* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មួយឆ្នាំស្ថានីយបណ្តុះកូនប្រេងខ្យល់នៅកំពង់ធំ អាចផលិតបាន ១០០លានដើម ដើម្បីឆ្ពោះទៅសម្រេចមហិច្ឆតាដាំដើមប្រេងខ្យល់រាប់ម៉ឺនហិកតា ជាប្រយោជន៍សេដ្ឋកិច្ច (Video inside)

23-06-2026 14:34

(ភ្នំពេញ)៖ ស្ថានីយបណ្តុះកូនប្រេងខ្យល់ដ៏ធំមួយនៅក្នុងខេត្តកំពង់ធំរបស់ក្រុមហ៊ុន​ហូលី​ផ្លេន​ថេ​សិន មានសមត្ថភាពផលិតកូនដើមប្រេងខ្យល់បានរហូតដល់ទៅ១០០លានដើមក្នុង​មួយ​ឆ្នាំ។ ស្ថា​នីយបង្កើតឡើងមិនត្រឹមស្រាវជ្រាវ និងផលិតកូនប្រេងខ្យល់សម្រាប់បំពេញតម្រូវការដាំដុះរបស់​ក្រុម​ហ៊ុន​ប៉ុណ្ណោះទេ តែក៏រួមចំណែកបំពេញដល់ការដាំដុះរបស់ប្រជាពលរដ្ឋខ្មែរដែរ។

ស្ថានីយបណ្តុះកូនប្រេងខ្យល់របស់ក្រុមហ៊ុនហូលីផ្លេថេសិន ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ ដែល​មកដល់ពេលបច្ចុប្បន្ននេះ ផលិតបានកូនរាប់រយលានដើមមកហើយ។ កូនប្រេងខ្យល់ដែលផលិត​ចេញពីស្ថានីយនេះ ត្រូវបានផ្គត់ផ្គង់ទៅកន្លែងដាំដុះនៅចម្ការឈើដាំរបស់ក្រុមហ៊ុននៅក្នុងភូមិ​សាស្ត្រ​ស្រុកសំបូរ ខេត្តក្រចេះ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង តាំងពីឆ្នាំ២០១៩។ ក្រៅពីផ្គត់ផ្គង់ការដាំ​ដុះរបស់ក្រុមហ៊ុននោះ កូនប្រេងខ្យល់នេះ ក៏បានលក់ទៅកាន់អ្នកដាំដុះដទៃទៀតថែមទៀតផង។

លោក មោក ចាន់មី អ្នកបច្ចេកទេស និងចាត់ការទូទៅនៃស្ថានីយបណ្តុះកូនប្រេងខ្យល់​របស់​ក្រុមហ៊ុន​ហូលីផ្លេនថេសិន បានឱ្យដឹងថា កូនប្រេងខ្យល់នេះ ត្រូវបានផលិតទៅតាមបច្ចេកទេស​​ និងសម​ស្រប​ទៅនឹងស្ថានភាពអាកាសធាតុ និងស្ថានភាពដីនៅក្នុងប្រទេសកម្ពុជា។ ការផលិតកូនប្រេងខ្យល់​ត្រូវយកចេញពីជាលិកាហើយយកទៅបណ្តុះ៤ដំណាក់ ដោយប្រើរយៈពេលប្រមាណជា១០ខែ។

លោក មោក ចាន់មី បានអះអាងថា រាល់កូនប្រេងខ្យល់ដែលបណ្តុះចេញពីស្ថានីយ គឺធានាលូត​លាស់ល្អ ឱ្យតែអ្នកដាំអនុវត្តន៍ទៅតាមការណែនាំរបស់អ្នកបច្ចេកទេសចេញពីស្ថានីយទៅតាម​ស្ថាន​ភាពដីដែលពួកគាត់យកទៅដាំដុះ។

បើតាមលោក មោក ចាន់មី បច្ចុប្បន្ននេះស្ថានីយបណ្តុះប្រេងខ្យល់នេះ មានលទ្ធភាពផលិតបានរហូត​ដល់​ទៅ ១០០លានកូនក្នុងមួយឆ្នាំ។ តែបច្ចុប្បន្ននេះ តម្រូវការពីចំការរបស់ក្រុមហ៊ុនហូលីផ្លេថេសិន និងការបញ្ជាទិញពីប្រជា​ពលរដ្ឋមានត្រឹមជិត៤លានកូនប៉ុណ្ណោះ។ ក្នុងនោះផ្គត់ផ្គង់ទៅក្រុមហ៊ុនជាង​២លាន​កូន និងលក់ឱ្យប្រជាពលរដ្ឋជិត ១លានកូន។

លោក មោក ចាន់មី បានកត់សម្គាល់ដែរថា រយៈពេលពីរឆ្នាំចុងក្រោយនេះ ពោលគឺឆ្នាំ២០២៥ និង២០២៦ មានប្រជាពលរដ្ឋខ្មែររស់នៅខេត្តជាប់ព្រំដែនថៃ មានដូចជាខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង និងព្រះវិហារជាដើម បានងាកមកបញ្ជាទិញកូនប្រេងខ្យល់ច្រើនពីស្ថានីយ បន្ទាប់ពីកម្ពុជាមានបញ្ហាព្រំដែនជាមួយថៃ។ ពីមុនប្រជាពលរដ្ឋនៅតាមព្រំដែនជាមួយថៃ ច្រើនទៅទិញកូនប្រេងខ្យល់ពីប្រទេសថៃ។

បើតាមលោក ចាន់មី កាលពីឆ្នាំ២០២៥ ពលរដ្ឋពីខេត្តជាប់ព្រំដែនថៃ បានបញ្ជាទិញប្រមាណជា ៥០ម៉ឺនកូន ហើយឆ្នាំ២០២៦នេះ មានរហូតដល់ទៅជិត ១លានកូន។ សម្រាប់កូនប្រេងខ្យល់នេះ ស្ថានីយលក់តម្លៃមួយកូន ៦០០រៀល តែបើទិញចាប់ពីរាប់ម៉ឺនកូនឡើងទៅ លក់ជូនតម្លៃតែ ៥០០រៀលប៉ុណ្ណោះ។ អ្នកចង់ទិញកូនប្រេងខ្យល់យកទៅដាំអាចទាក់ទងតាមលេខទូរស័ព្ទ ០៩៦ ៩០០ ៩៩៩៧។

លោក ចាន់មី អ្នកបច្ចេកទេសលើការផលិត និងដាំដុះដើមប្រេងខ្យល់ បានពន្យល់ដែរថា ការដាំ​ដុះ​ដើមប្រេងខ្យល់មានភាពងាយស្រួល ហើយអាចដាំបានគ្រប់ស្ថានភាពដី តែត្រូវជ្រើសរើស​ពូជទៅ​តាម​ស្ថានភាពដីនោះ។ ដើមប្រេងខ្យល់ជាទូទៅ អាចប្រមូលបានក្នុងអាយុចាប់ពី៥ឆ្នាំឡើង តែបើប្រើ​ជី​អាចប្រមូលផលពេលមានអាយុ៤ឆ្នាំ។

សម្រាប់ការថែទាំនៅពេលដាំដុះវិញ ក៏មិនលំបាកនោះដែរ។ ដាំប្រេងខ្យល់មិនតម្រូវការប្រើទឹកច្រើន​នោះទេ។ លោក ចាន់មី បានបញ្ជាក់ថា ដាំដើមប្រេងខ្យល់គេស្រោចទឹកតែក្នុងរយៈពេលមួយខែដំបូង​ក្រោយ​ពេល​​ដាំ​ប៉ុណ្ណោះ។ តែបើដាំក្នុងរដូវវស្សាមានភ្លៀងច្រើន គឺមិនស្រោចទឹកនោះឡើយ។ តែបើ​ដាំ​ខែប្រាំងគេត្រូវស្រោចទឹករង្វង់ជាពីរខែ។

បន្ទាប់ពីនេះទៅ គេត្រូវមើលលើការដាក់ជី កាត់ស្មៅ ថែទាំងដើមឱ្យស្រលូនល្អ និងថែទាំវាកុំឱ្យភ្លើងឆេះព្រៃ៕