* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC ក្រុមហ៊ុន THAM នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំង នាំអំណោយចុះសួរសុខទុក្ខគ្រួសារមានពិការភាព និងមានសមាជិកក្នុងគ្រួសារ ៦នាក់ នៅភូមិបាញ់ឆ្គោល ឃុំជ្រែកបាក់

23-06-2026 16:25

(កំពង់ឆ្នាំង)៖ លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ចអ តីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង សហការជាមួយសាខាមូលនិធិជនពិការខេត្ត នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានចុះសួរសុខទុក្ខគ្រួសារលោកតា ស៊ុំ ស៊ុន អាយុ ៧៧ឆ្នាំ និងប្រពន្ធឈ្មោះ ថោង គាំ អាយុ ៧៦ឆ្នាំ រស់នៅភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុរលាប្អៀរ ដោយគ្រួសាររបស់ពួកគាត់មានជីវភាពខ្វះខាតដែលមានសមាជិកក្នុងគ្រួសារចំនួន ៦នាក់ ក្នុងនោះមាន ៣នាក់មានពិការភាព និងមានចៅស្រីម្នាក់រស់នៅក្នុងបន្ទុកមានជំងឺប្រចាំកាយ។

លោកប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំង លោកបានឱ្យដឹងថា ការនាំអំណោយចុះសួរសុខទុក្ខពេលនេះ ដោយឃើញការសំណូមពរលោក សំ សំណាង អាជ្ញាធរភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ តាមរយៈបណ្តាញព័ត៌មាន Fresh News ដើម្បីរកសប្បុរសជនជួយឧបត្ថម្ភទៅតាមលទ្ធភាព ពិសេសជួយព្យាបាលក្មួយស្រីម្នាក់ ដែលរស់នៅក្នុងបន្ទុកជាមួយលោកតា និងលោកយាយហើយនាងមានជំងឺប្រចាំកាយ មិនមានលទ្ធភាពព្យាបាល ព្រោះពួកគាត់ទាំង ២នាក់មានវ័យកាន់តែចាស់ណាស់ទៅហើយ និងមិនមានមុខរបរអ្វីក្រៅពីធ្វើស្រែនោះឡើយ។

លោក ឈាង ចន្ធី បានបញ្ជាក់ទៀតថា ពេលទទួលបានដំណឹងនេះ លោកនិងក្រុមការងារ ក៏បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៅជួយដល់គ្រួសារលោកតា និងលោកយាយខាងលើនេះ ដើម្បីជួយសម្រាលដល់ជីវភាពរបស់ពួកគាត់បានខ្លះ ដែលពួក គាត់កំពុងជួបការលំបាក។ អំណោយជាគ្រឿងឧបភោគបរិភោគ ដែលបានយកទៅផ្ដល់ជូនគ្រួសារលោកតា និងលោកយាយខាងលើនេះ មាន អង្ករ ២៥គីឡូ, មី ១កេស, គុយទាវភ្នំពេញ ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, កន្ទេល១, សារ៉ុង១, ទឹកសុទ្ធ ១កេស, និងថវិកា ១០ម៉ឺនរៀល។

នៅក្នុងឱកាសចុះសួរសុខទុក្ខដល់គ្រួសារលោកតា និងលោកយាយនេះផងដែរ លោកស្រី ហឿន គ្រូពេទ្យចលនានៃមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្ម កាយសម្បទាខេត្តកំពង់ឆ្នាំង ក៏បានអញ្ជើញចុះសួរសុខទុក្ខ ព្រមទាំងបា នពិនិត្យស្ថានភាពជនពិការទាំងពីរនាក់ និងបានណែនាំដល់ពួកគាត់បន្ថែម អំពីវិធីនៃការធ្វើលំហាត់ចលនារាងកាយឱ្យមានភាពរឹងមាំ។ ក្នុងនោះលោកក៏បានពិនិត្យរទេះរុញរបស់ពួកគាត់ទាំងពីរ ដែលមជ្ឈមណ្ឌលស្តារលទ្ធភា ពពលកម្ម កាយសម្បទាខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភជូនពួកគាត់ទាំងពីរនាក់កន្លងមកផងដែរ៕