* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ស្ថានីយទឹកស្អាតថ្មី គ្រោងសាងសង់នៅខេត្តព្រះវិហារ ដើម្បីពង្រឹងការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ

23-06-2026 14:48

(ព្រះវិហារ)៖ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត និងជាប្រធានក្រុមប្រឹក្សា នៃគណៈកម្មការគ្រប់គ្រងធនធានទឹកចម្រុះនៃអាងស្ទឹងសែន នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយតំណាងសមាគមទឹកស្អាតអាងស្ទឹងសែន និងអង្គការជេស្កូដ (GESCOD) ស្តីពីការជ្រើសរើសទីតាំងសាងសង់ស្ថានីយទឹកស្អាតថ្មីក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដើម្បីពង្រឹងការផ្គត់ផ្គង់ ទឹកស្អាត និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។

កិច្ចប្រជុំនេះ មានការចូលរួមពីលោក ម៉ប់ ធិរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ និងលោកស្រី ប្រធានការិយាល័យទឹកស្អាត នៃមន្ទីរឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ដោយបានពិភាក្សា និងផ្តល់យោបល់បច្ចេកទេស ដើម្បីជំរុញការអនុវត្តគម្រោងឱ្យសម្រេចបានលទ្ធផលល្អប្រសើរ។

នៅក្នុងឱកាសនោះ លោក អ៊ុក គឹមសាន បានថ្លែងថា រដ្ឋបាលខេត្តព្រះវិហារ តែងតែគាំទ្រ និងស្វាគមន៍ចំពោះដៃគូអភិវឌ្ឍន៍ និងអង្គការដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ។

តាមរយៈគម្រោងការគ្រប់គ្រងធនធានទឹកចម្រុះ នៃអាងស្ទឹងសែនក្នុងសកម្មភាពជំនួយឥតចំណងលើការកសាងស្ថានីយផ្គត់ផ្គង់ទឹកស្អាតពីទីភ្នាក់ងារទឹកបារាំងដែលបានផ្តល់ឱ្យអង្គការជេស្កូដ (GESCOD) ជាអ្នកអនុវត្ត និងដើម្បីធានានិរន្តរភាពស្ថានីយទឹកស្អាត ក៏បានបង្កើតសមាគមទឹកស្អាតអាងស្ទឹងសែនដែលស្ថិតនៅក្នុងគម្រោងខាងលើផងដែរ។

លោកថា ការជ្រើសរើសទីតាំងសាងសង់ស្ថានីយទឹកស្អាតថ្មី ត្រូវធ្វើឡើងដោយផ្អែកលើតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងត្រូវជៀសវាងការប៉ះពាល់ដល់តំបន់ដែលមានអាជ្ញាបណ្ណផ្គត់ផ្គង់ទឹកស្អាតរបស់វិស័យឯកជនរួចហើយ ដើម្បីធានាបាននូវប្រសិទ្ធភាព និងនិរន្តរភាពក្នុងការផ្គត់ផ្គង់ទឹកស្អាត។

លោក អ៊ុក គឹមសាន បានបន្តទៀតថា ទឹកស្អាត គឺជាកត្តាចាំបាច់សម្រាប់សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដូច្នេះរដ្ឋបាលខេត្តនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីពង្រីកវិសាលភាពសេវាទឹក ស្អាត ឱ្យបានកាន់តែទូលំទូលាយ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានទឹកស្អាតប្រើប្រាស់ប្រកបដោយសុវត្ថិភាព គ្រប់ទីកន្លែង នៅក្នុងឆ្នាំ២០៣០៕