* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្ដ្រីសុខាភិបាល វាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងភាពជាដៃគូរបស់ប្រធាន UNICEF ប្រចាំកម្ពុជា ពិសេសការគាំទ្រដល់សុខភាព និងសុខុមាលភាពស្ត្រី កុមារ និងយុវវ័យ

23-06-2026 15:36

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ បានជួបជូនពរ និងថ្លែងអំណរគុណ ចំពោះ Dr. Will Parks ប្រធានអង្គការ UNICEF ប្រចាំប្រទេសកម្ពុជា ក្នុងឱកាសដែលលោកបញ្ចប់បេសកកម្មការងារនៅកម្ពុជា។ ជំនួបនេះបានធ្វើឡើងនាទីស្ដីការក្រសួងសុខាភិបាល។

ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងថា តំណាងឱ្យក្រសួងសុខាភិបាល បានវាយតម្លៃខ្ពស់ ចំពោះការរួមចំណែកដ៏មានសារៈសំខាន់របស់លោកវេជ្ជបណ្ឌិត Dr. Will Parks ក្នុងការពង្រឹងភាពជាដៃគូរវាងក្រសួងសុខាភិបាល និងអង្គការ UNICEF ជាពិសេសការគាំទ្រដល់សុខភាព និងសុខុមាលភាពស្ត្រី កុមារ និងយុវវ័យ។

ក្រោមការដឹកនាំរបស់លោកវេជ្ជបណ្ឌិត បានបន្តចូលរួមគាំទ្រទិសដៅអាទិភាពជាតិរបស់កម្ពុជា រួមមានយុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រសុខាភិបាល និងក្របខណ្ឌពង្រឹងសេវាសុខភាពបឋម ព្រមទាំងបានរួមចំណែកក្នុងការឆ្លើយតបជំងឺកូវីដ-១៩ និងការផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រសំខាន់ៗ។

លោកសាស្ដ្រាចារ្យបានបន្ដថា ក្រសួងសុខាភិបាលក៏បានគូសបញ្ជាក់ពីលទ្ធផលជាក់ស្តែង នៃកិច្ចសហប្រតិបត្តិការជាមួយអង្គការ UNICEF រួមមានការពង្រឹងសេវាសុខភាពមាតា និងទារក ការបង្កើត និងពង្រីកអង្គភាពថែទាំទារកទើបនឹងកើតនៅមន្ទីរពេទ្យបង្អែកមួយចំនួន ការគាំទ្រការបំលែងឌីជីថលសុខាភិបាល តាមរយៈ DHIS2 និង Electronic Immunization Record ការងារសុខភាពបរិស្ថាន ការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រប្រកបដោយបរិស្ថានល្អ និងការដំឡើងថាមពលពន្លឺព្រះអាទិត្យនៅមូលដ្ឋានសុខាភិបាល។

ជាការឆ្លើយតបមកវិញ Dr. Will Parks ប្រធានអង្គ្ឭការ UNICEF បានសម្ដែងអំណរគុណដល់គ្រប់សហភាតរៈសុខាភិបាលទាំងអស់ទូទាំងកម្ពុជា អំពីការខិតខំសហការដ៏ល្អប្រសើរ និងសម្រេចបានរួមគ្នានូវសមិទ្ធិផលសុខាភិបាលសម្រាប់ប្រជាជនកម្ពុជា ពិសេសនោះគឺសុខភាពកុមារ និងស្ត្រីជាមាតា ហើយដែលUNCEF នៅជាមួយកម្ពុជា គ្រប់ពេលវេលា បន្តគាំទ្រសុខភាពមាតា ទារក និងកុមារ។

ជាចុងបញ្ចប់ តាងនាមក្រសួងសុខាភិបាល និងប្រជាជនកម្ពុជា លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជូនពរលោកវេជ្ជបណ្ឌិត Will Parks ឱ្យមានសុខភាពល្អ សុភមង្គល និងជោគជ័យក្នុងជីវិតនិវត្តន៍ ព្រមទាំងបញ្ជាក់ថា ការរួមចំណែក និងមិត្តភាពដ៏ល្អរបស់លោកនឹងបន្តជាស្នាដៃដ៏មានតម្លៃសម្រាប់កុមារ និងប្រជាជនកម្ពុជា៕