹងផ្នែកសិលាចារឹក ដល់យុវជនខ្មែរជំនាន់ក្រោយនៅក្នុងខេត្តសៀមរាបជាបន្តបន្ទាប់។ សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងឱ្យយុវជនបានស្គាល់ និងយល់ដឹងកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រ និងអក្សរសាស្ត្រខ្មែរបុរាណ ដែលជាឫសគល់នៃទឹកដីមាតុភូមិយើង។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបានរៀបចំវគ្គបណ្តុះបណ្តាលស្ដីអំពី «ការអប់រំបេតិកភណ្ឌ» ដោយសហការណ៍ជាមួយអង្គការម៌តកវប្បធម៌ខ្មែរ (KHO) ដើម្បីផ្សព្វផ្សាយ និងបណ្តុះស្មារតីយុវជនឱ្យចេះស្រឡាញ់ជាតិ និងចូលរួមការពារមត៌កវប្បធម៌។

នៅក្នុងកម្មវិធីនោះ លោកគ្រូបង្គោល វង្ស សាវុទ្ធី និងជាអ្នកជំនាញផ្នែកអក្សរចារឹកនៃអាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញស្តីពី «អក្សរចារឹក នៅប្រាសាទព្រះគោ» ជូនដល់សិស្សានុសិស្សមកពីវិទ្យាល័យហ៊ុនសែន ប្រាសាទបាគង ចំនួន៥០នាក់ ដើម្បីសិក្សាស្វែងយល់ពីសារសំខាន់នៃសិលាចារឹក។

ការបង្រៀនឱ្យស្គាល់ពីសិលាចារឹក បានចាប់ផ្តើមឡើងតាមរយៈវិធីសាស្ត្រសិក្សាយ៉ាងរស់រវើក ផ្ដើមកំណើតចេញពីតួអក្សរនៅលើមេទ្វារ ឬទ្វារបញ្ជោត នៃប្រាសាទព្រះគោ ដោយផ្អែកលើមូលដ្ឋានគ្រឹះសំខាន់ៗចំនួន៤ គឺ៖
ទី១៖ «ស្វែងយល់ពីឫសគល់» ដោយបង្ហាញអំពីប្រវត្តិអក្ខរក្រម ដើម្បីឱ្យសិស្សបានយល់ដឹងពីប្រភពដើម និងការវិវត្តនៃអក្សរខ្មែរ។
ទី២៖ «ការអនុវត្តសរសេរផ្ទាល់ដៃ» ដោយណែនាំសិស្សឱ្យសាកល្បងសរសេរព្យញ្ជនៈខ្មែរបុរាណ ដើម្បីឱ្យពួកគេស្គាល់ពីលំនាំ និងក្បាច់ក្នុងការគូសវាសតួអក្សរ។
ទី៣៖ «ការចុះដកពិសោធន៍ដល់ទីតាំងពិត» ដោយនាំសិស្សានុសិស្សចុះទៅអានផ្ទាល់នៅប្រាសាទព្រះគោ ដើម្បីឱ្យឃើញផ្ទាំងសិលាចារឹកពិតប្រាកដ និងរបៀបដែលបុព្វបុរសខ្មែរបានឆ្លាក់ចារទុកអក្សរនៅលើផ្ទាំងថ្ម។
និងទី៤៖ «ការអាន និងការប្រែសម្រួល» ដោយជ្រើសរើសឃ្លាខ្លីៗពីសិលាចារឹកសម័យបុរាណ មកធ្វើការប្រៀបធៀបជាមួយអក្សរ ឬភាសាខ្មែរសម័យទំនើប ដើម្បីឱ្យប្អូនៗងាយយល់ន័យ។

លោក វង្ស សាវុទ្ធី បានឱ្យដឹងថា គោលគំនិតចម្បងរបស់អាជ្ញាធរជាតិអប្សរា គឺចង់ឱ្យសិស្សានុសិស្សទាំងអស់បានរៀនមើលនឹងភ្នែក កត់ចំណាំនូវអក្សរខ្មែរបុរាណខ្លះ រួចហើយយកមកប្រៀបធៀបជាមួយអក្សរសម័យបច្ចុប្បន្ន។ ការបណ្ដុះបណ្ដាលនេះ នឹងក្លាយជាគ្រឹះដ៏រឹងមាំ​ និងជាទុនដំបូងសម្រាប់ជួយជំរុញទឹកចិត្តដល់សិស្សានុសិស្សណា ដែលមានចំណាប់អារម្មណ៍ ចង់បន្តការសិក្សាលើជំនាញសិលាចារឹកនេះនៅថ្នាក់ឧត្តមសិក្សានាពេលអនាគត។

ជាចុងក្រោយ វគ្គបណ្តុះបណ្តាលនេះ បានបំផុសសារដាស់តឿនមួយថា យុវជនខ្មែរជំនាន់ថ្មី គឺជាអ្នកបន្តវេនដ៏មានថាមពលក្នុងការការពារ ស្រឡាញ់ និងអភិរក្សមត៌កវប្បធម៌ ដ៏ឧត្តុង្គឧត្តមនេះ។ ការរួមគ្នាសិក្សាស្វែងយល់ និងថែរក្សាសិលាចារឹក គឺជាកាតព្វកិច្ចដ៏វិសេសវិសាលក្នុងការរក្សាការពារព្រលឹង និងអត្តសញ្ញាណជាតិខ្មែរ ឱ្យគង់វង្សស្ថិតស្ថេរជានិរន្តរ៍តទៅ៕