* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

និស្សិត៦៥រូប ថ្នាក់ពិសេសផ្នែកសេដ្ឋកិច្ច និងគ្រប់គ្រង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច បំពេញបេសកកម្មមនុស្សធម៌ តាមរយៈដំណើរទស្សនកិច្ចសិក្សាឆ្លងកាត់ខេត្តចំនួន៣

23-06-2026 15:05

(ភ្នំពេញ)៖ និស្សិត៦៥រូប មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានចូលរួមក្នុងយុទ្ធនាការ រដូវការបៃតង និងធ្វើសកម្មភាពដែលចូលរួមចំណែក ក្នុងការលើកកម្ពស់ការអភិវឌ្ឍ ប្រកបដោយចីរភាព តាមរយៈដំណើរទស្សនកិច្ចសិក្សា ៤ថ្ងៃក្រោមប្រធានបទ៖ «បណ្តុះស្មារតីយុវជន លើកកម្ពស់ការអប់រំ និងទេសចរណ៍ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព»

យោងតាមកញ្ញា លី ល័ងស៊ីម ជានិស្សិតឆ្នាំទី៤ ដែលជាអ្នករៀបចំគម្រោងដំណើរទស្សនកិច្ចសិក្សា «Éco Legacy Study Trip 2026» បានឱ្យដឹងថា ដំណើរទស្សនកិច្ចរយះពេល ៤ថ្ងៃ ៣យប់នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែឧសភា រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹង បណ្តុះស្មារតីកុមារដោយផ្តល់តម្លៃលើការសិក្សា ព្រមទាំងមានការស្តារសកម្មភាពទេសចរណ៍ក្នុងស្រុកឡើងវិញ ដោយចូលរួមផ្សព្វផ្សាយពីគោលដៅទេសចរណ៍អេកូឡូស៊ី និងជំរុញសេដ្ឋកិច្ចសហគ្រាសក្នុងសហគមន៍។បន្ថែមពីនេះទៅទៀត ក៍ផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគមន៍ និងយុវជន និងចូលរួមបង្កើតផលវិជ្ជមានជានិរន្តភាព ទៅកាន់ខេត្ត កំពង់ស្ពឺ កោះកុង និងព្រះសីហនុ។

តាមរយៈដំណើរការទស្សនកិច្ចសិក្សានេះ និស្សិត ៦ រូប បានចូលរួមនូវសកម្មភាពមួយចំនួនដូចជា៖ សកម្មភាពសប្បុរសធម៌ដែលបាន ចែកជូនសម្ភារៈសិក្សាដល់សិស្សសាលាព្រៃជុំចំនួន ២៧៦នាក់ ទឹកសុទ្ធ Hi- Tech សម្ភារៈក្នុងការិយាល័យ និងធុងសំរាមរបស់ Green Miracle ដែលត្រូវបានកែច្នៃឡើងវិញពីប្លាស្ទិក និងឧបត្ថមទឹកប្រាក់មួយចំនួនជូនទៅតំណាងសាលា។

បន្ថែមពីនេះទៅទៀតក៍មានការចែករំលែកចំណេះដឹងអំពីផលប៉ះពាល់នៃប្លាស្ទិក ក្រោមការសហការជាមួយ Green miracle ទៅកាន់សិស្សានុសិស្ស ចាប់ពីទីមត្តេយ្យដល់ថ្នាក់ទី ៥ នៅសាលាព្រៃជុំ ក្នុងខេត្តកំពង់ស្ពឺ។

សកម្មភាពចែករំលែកចំណេះដឹងមានដូចជា៖ ចែករំលែកពីប្រវត្តិនៃប្លាស្ទិក ផលប៉ះពាល់ប្លាស្ទិកទៅកាន់ទឹក ដី និងអាកាសធាតុ និងការណែនាំពី”យុទ្ធនាការ ៤ក «របស់ក្រសួងបរិស្ថានដូចជា៖ ការបដិសេធ, ការកាត់បន្ថយ, ការប្រើប្រាស់ឡើងវិញ និងការកែច្នៃ» ដើម្បីចូលរួមកាត់បន្ថយសំណល់ប្លាស្ទិក ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការប្រែប្រួលអាកាសធាតុ។ បន្ទាប់មកបន្តដំណើរទៅកាន់ អង្គការសមាគមន៍ក្តីសង្ឃឹមរបស់ជនក្រីក្រ (Hopeful Association of the Poor) តាមរយ: ការបរិច្ចាគសម្ភារៈសិក្សា,គ្រឿងឧបភោគទឹក សម្ភារៈចាំបាច់ផ្សេងៗនិងថវិកាដើម្បីចូលរួម គាំទ្រទៅមណ្ឌល ជំរុញការអភិវឌ្ឍចំណេះដឹង និងបង្កើតឱកាសសម្រាប់កុមារដែលកំពុងត្រូវការការគាំទ្រ ការលើកកម្ពស់អាហារូបត្ថម្ភ អនាម័យដែលជួយបង្កើនសុខមាលភាពរបស់កុមារ។

និស្សិតក្រុមនេះនាថ្ងៃទី២៩ បានរៀបចំកម្មវិធីហ្គេម Team Building នៅលើកោះសាវាដែលមានការចូលរួមរវាងនិស្សិតឆ្នាំ២,៣,៤ និងអតីតនិស្សិតដោយហ្គេមនេះចែកចេញជា៩ក្រុម ដោយក្រុមនីមួយៗ ត្រូវបំពេញ Mission ចំនួន៥ទីតាំងដែលមាននៅក្នុងផែនទីដោយកន្លែងនីមួយៗមានដូចជា ៖ ការឆ្លើយសំណួរអំពីសមាជិកក្រុមនីមួយៗ (Answer the question) ការដោះសោរ (Unlock the key) ការថតរូបតាមគំរូ (Group Photo replication ) ការនិយាយពាក្យដដែលកុំឲខុស (Repeat Word) និងការដោះប្រាស្នា(Solve the riddle game) ក្នុងគោលបំណងផ្សាភ្ជាប់ទំនាក់ទំនងរបស់និស្សិត ទាំង៣ជំនាន់ និងអតីតនិស្សិត និងបណ្តុះជំនាញទន់តាមរយ:ការទំនាក់ទំនងក្នុងក្រុម, ការធ្វើការងារជាក្រុម និងការប្រើប្រាស់យុទ្ធសាស្រ្តក្នុងការដោះស្រាយបញ្ហា ដែលជាការហ្វឹកហាត់ដល់និស្សិតឱ្យមានជំនាញទន់ និងការអភិវឌ្ឍខ្លួននាពេលអនាគត។

បើតាមកញ្ញា លី ល័ងស៊ីម គោលដៅចុងក្រោយនៃដំណើរទស្សនៈកិច្ចនេះគឺនៅសាលាអង្គរភ្នំខ្លុង នៅខេត្តកោះកុង និស្សិតបានចូលរួមធ្វើសកម្មភាព “យុទ្ធនាការដាំដើមឈើតាមដងផ្លូវនិងក្នុងសាលា” ។ យុទ្ធនាការនេះគឺជាការចូលរួមចំណែកការពារបរិស្ថាននិងថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ីក្នុងសហគមន៍ដែលផ្តល់ផលប្រយោជន៍រួមទាំងសុខភាពនិងហេដ្ឋារចនាសម្ព័ន្ធដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្សប្រកបដោយនិរន្តភាព។

គួរបញ្ចាក់ថាដំណើរទស្សនកិច្ចសិក្សានេះមានការគាំទ្រពីដេប៉ាតឺម៉ង់បារាំងផ្នែកសេដ្ឋកិច្ច និងគ្រប់គ្រងនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច រួមទាំងក្រសួងទេសចរណ៍ (យុទ្ធនាការ ទស្សនាកម្ពុជានៅរដូវកាលបៃតង), សាលាភូមិន្ទរដ្ឋបាល (ERA), ក្រុមអតីតនិស្សិត Filière Éco អាជ្ញាធរខេត្តកំពង់ស្ពឺ និងមន្ទីរក្រសួងទេសចរណ៍ខេត្តកោះកុង ក៏ដូចជាស្ថាប័ននានា KMH Foundation (កម្មវិធី CSR របស់ ISI GROUP), ក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក, ក្រុមហ៊ុនទឹកពិសា ហាយ-ធិច, Indomie Cambodia, Bright Cow, AOFEI New Energy, RS Residence, Green Miracle, ស៊ីស៊ីថាមស៍, RULErs, អាឡាដាំង, គ្មានទេសំរាម, Sabay Newsនិង ឱកាស- Oppotunities។

ដំណើរទស្សនកិច្ចសិក្សានេះមានសារៈសំខាន់ណាស់ដោយវាជាមធ្យោបាយដ៍ល្អក្នុងការបណ្តុះស្មារតីយុវជនក្រោយពីការសិក្សាផ្ទាល់ក្នុងថ្នាក់និស្សិតបានចូលរួមអនុវត្តន៍សកម្មភាពដែលមានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលផ្តល់ផលប្រយោជន៍ទៅកាន់សហគមន៍វិញ និងបង្កើនការយល់ដឹងបន្ថែមពីសេដ្ឋកិច្ចជាតិ តាមរយៈតំបន់ទេសចរណ៍ក្នុងស្រុក ព្រមទាំងសារៈសំខាន់ នៃការពង្រឹងទំនាក់ទំនងរវាងយុវជន និងសហគមន៍៕