* វិភាគអន្តរជាតិ៖ អ្វីទៅនៅពីក្រោយកិច្ចព្រមព្រៀងទិញប្រេងម៉ាស៊ូតរបស់លោក ត្រាំ ពីលោក ពូទីន?
* ឧបនាយករដ្ឋមន្រ្តី ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ទៅចូលរួមអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណកាហ្សាក់ស្ថាន
* ក្រុមអ្នកស្រាវជ្រាវ រកឃើញថាក្រុមហ៊ុនអ៊ីស្រាអែល ប្រើផ្ទាំងពាណិជ្ជកម្មអនឡាញ ដើម្បីលួចធ្វើចារកម្មទ្រង់ទ្រាយធំ
* ជំនួបសម្តេចមហាបវរធិបតី និងប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ជជែកលើការពង្រឹងទំនាក់ និងសេដ្ឋកិច្ច
* ទោះជាមេដឹកនាំប្រទេសក៏ដោយ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi នៅតែបំពេញការងារផ្ទះ ដូចជារៀបចំអាហារពេលព្រឹក និងលាងចាន ជាដើម
* បណ្ឌិត យង់ ពៅ៖ រាជបណ្ឌិត្យសភាកម្ពុជាដើរតួនាទីជាថ្នាលបណ្ដុះពូជស្រាវជ្រាវវិទ្យាសាស្ត្រ
* សហភាពអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រ ពន្យារពេលកិច្ចប្រជុំកំពូលនៅអារ៉ាប៊ីសាអូឌីត ដោយសារការវាយប្រហាររបស់ក្រុមហ៊ូទី
* ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះទី៣០ «ចម្ពី» កំពុងមានឥទ្ធិពលមកលើអាកាសធាតុនៅកម្ពុជា
* សម្តេចមហាបវរធិបតី ជួបពិភាក្សាការងារជាមួយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី និងរដ្ឋមន្ត្រីការបរទេសចិន ជួបគ្នាក្នុងសន្និសីទ CICA នៅអាស៊ែបៃហ្សង់
* CNN៖ យោធាអាមេរិក កំពុងពិចារណាប្រើគ្រាប់បែកមានរហស្សនាមថា «ម៉ែគ្រាប់បែក» ក្នុងការវាយប្រហារថ្មី ដែលអាចធ្វើឡើងប្រឆាំងអ៉ីរ៉ង់
* «ជួញជិត ប្រសើរជាងជួញឆ្ងាយ», «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ» ជាពាក្យពីរប្រយោគដែលកម្ពុជា និងវៀតណាម ផ្តល់ឱ្យគ្នាក្នុងវេទិកាធុរកិច្ច
* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អង្គភាពព័ត៌មានកម្ពុជា Fresh News ទទួលបានការអញ្ជើញឱ្យចូលរួមកម្មវិធីសិក្ខាសាលា «SputnikPro AI in Media» នៅទីក្រុងមូស្គូ សហព័ន្ធ​រុស្ស៊ី

23-06-2026 15:20

(មូស្គូ​)៖ អង្គភាពព័ត៌មាន Fresh News នៃប្រទេសកម្ពុជា បានទទួលការអញ្ជើញឱ្យចូលរួមកម្មវិធីសិក្ខាសាលា អំពី «SputnikPro AI in Media» ដែលប្រព្រឹត្តទៅនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ក្រោមកម្មវិធី «New Generation» ដែលគាំទ្រដោយទីភ្នាក់ងារសហព័ន្ធរុស្ស៊ីសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិមនុស្សធម៌ និងទំនាក់ទំនងជាមួយបណ្តាប្រទេសសហគមន៍រដ្ឋឯករាជ្យ​ សហការជាមួយទីភ្នាក់ងារព័ត៌មានអន្តរជាតិ Sputnik។

លោក ម៉ុន ម៉េងអ៊ាន​ តំណាង Fresh News ចូលរួមកម្មវិធី​សិក្ខាសាលា។

កម្មវិធីនេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អ្នកសារព័ត៌មានដែលមានបំណងសិក្សា និងអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការងារប្រចាំថ្ងៃ ដោយមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ សម្របសម្រួលការផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ និងលើកកម្ពស់ទំនាក់ទំនងផ្នែកវិទ្យាសាស្ត្រ សង្គម និងវប្បធម៌រវាងប្រទេសរុស្ស៊ី និងបណ្តាប្រទេសដៃគូ។

កម្មវិធីបណ្តុះបណ្តាលបែបស៊ីជម្រៅនេះ ធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារព័ត៌មាន និងវិទ្យុអន្តរជាតិ Sputnik ក្នុងទីក្រុងមូស្គូ ដោយរួមមានការធ្វើបាឋកថា សិក្ខាសាលា និងថ្នាក់បង្រៀនពិសេស ដឹកនាំដោយអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយជាន់ខ្ពស់របស់រុស្ស៊ី និងអន្តរជាតិ។ ប្រធានបទសំខាន់ៗរួមមាន ការប្រើប្រាស់ឧបករណ៍ AI សម្រាប់ផ្សព្វផ្សាយព័ត៌មាន ការផលិតមាតិកាពហុព័ត៌មានក្នុងយុគសម័យបញ្ញាសិប្បនិម្មិត ការធានាចីរភាពរបស់ស្ថាប័នព័ត៌មានក្នុងសម័យឌីជីថល និងវេទិកាពិភាក្សាបើកចំហអំពីអនាគតនៃវិស័យសារព័ត៌មាន។

ក្រៅពីសកម្មភាពសិក្សា សិក្ខាកាមក៏នឹងមានឱកាសស្វែងយល់អំពីបរិយាកាសប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី ផ្លាស់ប្តូរបទពិសោធន៍ជាមួយអ្នកសារព័ត៌មានមកពីបណ្តាប្រទេសនានា និងទស្សនាតំបន់ប្រវត្តិសាស្ត្រ និងទីកន្លែងសំខាន់ៗនៅទីក្រុងមូស្គូ។

ទីភ្នាក់ងារព័ត៌មាន Sputnik គឺជាស្ថាប័នព័ត៌មានអន្តរជាតិឈានមុខមួយរបស់រុស្ស៊ី ដែលប្រតិបត្តិការជា ៣២ ភាសា និងមានការិយាល័យនៅ ២២ ប្រទេសជុំវិញពិភពលោក។ តាមរយៈកម្មវិធី SputnikPro សិក្ខាកាម ត្រូវបានរំពឹងថា នឹងទទួលបានចំណេះដឹងជាក់ស្តែង បទពិសោធន៍ដ៏មានតម្លៃ និងការពង្រីកបណ្តាញទំនាក់ទំនងវិជ្ជាជីវៈជាមួយអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីជុំវិញពិភពលោក។