* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បន្តផ្គត់ផ្គង់ និងផ្ដល់ជំនួយដល់ជំរុំជនភៀសខ្លួន ពិសេសតំបន់ហ្គាហ្សា ចំពោះអ្នកគ្មានផ្ទះសំបែង ដែលរងគ្រោះដោយសារសង្គ្រាម រវាងក្រុមហាម៉ាស និង អ៊ីស្រាអែល

23-06-2026 16:09

(រីយ៉ាដ)៖ មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក ខណៈពេលស្ថិតក្នុងទិវាជនភៀសខ្លួន ពិភពលោកកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។

អារ៉ាប៊ីសាអ៊ូឌីតបានផ្ដល់ជំនួយដល់ជនភៀសខ្លួន និងសហគមន៍ជនភៀសខ្លួនរហូតដល់ ទៅ ២៣,៧៦១ពាន់លានដុល្លារ ខណៈដែលកម្មវិធីមនុស្សធម៌នៅតែបន្តនៅទូទាំងប្រទេសលើសាកលលោក។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ARAB News នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតរាយការណ៍នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។

កិច្ចខិតខំប្រឹងប្រែងចុងក្រោយបំផុត គឺនៅតំបន់ហ្គាហ្សា ជាកន្លែងដែលមជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បានបង្កើតជំរុំថ្មីមួយសម្រាប់គ្រួសារជនភៀសខ្លួននៅភាគខាងជើងនៃតំបន់ Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា។

ជំរុំនេះមានគោលបំណងផ្តល់ទីជំរកប្រកបដោយសុវត្ថិភាពសម្រាប់គ្រួសារដែលបានបាត់បង់ផ្ទះ ចំពេលមានវិបត្តិដែលកំពុងកើតមាន និងឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងនៅក្នុងតំបន់ជម្លៀស នៅទូទាំងភាគខាងត្បូង ហ្គាហ្សា ជាកន្លែងដែលមនុស្សរាប់ពាន់នាក់កំពុងរស់នៅក្នុងការតាំងទីលំនៅបណ្តោះអាសន្នដែលមានលទ្ធភាពទទួលបានសេវាមូលដ្ឋានមានកម្រិត។

គំនិតផ្តួចផ្តើមរៀបចំជំរុំជនភៀសខ្លួននៅហ្គាហ្សា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌យ៉ាងសម្បើមរបស់អារ៉ាប៊ីសាអូឌីត ក្នុងគោលបំណងជួយជនភៀសខ្លួនទាំងអស់ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌី និងក្រៅប្រទេស ។

ក្នុងទិវាជនភៀសខ្លួនពិភពលោក ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦, មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត ថ្លែងថា អារ៉ាប៊ីសាអ៊ូឌីតនៅតែបន្តស្ថិត ក្នុងចំណោមអ្នកផ្តល់ជំនួយ មនុស្សធម៌ឈានមុខគេរបស់ពិភពលោក ដោយជួយដល់សហគមន៍ដែលងាយរងគ្រោះ តាមរយៈកម្មវិធីជំនួយមនុស្សធម៌ និងការអភិវឌ្ឍនៅក្នុងតំបន់ និងទូទាំសាកលលោ។

គួររម្លឹកថា ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០២៥ មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បានអនុវត្តគម្រោងចំនួន ៤,៣៩៤ នៅក្នុងប្រទេសចំនួន ១១៣ ដែលមានតម្លៃសរុបលើសពី $៨.៤៨២ ពាន់លានដុល្លារ៕